ដោយមានឧត្តមភាពរបស់ខ្លួន ខេត្ត Dong Nai រួមជាមួយបណ្តាតំបន់ផ្សេងៗ ទៀត នៅទូទាំងប្រទេស ខិតខំប្រឹងប្រែងជំរុញកិច្ចការបរទេសក្នុងសម័យកាល ធ្វើសមាហរណកម្មអន្តរជាតិ។ សមិទ្ធផលដែលសម្រេចបាននាពេលកន្លងមកនេះ នៅតែបន្តជាបុព្វបទសម្រាប់ខេត្ត Dong Nai ក្នុងការអនុវត្តភារកិច្ចអភិវឌ្ឍន៍ សេដ្ឋកិច្ច-សង្គមក្នុងតំបន់ប្រកបដោយជោគជ័យ នាពេលខាងមុខនេះ ដើម្បីរួម ចំណែកដល់ការអភិវឌ្ឍទូទៅរបស់ប្រទេសផងដែរ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ខេត្ត Dong Nai បានអនុវត្តយ៉ាងល្អប្រសើរ នូវរាល់គោលការណ៍ គោលមាគ៌ា គោលនយោបាយរបស់បក្ស និងរដ្ឋក្នុងវិស័យ កិច្ចការបរទេស ព្រមទាំងមានភាពម្ចាស់ការនិងសកម្មក្នុងការធ្វើ សមាហរណ កម្មអន្តរជាតិ ក៏ដូចជាការពង្រីកទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិការលើ វិស័យវិនិយោគផងដែរ។ រាល់សកម្មភាពកិច្ចការបរទេសក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ទទួលបាន លទ្ធផលជាក់ស្តែង ដើម្បីរួមចំណែកលើកកម្ពស់ឋានៈនិងរូបភាព នៃខេត្ត Dong Nai ពោរពេញទៅដោយភាពស្វាហាប់និងច្នៃប្រឌិត។
ទីក្រុង Dong Nai មើលពីអាកាស
ខេត្ត Dong Nai គឺជាខេត្តមួយក្នុងចំណោមខេត្តឈានមុខគេនៅទូទាំង ប្រទេស ដែលមានការអភិវឌ្ឍលើវិស័យឧស្សាហកម្ម និងកំណើនសេដ្ឋកិច្ចខ្ពស់ ដើម្បីបង្កើតលក្ខណៈសំណោយផលនូវគុណសម្បត្តិខាងទំនាក់ទំនងជាច្រើនជាមួយបណ្តាប្រទេសនានាលើពិភពលោក ដែលមកសហការនិងវិនិយោគ។ លើសពីនេះទៀត ដោយមាន ទីតាំងភូមិសាស្ត្រអំណោយផលពីធម្មជាតិ ខេត្ត Dong Nai ក៏មានឧត្តមភាព ខាងប្រវត្តិសាស្រ្ត និងវប្បធម៌ជាមួយនឹង ប្រភព ធនធានដ៏សម្បូរបែបផងដែរ។ ទាំងនេះគឺជាបុព្វបទដ៏ល្អប្រសើរដើម្បីជំរុញការអភិវឌ្ឍកិច្ចការបរទេសរបស់ខេត្ត ។ អនុវត្តតាមទិសស្លោកថា “វៀតណាមត្រៀមខ្លួនជាមិត្តនិងជាដៃគូ ដែលអាចជឿ ទុកចិត្តបានជាមួយបណ្តាប្រទេសក្នុងសហគមន៍ពិភពលោក” ក្នុងរយៈពេល ប៉ុន្មានឆ្នាំកន្លងមក ខេត្ត Dong Nai បានមានភាពម្ចាស់ការនិងសកម្មក្នុង ការ ពង្រីក ទំនាក់ទំនងសហប្រតិបត្តិការអន្តរជាតិជាមួយដៃគូបរទេស ជាអាទិ៍រ ហូតមក ដល់ពេលនេះមានប្រទេសនិងតំបន់ដែនដីជាង ៤២ បានមកវិនិយោគ នៅខេត្ត Dong Nai ។ លោក Tran Quoc Toan អនុប្រធានមន្ទីរកិច្ចការបរទេស ខេត្ត Dong Nai បានអះអាងថា៖ «ខេត្ត Dong Nai ក៏បានត្រៀមខ្លួនជាស្រេច ដើម្បីធ្វើជាមិត្ត ជាមួយដៃគូ ទាំងអស់ ដោយឈរលើទស្សនៈថាភាគីទាំងពីរមានផលប្រយោជន៍ដូចគ្នាទៅវិញ ទៅមក។ ទីមួយ គឺការអភិវឌ្ឍសេដ្ឋកិច្ច អភិវឌ្ឍវប្បធម៌និងសង្គម ស្រូបយក វិទ្យាសាស្ត្រ និង បច្ចេកវិទ្យារបស់ដៃគូដែលមានសក្តានុពល។ បន្ទាប់ទៀតគឺ ធ្វើឱ្យប្រសើរឡើង នូវបរិយាកាសវិនិយោគ។ ខេត្ត Dong Nai បានត្រៀមខ្លួន រួចជាស្រេច ដើម្បីរួម ដំណើរជាមួយអង្គភាពអាជីវកម្ម រួមទាំងអង្គភាព អាជីវកម្ម បរទេសផងដែរ។ អត្ថប្រយោជន៍របស់ពួកគេក៏ជាអត្ថប្រយោជន៍របស់ខេត្តដែរ»។
ជាក់ស្តែងក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ជារៀងរាល់ឆ្នាំខេត្ត Dong Nai បានកំណត់គោលដៅទាក់ទាញទុនវិនិយោគក្នុងទឹកប្រាក់ចំនួន ១ ពាន់លាន ដុល្លារអាមេរិក ហើយខេត្តក៏បានសម្រេចលើសពីផែនការផងដែរ។ យោងតាមលោក Ho Van Ha ប្រធានមន្ទីរផែនការនិងវិនិយោគខេត្ត Dong Nai បានឲ្យដឹងថា ដើម្បីទទួលបានលទ្ធផលទាំងនេះ គឺអាស្រ័យទៅលើ គោលនយោបាយទាក់ទាញការវិនិយោគរបស់ខេត្តដើម្បីបង្កលក្ខណៈងាយស្រួល សម្រាប់អង្គភាពអាជីវកម្មមកវិនិយោគក្នុងតំបន់។ លោកបានឲ្យដឹងថា៖ «បញ្ហាអភិវឌ្ឍន៍អង្គភាពអាជីវកម្មក៏ជាបញ្ហា អភិវឌ្ឍន៍សេដ្ឋកិច្ចទូទៅរបស់ ខេត្តផងដែរ។ ហេតរុដូច្នេះគណៈកម្មាធិការបក្សរបស់ខេត្ត ក៏បានកំណត់ថា ការគាំទ្រដល់អង្គភាពអាជីវកម្មគឺជាដំណោះស្រាយមួយក្នុងចំណោមដំណោះស្រាយសំខាន់និងប្រកបដោយនិរន្តរភាពបំផុត។ ជារៀងរាល់ឆ្នាំខេត្តបានរៀបចំ កិច្ចប្រជុំជាមួយសហគ្រាសវិនិយោគផ្ទាល់ពីបរទេស (FDI) ដើម្បីលើកកម្កើង និងផ្ទៀងស្តាប់ឲ្យទាន់ពេលវេលានូវប្រការអ្វីដែលសហគ្រាសដូចការលំបាកនិង ឧបសគ្គនានា ដើម្បីដោះស្រាយឲ្យបានល្អផងដែរ»។
ទីក្រុង Dong Nai មើលពីអាកាស
