Trending now
ខេត្ត Dong Nai រៀបចំសកម្មភាពជាច្រើនដើម្បីអបអរសាទរការបង្កើតក្រុម ១២៥ - អង្គភាពដើមនៃកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា
នាថ្ងៃទី ១៨ ខែឧសភា សមាគមមិត្តភាពវៀតណាម - កម្ពុជាខេត្ត Dong Nai និងទីក្រុងហូជីមិញ និងកងពលធំលេខ ៣០២ បានរៀបចំដំណើរទស្សនកិច្ចនៅកេរិ៍្តដំណែលរបស់អង្គភាពលេខ ១២៥ (ស្រុក Cam My ខេត្ត Dong Nai)។
Dong Nai ពង្រឹងសកម្មភាពផ្លាស់ប្តូរប្រជាជនជាមួយមូលដ្ឋានកម្ពុជា
ដើម្បីអភិវឌ្ឍទំនាក់ទំនងមិត្តភាពពិសេស សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងកម្ពុជា ក្នុងរយៈពេលកន្លងមក គណៈកម្មាធិការបក្ស រដ្ឋាភិបាល និងប្រជាជនខេត្ត Dong Nai បានបន្តបណ្តុះទំនាក់ទំនងប្រពៃណីល្អជាមួយមូលដ្ឋានកម្ពុជាលើវិស័យជាច្រើន និងសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន។ Dong Nai ក៏បានបង្កើតសមាគមមិត្តភាពវៀតណាម-កម្ពុជាខេត្ត Dong Nai ដែលបច្ចុប្បន្នមានសមាជិកជាង ៦ពាន់នាក់។
ខេត្ត Dong Nai (វៀតណាម) ជំរុញទំនាក់ទំនងសហប្រតិបត្តិការជាមួយខេត្តក្រុងនានានៃព្រះរាជាណាចក្រកម្ពុជា
នាថ្ងៃទី ២៤ ឧសភា លោក Nguyen Hong Linh សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សខេត្ត Dong Nai បានអញ្ជើញជាអធិបតីក្នុងពិធីទទួលជួបគណៈប្រតិភូស្ថានអគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅទីក្រុងហូជីមិញ ដឹកនាំដោយលោក ច័ន្ទ សូរិកាន អគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងហូជីមិញ បានធ្វើទស្សនកិច្ច និងសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំខេត្ត Dong Nai ប្រទេសវៀតណាម។
ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ សម្រាប់និស្សិតឡាវ និងកម្ពុជានៅខេត្ត Dong Nai (វៀតណាម)
នាថ្ងៃទី ៨ មេសា គណៈកម្មាធិការប្រជាជនខេត្ត Dong Nai ប្រទេសវៀតណាម បានរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិសម្រាប់និស្សិតឡាវ និងកម្ពុជា ដែលកំពុងសិក្សានៅខេត្ត Dong Nai។
ខេត្ត Dong Nai (វៀតណាម) និងខេត្តកំពង់ធំ សហការជំរុញការអភិវឌ្ឍលើវិស័យជាច្រើន
នាថ្ងៃទី ១២ ខែធ្នូ នៅទីក្រុង Bien Hoa គណៈកម្មាធិការប្រជាជនខេត្ត Dong Nai និងអាជ្ញាធរខេត្តកំពង់ធំ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីការបង្កើតទំនាក់ទំនងមិត្តភាព ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនដូចជា៖ សេដ្ឋកិច្ច អប់រំ កសិកម្ម វប្បធម៌។ល។
ខេត្ត Dong Nai (វៀតណាម) ទាក់ទាញ FDI ជាង ៦៥៦ លានដុល្លារ
តាមព័ត៌មានពីមន្ទីរផែនការ និងវិនិយោគ ខេត្ត Dong Nai ប្រទេសវៀតណាម បានឲ្យដឹងថា ក្នុងរយៈពេល ៨ ខែ ឆ្នាំ ២០២២ ខេត្តបានទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) ជាង ៦៥៦ លានដុល្លារអាមេរិក ស្មើនឹងប្រមាណ ៦៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស ផ្តល់អំណោយចំនួន ២ ម៉ឺនកញ្ចប់ ជូនប្រជាជនខេត្ត Dong Nai
