ការងារជួយឧបត្ថម្ភជនជាតិខ្មែរមានដើមកំណើតវៀតណាមនៅកម្ពុជា ដើម្បីជំនះការលំបាកដែលបង្កឡើងដោយជំងឹ Covid-19

11:24 | 25/04/2020 (បកប្រែដោយឌីណា)

យុគសម័យ - នាថ្ងៃទី ២៣ ខែមេសា នៅច្រកទ្វារព្រំដែនអន្តរជាតិ Ha Tien តំណាងគណៈកម្មាធិការបក្សខេត្ត Kien Giang អាជ្ញាធរនិងប្រជាជនខេត្ត Kien Giang បានផ្តល់ជំនួយបន្ទាន់ដែលមានថវិការជាង ២០០ លានដុង ដល់ប្រជាជនខ្មែរមានដើមកំណើតវៀតណាម ដែលមានស្ថានភាពលំបាក ជាពិសេសនៅក្នុងតំបន់ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្តព្រះសីហនុ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

ពិធីផ្តល់អំណោយដល់ប្រជាជនខ្មែរមានដើមកំណើតវៀតណាម។ (រូបថត៖ VOV)

ក្នុងនាមអគ្គកុងស៊ុលនិងអាណិកជនវៀតណាម លោកអគ្គកុងស៊ុល Vu Ngoc Ly បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈកម្មាធិការបក្ស អាជ្ញាធរនិងប្រជាជនខេត្ត Kien Giang ដែលបានចែករំលែកប្រកបដោយអត្ថន័យនិងទាន់ពេលវេលា មកដល់បងប្អូន​ជនជាតិខ្មែរមានដើមកំណើតវៀតណាម ដែលស្ថិតក្នុងស្ថានភាពលំបាក ដោយសារការរីករាលដាលនៃជំងឺ Covid-19។ លោកអគ្គកុងស៊ុលបានមានប្រសាសន៍ថា អំណោយនេះមិនត្រឹមតែមានអត្ថន័យខាងសម្ភារៈប៉ុណ្ណោះទេ ថែមទាំងលើកទឹកចិត្តបងប្អូនប្រជាជនឱ្យបានសុខស្រួល និងស្ថេរភាពជីវភាពរស់នៅផងដែរ។ លោកអគ្គកុងស៊ុលក៏បានសន្យាថា នឹងប្រើថវិកានេះប្រកបដោយសតម្លាភាព ឆាប់រហ័សនិងមានប្រសិទ្ធភាព។

នារសៀលថ្ងៃទី ២៣ ខែមេសា ស្ថានអគ្គកុងស៊ុលបានរៀបចំពិធីប្រគល់អំណោយចំនួន ៣១ (រួមមានអង្ករ ម៉ាស់និងអាល់កុល) ជូនដល់អាណិជនវៀតណាមក្រីក្រ រស់នៅខេត្តកំពតនិងខេត្តកែប។

ថ្លែងក្នុងពិធីទទួលអំណោយនេះ លោកជួន សីហា ជំនួសមុខប្រជាជនខ្មែរមានដើមកំណើតវៀតណាម នៅខេត្តកំពតនិងខេត្តកែប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបក្សនិងរដ្ឋវៀតណាម ជាពិសេសគឺខេត្ត Kien Giang និងស្ថានអគ្គកុងស៊ុលវៀតណាម ប្រចាំនៅខេត្តព្រះសីហនុ តែងតែយកចិត្តទុកដាក់និងជួយប្រជាជនដែលរស់នៅខេត្តកំពតនិងខេត្តកែប។ លោកបានចែករំលែកថា ក្នុងបរិបទពិភពលោកក៏ ដូចជាប្រទេសកម្ពុជានិងវៀតណាមកំពុងជួបការលំបាក ដោយសារផលប៉ះពាល់នៃការរីករាលដាលនៃ Covid-19 រដ្ឋវៀតណាមនៅតែយកចិត្តទុកដាក់ដល់ប្រជាជនមានដើមកំណើតវៀតណាម រស់នៅកម្ពុជា។ នេះគឺជាការលើកទឹកចិត្តដ៏ធំធេងដែលជួយប្រជាជនអោយជម្នះការលំបាកនៅក្នុងរយៈពេលបច្ចុប្បន្ន./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អង្គការសហប្រជាជាតិព្រមានអំពីគ្រោះអត់ឃ្លានកើនឡើងនៅឯទ្វីបអាហ្វ្រិក
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង
ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