នៅចំពោះមុខការរីករាលដាលនៃជំងឺ Covid-19 ដើម្បីចែករំលែក និងរួមដំណើរ ជាមួយដៃគូបរទេសដែលមានទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបតិ្តការជាមួយគ្នានាពេលថ្មីៗនេះ សម្ព័ន្ធសមាគមមិត្តភាពខេត្ត Dong Nai និង សមាគម មិត្តភាព ជាសមាជិក ទើបបានបរិច្ចាគម៉ាស់ក្រណាត់ការពារ មេរោគចំនួន ៦០០០ ម៉ាស់ ដល់មន្ត្រីនិងបុគ្គលិកនៃស្ថានអគ្គកុងស៊ុលនៃប្រទេសឡាវ កម្ពុជា ថៃ ជប៉ុន កូរ៉េខាងត្បូង ចិន រុស្ស៊ី បារាំង និងអង្គការក្រៅរដ្ឋាភិបាលបរទេសមួយចំនួនទៀត ប្រចាំនៅទីក្រុងហូជីមិញ។តាមនោះបានបញ្ជាក់ពីមនោសញ្ចេតនានិងទំនាក់ ទំនងមិត្តភាពដ៏ល្អប្រពៃរវាងប្រជាជនខេត្ត Dong Nai និងប្រជាជននៃប្រទេស ដទៃទៀតក្នុងការរួមដៃគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដ៏កាចសាហាវនេះផងដែរ។ អនុប្រធានមន្ទីរកិច្ចការបរទេសខេត្ត Dong Nai លោក Tran Quoc Toan បានមានប្រសាសន៍ថា៖ «អនុវត្តតាមសារចរលេខ ២៥ របស់ការិយាល័យនយោបាយស្តីពីកិច្ចការ បរទេសពហុភាគី នាពេលខាងមុខយើងខ្ញុំត្រូវតែពង្រឹងនិងពង្រីកកិច្ចការ បរទេសពហុភាគីជាមួយអង្គការនានា ដូចជាសហភាពអឺរ៉ុប អាស៊ាន ជាដើម ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមក្នុងស្រុក។ មន្ទីរកិច្ចការបរទេសវៀតណាម បានសម្របសម្រួលជាមួយមន្ទីរនិងស្ថាប័ននានាដើម្បីធ្វើសេនាធិការដល់ គណៈកម្មាធិការបក្សខេត្ត និងគណៈកម្មាធិការប្រជាជនខេត្តដើម្បីចាត់បញ្ជូន ប្រតិភូទៅជំរុញការវិនិយោគនិងពាណិជ្ជកម្មនៅតាមបណ្តាប្រទេសអភិវឌ្ឍន៍ដូចជាសហភាពអឺរ៉ុប រុស្ស៊ីនិងសហរដ្ឋអាមេរិក ដើម្បីបង្កើនការទាក់ទាញ វិនិយោ គិនបរទេសដែលមានសក្តានុពលខាងវិទ្យាសាស្ត្របច្ចេកវិទ្យានិងមានចំណេះដឹងខ្ពស់ឲ្យ មកវិនិយោគនៅខេត្ត Dong Nai ផងដែរ»។
ដោយមានប្រៀបខ្លាំងរបស់ខ្លួនខេត្ត Dong Nai រួមជាមួយបណ្តាតំបន់ផ្សេងៗ ទៀត នៅទូទាំងប្រទេស ខិតខំប្រឹងប្រែងជំរុញកិច្ចការបរទេសក្នុងសម័យកាល ធ្វើសមាហរណកម្មអន្តរជាតិ។ សមិទ្ធផលដែលសម្រេចបាននាពេលកន្លងមកនេះ នៅតែបន្តជាបុព្វបទសម្រាប់ខេត្ត Dong Nai ក្នុងការអនុវត្តភារកិច្ចអភិវឌ្ឍន៍ សេដ្ឋកិច្ច-សង្គមក្នុងតំបន់ប្រកបដោយជោគជ័យ នាពេលខាងមុខនេះ ដើម្បីរួម ចំណែកដល់ការអភិវឌ្ឍទូទៅរបស់ប្រទេសផងដែរ៕
(ប្រែសម្រួលដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: vovworld.vn)


មតិពីមិត្តអ្នកអាន