នាព្រឹកថ្ងៃទី ៩ ខែតុលា ក្រុមបេសកកម្មនៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេសវៀតណាម ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី Le Hong Dung អនុប្រធានអគ្គនាយកដ្ឋានភស្តុភារ សមាជិកក្រុមការងារពិសេសរបស់រដ្ឋាភិបាល បានប្រគល់អំណោយចំនួន ២ ម៉ឺនកញ្ចប់ពីគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេសជូនប្រជាជននៅខេត្ត Dong Nai ដែលជួបការលំបាកដោយសារជំងឺរាតត្បាតកូវីដ ១៩។ - នាព្រឹកថ្ងៃទី ៩ ខែតុលា ក្រុមបេសកកម្មនៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេសវៀតណាម ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី Le Hong Dung អនុប្រធានអគ្គនាយកដ្ឋានភស្តុភារ សមាជិកក្រុមការងារពិសេសរបស់រដ្ឋាភិបាល បានប្រគល់អំណោយចំនួន ២ ម៉ឺនកញ្ចប់ពីគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេសជូនប្រជាជននៅខេត្ត Dong Nai ដែលជួបការលំបាកដោយសារជំងឺរាតត្បាតកូវីដ ១៩។
ខេត្ត Dong Nai៖ ធ្វើចលនាមហាជនយ៉ាងប៉ិនប្រសប់នៅតំបន់ជនជាតិភាគតិច
ដោយអនុវត្តតាមដំបូន្មានរបស់លោកប្រធានហូជីមិញថា “បើការធ្វើចលនាមហាជនបានយ៉ាងប៉ិនប្រសប់នោះគឺអ្វីៗទាំងអស់នឹងទទួលបានជោគជ័យ” នាប៉ុន្មានឆ្នាំកន្លងមក ការងារចលនាមហាជននៅតំបន់ជនជាតិភាគតិចនៅខេត្ត Dong Nai ត្រូវបានអនុវត្តយ៉ាងទូលំទូលាយ ដោយទទួលបានប្រសិទ្ធភាពខ្ពស់។ ចាប់តាំងពីពេលនោះមក មានគំរូល្អៗ ការអនុវត្តល្អៗជាច្រើនត្រូវបានពង្រីក ...
បង្កើតលក្ខខណ្ឌអំណោយសម្រាប់ VAVA បំពេញការងាររបស់ខ្លួន
យុគសម័យ - ក្នុងឱកាសអបអរសាទរខួបលើកទី ៦០ នៃទិវាគ្រោះមហន្តរាយជាតិគីមីពុលពណ៌លឿង ទុំ/ /dioxin នៅប្រទេសវៀតណាម (ថ្ងៃទី ១០ ខែសីហា ឆ្នាំ ១៩៦១ - ថ្ងៃទី ១០ ខែសីហាឆ្នាំ ២០២១) ទស្សនាវដ្តីយុគសម័យ បានមានបទសម្ភាសន៍ជាមួយលោកNguyen Van Khanh អនុប្រធាន - នាយកមូលនិធិជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំវៀតណាម/dioxin (VAVA) ។
ខេត្ត Dong Nai និងខេត្ត Binh Duong គាំទ្រសហគមប្រជាជនមានដើមកំណើតវៀតណាម នៅព្រះរាជាណាចក្រកម្ពុជា ដើម្បីប្រយុទ្ធនឹងជំងឺ Covid-19
យុគសម័យ - នាព្រឹកថ្ងៃទី ២២ ខែមិថុនា នៅច្រកទ្វារព្រំដែនអន្តរជាតិ Moc Bai ស្ថានទូតវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានទទួលការគាំទ្រពីគណៈកម្មាធិការបក្សនិងអាជ្ញាធរនៃខេត្តទាំង ២ គឺខេត្ត Dong Nai និងខេត្ត Binh Duong ។
ខេត្ត Dong Nai អភិវឌ្ឍកិច្ចការបរទេសរបស់ប្រជាជនអោយសមនឹងសក្តានុពលនិងឧត្តមភាព
យុគសម័យ - នាយប់ថ្ងៃទី ១០ ខែវិច្ឆិកា នៅមជ្ឈមណ្ឌលសន្និបាតនិងព្រឹត្តិការណ៍ខេត្តសម្ព័ន្ធអង្គការមិត្តភាពខេត្ត Dong Nai បានសហការជាមួយកាសែត Dong Nai និងស្ថានីយ៍វិទ្យុនិងទូរទស្សន៍ Dong Nai ដើម្បីរៀបចំកម្មវិធីស្វាគមន៍សមាជបក្សភាគខេត្តលើកទី ១១ សម្រាប់អាណត្តិឆ្នាំ ២០២០-២០២៥ និងខួបលើកទី ៧០ នៃទិវាបង្កើតសម្ព័ន្ធអង្គការមិត្តភាពវៀតណាម (ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ១៩៥០ / ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២០) ។
