ក្រុមហ៊ុនអាកាសចរណ៍វៀតណាម (Viet Nam Airlines) មានបំណងចង់បើកការហោះហើររបស់ខ្លួនមកកាន់ប្រទេសកម្ពុជាវិញ

11:02 | 07/05/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - យោងតាមលោក Tran Minh Hoan នាយកសាខាក្រុមហ៊ុនអាកាសចរណ៍វៀតណាមប្រចាំនៅកម្ពុជាបានឱ្យដឹងថាជើងហោះហើររវាងវៀតណាមនិងកម្ពុជានឹងត្រូវបើកដំណើរការឡើងវិញនៅដើមខែកក្កដាឆ្នាំ ២០២០

ជើងហោះហើររវាងវៀតណាមនិងកម្ពុជានឹងត្រូវបើកដំណើរការឡើងវិញនៅដើមខែកក្កដាឆ្នាំ ២០២០

ក្រុមហ៊ុនអាកាសចរណ៍ជាច្រើននៅក្នុងតំបន់កំពុងត្រៀមរៀបចំការហោះហើរទៅប្រទេសកម្ពុជាឡើងវិញប្រសិនបើពួកគេត្រូវតែអនុវត្តតាមគោលការណ៍ការបង្ការជំងឺរាតត្បាតកូវីដ ១៩ យ៉ាងម៉ឹងម៉ាត់ ។

យោងតាមលោក Tran Minh Hoan នាយកសាខាក្រុមហ៊ុនអាកាសចរណ៍វៀតណាមប្រចាំនៅកម្ពុជាបានឱ្យដឹងថាជើងហោះហើររវាងវៀតណាមនិងកម្ពុជានឹងត្រូវបើកដំណើរការឡើងវិញនៅដើមខែកក្កដាឆ្នាំ ២០២០ ប្រសិនបើស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩ ត្រូវបានគ្រប់គ្រងបានល្អហើយត្រូវបានទទួលការអនុញ្ញាតពីរដ្ឋាភិបាលវៀតណាមនិងកម្ពុជា។

ទន្ទឹមនឹងនេះក្រុមហ៊ុនអាកាសចរណ៍ធំៗផ្សេងទៀតដូចជា Qatar Airways Cathay Pacific, Thai Airways និង Emirates ជាដើម ក៏គ្រោងនឹងរៀបចផែនការសម្រាប់ជើងហោះហើរទៅកាន់ប្រទេសកម្ពុជានៅខែមិថុនានិងខែកក្កដាឆ្នាំនេះ។ នាបច្ចុប្បន្នកម្ពុជានៅតែរក្សាជើងហោះហើរទៅកាន់ប្រទេសចិនដដែល៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: vov.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦
បង្កើនការសម្របសម្រួលគ្រប់គ្រងជនបរទេសចូលចេញប្រទេសព្រមទាំងស្នាក់នៅក្នុងឯវៀតណាម
អង្គការសហប្រជាជាតិព្រមានអំពីគ្រោះអត់ឃ្លានកើនឡើងនៅឯទ្វីបអាហ្វ្រិក
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