យុគសម័យ - នេះជាព័ត៌មានដែលបានលើកឡើង នៅក្នុងសន្និសីទគណៈកម្មាធិការប្រតិបត្តិលើកទី ៧ ដែលទើបរៀបចំឡើងដោយសមាគមមិត្តភាពវៀតណាម - កម្ពុជា ខេត្ត Dong Nai ដើម្បីពិភាក្សានិងបូកសរុបលទ្ធផលការងារឆ្នាំ ២០១៩ និងដាក់ចេញទិសដៅនិងភារកិច្ចក្នុងឆ្នាំ ២០២០ ។
ប្រតិភូម្នាក់ថ្លែងមតិចំពោះសេចក្តីព្រាងអំពីផែនការរៀបចំមហាសន្និសីទលើកទី ២ អាណត្តិ ២០២០ - ២០២៥ ។ (រូបថត៖ កាសែត Dong Nai)
យោងតាមសមាគមមិត្តភាពវៀតណាម - កម្ពុជានៅខេត្ត Dong Nai ឆ្នាំ ២០២០ គឺជាឆ្នាំដែលរៀបចំមហាសន្និសីទសមាគមមិត្តភាពវៀតណាម - កម្ពុជា។ ក្នុងឱកាសនេះសមាគមនឹងផ្តោតលើការលើកកម្ពស់ការឃោសនានិងការអប់រំស្តីពីទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាព រួមសុខរួមទុក ការគាំទ្រនិងជួយគ្នាទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំងពីរវៀតណាម - កម្ពុជា ក្នុងបុព្វហេតុតស៊ូដើម្បីឯករាជ្យជាតិនិងការកសាងប្រទេសជាតិដូចសព្វថ្ងៃ។ ទន្ទឹមនឹងនេះ មហាសន្និសីទក៏ឃោសនានូវលទ្ធផលបោះបង្គោល ខណ្ឌសីមាព្រំដែនវៀតណាម - កម្ពុជា។ តួនាទីរបស់វៀតណាមក្នុងនាមជាប្រធានអាស៊ាននិងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ…
សមាគមមិត្តភាពកម្ពុជា - វៀតណាមខេត្ត Dong Nai នៅឆ្នាំ ២០២០ នឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាមន្ទីរស្ថាប័ន ដើម្បីត្រួតពិនិត្យពីស្ថានភាពរស់នៅ របស់អតីតយុទ្ធជនបានបំពេញកាតព្វកិច្ចអន្តរជាតិនៅប្រទេសកម្ពុជា។ ករណីណាជួបការលំបាក សមាគមន៍នឹងផែនការយកចិត្តទុកដាក់និងជួយដោយបន្ទាន់។
សមាគមមិត្តភាពវៀតណាម - កម្ពុជាបានអនុម័តលើសេចក្តីព្រាងអំពីផែនការរៀបចំមហាសន្និសីទលើកទី ២ អាណត្តិ ២០២០-២០២៥ ។ តាមគ្រោង មហាសន្និសីទនេះនឹងប្រព្រឹត្តទៅនៅត្រីមាសទី ២ ឆ្នាំ ២០២០ ដោយមានការចូលរួមពីប្រតិភូផ្លូវការចំនួន ១៥០ នាក់៕
(បកប្រែដោយឌីណា)
(ប្រភពព័ត៌មាន: thoidai.com.vn)

មតិពីមិត្តអ្នកអាន