ខេត្ត Dong Nai ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ
ដោយមានឧត្តមភាពរបស់ខ្លួន ខេត្ត Dong Nai រួមជាមួយបណ្តាតំបន់ផ្សេងៗ ទៀត នៅទូទាំងប្រទេស ខិតខំប្រឹងប្រែងជំរុញកិច្ចការបរទេសក្នុងសម័យកាល ធ្វើសមាហរណកម្មអន្តរជាតិ។ សមិទ្ធផលដែលសម្រេចបាននាពេលកន្លងមកនេះ នៅតែបន្តជាបុព្វបទសម្រាប់ខេត្ត Dong Nai ក្នុងការអនុវត្តភារកិច្ចអភិវឌ្ឍន៍ សេដ្ឋកិច្ច-សង្គមក្នុងតំបន់ប្រកបដោយជោគជ័យ នាពេលខាងមុខនេះ ដើម្បីរួម ចំណែកដល់ការអភិវឌ្ឍទូទៅរបស់ប្រទេសផងដែរ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ខេត្ត Dong Nai បានអនុវត្តយ៉ាងល្អប្រសើរ នូវរាល់គោលការណ៍ គោលមាគ៌ា គោលនយោបាយរបស់បក្ស និងរដ្ឋក្នុងវិស័យ កិច្ចការបរទេស ព្រមទាំងមានភាពម្ចាស់ការនិងសកម្មក្នុងការធ្វើ សមាហរណ កម្មអន្តរជាតិ ក៏ដូចជាការពង្រីកទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិការលើ វិស័យវិនិយោគផងដែរ។ រាល់សកម្មភាពកិច្ចការបរទេសក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ទទួលបាន លទ្ធផលជាក់ស្តែង ដើម្បីរួមចំណែកលើកកម្ពស់ឋានៈនិងរូបភាព នៃខេត្ត Dong Nai ពោរពេញទៅដោយភាពស្វាហាប់និងច្នៃប្រឌិត។
សមាគមកកបាទក្រហមខេត្ត Dong Nai ផ្តល់ជូនអំណោយចំនួន ២៥០ កញ្ចប់ដល់យុទ្ធជនពិការនិងក្រុមគ្រួសារដែលមានគុណបំណាច់
យុគសម័យ - នាថ្ងៃទី ២១ ខែកក្កដា កាកបាទក្រហមខេត្ត Dong Nai បានរៀបចំពិធីប្រគល់អំណោយចំនួន ១៥០ កញ្ចប់ដល់យុទ្ធជនយុទ្ធជនពិការ និងក្រុមគ្រួសារដែលមានគុណបំណាច់ដែលជាសមាជិកនៃសមាគមមិត្តភាពវៀតណាម - កម្ពុជាដែលរស់នៅក្នុងស្រុក Dinh Quan និង ក្រុង Long Khanh។
មហាសន្និសីទសមាគមមិត្តភាពវៀតណាម - កម្ពុជា នៅខេត្ត Dong Nai នឹងប្រព្រឹត្តទៅ នៅត្រីមាសទី ២ ឆ្នាំ ២០២០
យុគសម័យ - នេះជាព័ត៌មានដែលបានលើកឡើង នៅក្នុងសន្និសីទគណៈកម្មាធិការប្រតិបត្តិលើកទី ៧ ដែលទើបរៀបចំឡើងដោយសមាគមមិត្តភាពវៀតណាម - កម្ពុជា ខេត្ត Dong Nai ដើម្បីពិភាក្សានិងបូកសរុបលទ្ធផលការងារឆ្នាំ ២០១៩ និងដាក់ចេញទិសដៅនិងភារកិច្ចក្នុងឆ្នាំ ២០២០ ។
ការផ្លាស់ប្ដូរថ្មីនៅភូមិជនជាតិចាមធំបំផុតនៅខេត្ត Dong Nai
ចាប់តាំងពីតំបន់មួយដែលមានលក្ខណៈសេដ្ឋកិច្ចលំបាកលំបិនដោយមានទំនៀម ទំលាប់ប្រពៃណីហួសសម័យនោះ ប៉ុន្តែភូមិជនជាតិ ចាមនៅឃុំ Xuan Hung ស្រុក Xuan Loc ខេត្ត Dong Nai ភាគខាងត្បូង វៀតណាម កំពុងផ្លាស់ប្ដូរថ្មីពីមួយថ្ងៃទៅ មួយថ្ងៃ អាស្រ័យដោយគោលនយោបាយឧបត្ថម្ភពិសេសរបស់រដ្ឋ។
គណៈប្រតិភូព្រឹទ្ធសភាកម្ពុជាអញ្ជើញមកបំពេញទស្សនកិច្ចនៅខេត្ត Dong Nai
យុគសម័យ - នៅព្រឹកថ្ងៃទី៨ខែកញ្ញា គណៈប្រតិភូនៃព្រឹទ្ធសភាកម្ពុជាដឹកនាំដោយលោកស្រីគង់ សុមុនី ប្រធាននាយកដ្ឋានហិរញ្ញវត្ថុកម្ពុជាបានធ្វើទស្សនកិច្ចទៅកាន់សម្ព័ន្ធសមាគមអង្គការមិត្តភាព Dong Nai។
ព័ត៌មានបានអានច្រើន
