សមាគមកកបាទក្រហមខេត្ត Dong Nai ផ្តល់ជូនអំណោយចំនួន ២៥០ កញ្ចប់ដល់យុទ្ធជនពិការនិងក្រុមគ្រួសារដែលមានគុណបំណាច់

15:12 | 22/07/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - នាថ្ងៃទី ២១ ខែកក្កដា កាកបាទក្រហមខេត្ត Dong Nai បានរៀបចំពិធីប្រគល់អំណោយចំនួន ១៥០ កញ្ចប់ដល់យុទ្ធជនយុទ្ធជនពិការ និងក្រុមគ្រួសារដែលមានគុណបំណាច់ដែលជាសមាជិកនៃសមាគមមិត្តភាពវៀតណាម - កម្ពុជាដែលរស់នៅក្នុងស្រុក Dinh Quan និង ក្រុង Long Khanh។

យុទ្ធជនយុទ្ធជនពិការ និងក្រុមគ្រួសារដែលមានគុណបំណាច់ដែលជាសមាជិកនៃសមាគមមិត្តភាពវៀតណាម - កម្ពុជាដែលរស់នៅក្នុងស្រុក Dinh Quan ទទួលអំណោយពីសមាគមកាកបាទក្រហមខេត្ត Dong Nai

យុគសម័យ - នាថ្ងៃទី ២១ ខែកក្កដា កាកបាទក្រហមខេត្ត Dong Nai បានរៀបចំពិធីប្រគល់អំណោយចំនួន ១៥០ កញ្ចប់ដល់យុទ្ធជនយុទ្ធជនពិការ និងក្រុមគ្រួសារដែលមានគុណបំណាច់ដែលជាសមាជិកនៃសមាគមមិត្តភាពវៀតណាម - កម្ពុជាដែលរស់នៅក្នុងស្រុក Dinh Quan និង ក្រុង Long Khanh (កញ្ចប់អំណោយនីមួយៗដែលមានតំលៃចំនួន ៣០០,០០០ ដុងដោយកាកបាទក្រហមខេត្តកៀងគរពីស្ថាប័ន អង្គភាព និងសប្បុរសជននានា)។

នាថ្ងៃទី ២២ ខែកក្កដាកាកបាទក្រហមខេត្ត Dong Nai ក៏បានបន្តប្រគល់អំណោយចំនួន ១០០ កញ្ចប់ដល់យុទ្ធជនពិការ និងគ្រួសារមានគុណបំណាច់ដែលជាសមាជិកនៃសមាគមមិត្តភាពវៀតណាម - ឡាវនៅស្រុក Vinh Cuu និងទីក្រុង Bien Hoa ។ យោងតាមលោកស្រី Do Thi Phuoc Thien ប្រធានកាកបាទក្រហមខេត្ត Dong Nai បានឱ្យដឹងថា នេះជាសកម្មភាពមួយក្នុងចំណោមសកម្មភាពឆ្ពោះទៅខួបលើកទី ៧៣ នៃទិវាយុទ្ធជនពិការ-យុទ្ធជនពលី (ថ្ងៃទី២៧ ខែ កក្កដា) ដែលរៀបចំឡើងដោយការសម្របសម្រួលពីសមាគមកាកបាទក្រហមខេត្តជាមួយសមាគមមិត្តភាពវៀតណាម-កម្ពុជា ក៏ដូចជា សមាគមមិត្តភាពវៀតណាម - ឡាវ។

តាមរយៈកម្មវិធីនេះ គណៈកម្មការរៀបចំកម្មវិធីបានសង្ឃឹមថានឹងបង្កើតកម្លាំងចលករទាំងផ្លូវកាយនិងផ្លូវចិត្តដល់យុទ្ធជន ពិគានិងក្រុមគ្រួសារមានគុណបំណាច់ដែលជាសមាជិកនៃសមាគមមិត្តភាពវៀតណាម-កម្ពុជា និងសមាគមមិត្តភាព វៀតណាម - ឡាវ ដែលកំពុងនៅតែប្រឈមមុខនឹងការលំបាកជាច្រើនក្នុងជីវិតផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: baodongnai.com.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត

ការបើកជំរុំរដូវក្តៅវៀតណាម ២០២៦៖ ការបណ្តុះនូវក្តីស្រឡាញ់និងមោទនភាពចំពោះស្រុកកំណើត