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅឯរដ្ឋធានី Dili ភារធារីវៀតណាមប្រចាំនៅទីម័រឡេស្តលោក Pham Binh Dam បានមានជំនួបការងារជាមួយនិងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច ព្រមទាំងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍និងបរិស្ថានទីម័រឡេស្តលោក Francisco Kalbuadi Lay ក្នុងគោលបំណងផ្លាស់ប្តូរមតិអំពីបណ្តាវិធានការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីនៅលើវិស័យជាច្រើន ទន្ទឹមនឹងនោះជំរុញការដាក់ឱ្យដំណើរការអនុវត្តបណ្តាកម្មវិធីសហប្រតិបត្តិការជាក់ស្តែងនាពេលខាងមុខ។
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
យុគសម័យ - នាថ្ងៃទី ១៥ ខែកក្កដា នៅទីក្រុងហាណូយ សហភាពយុវជននៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមបានចាត់តាំងសន្និសីទបូកសរុបការងារសហភាពយុវជននិងចលនាយុវជនក្នុងរយៈពេល ៦ ខែដើមឆ្នាំ ព្រមទាំងទិសដៅភារកិច្ចគន្លឹះក្នុងរយៈពេល ៦ ខែចុងឆ្នាំ ២០២៦។ ប្រធានសហភាពបណ្តាអង្គការមិត្តភាពវៀតណាមលោក Phan Anh Son បានអញ្ជើញចូលរួមនិងផ្តល់ការដឹកនាំបញ្ជាដល់សន្និសីទ។
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
យុគសម័យ - នាព្រឹកថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៦ នៅខេត្ត Hung Yen ក្រសួងសុខាភិបាលបានសហការជាមួយនិងគណៈកម្មាធិការប្រជាជនខេត្ត Hung Yen ព្រមទាំងមូលនិធិប្រជាជននៃអង្គការសហប្រជាជាតិ (UNFPA) ប្រចាំនៅវៀតណាមដើម្បីចាត់តាំងពិធីមីទ្ទិញឆ្លើយតបនឹងទិវាប្រជាជនពិភពលោកឆ្នាំ ២០២៦ (ថ្ងៃទី ១១ ខែកក្កដា) ក្រោមប្រធានបទ «រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង»។
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
យុគសម័យ - ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានស្នើឡើងការដាក់ឱ្យដំណើរការអនុវត្តគោលនយោបាយជួយឧបត្ថម្ភអត្រាការប្រាក់កម្ចីសម្រាប់សហគ្រាសវិនិយោគលើការអនុវត្ត ការផ្ទេរប្រគល់និងការផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាតាមរយៈមូលនិធិផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាជាតិ (NATIF)។ យោងតាមនោះ សហគ្រាសនឹងត្រូវបានរដ្ឋជួយឧបត្ថម្ភ ៥០% នៃអត្រាការប្រាក់កម្ចីទៅតាមកិច្ចសន្យាឥណទាន ប៉ុន្តែកម្រិតជួយឧបត្ថម្ភមិនលើសពី ៦%/ឆ្នាំ ជាមួយនិងរយៈពេលជួយឧបត្ថម្ភអតិបរមា ៥ ឆ្នាំ។
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ
យុគសម័យ - ក្រោយពេលបង្កើនភាពល្អឥតខ្ចោះជាមូលដ្ឋាននូវប្រព័ន្ធស្ថាប័នសម្រាប់វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថលរួចមក នោះការផ្តោតអារម្មណ៍នាពេលបច្ចុប្បន្នគឺការដោះស្រាយបណ្តាចំណុចស្ទះនៅក្នុងដំណើរការដាក់ឱ្យដំណើរការអនុវត្ត នាំយកបណ្តាយន្តការនិងគោលនយោបាយឱ្យឈានចូលទៅក្នុងជីវភាពរស់នៅយ៉ាងឆាប់រហ័ស ព្រមទាំងបង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍន៍។