វៀតណាមតែងតែផ្តោតការយកចិត្តទុកដាក់ក្នុងទំនាក់ទំនងពហុភាគីជាមួយសាធារណរដ្ឋស៊ីប (Cyprus)

13:24 | 07/02/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ប្រធានាធិបតីសាធារណរដ្ឋស៊ីប (Cyprus) លោក Nios Anastasiades បានស្នើថាសាធារណរដ្ឋស៊ីបនិងវៀតណាមពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យ ដែលមានសក្តានុពលដូចជាហិរញ្ញវត្ថុវិនិយោគទេសចរណ៍និងបញ្ហាសមុទ្រផងដែរ។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ីតាលី និងសាធារណរដ្ឋស៊ីប លោកស្រី Nguyen Thi Bich Hue និងប្រធានាធិបតីសាធារណរដ្ឋស៊ីប (Cyprus) លោក Nios Anastasiades (រូបថត៖ VN+)

នាព្រឹកថ្ងៃទី ៦ ខែកុម្ភៈ នៅរដ្ឋធានី Nicosia នៃសាធារណរដ្ឋស៊ីប ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពវៀតណាមប្រចាំនៅអ៊ីតាលី និងសាធារណរដ្ឋស៊ីប លោកស្រី Nguyen Thi Bich Hue បានអញ្ជើញជូនសារតាំងទៅលោកប្រធានាធិបតី Nicos Anastasiades ។ ក្នុងពិធីជូនសារតាំងនេះ លោកស្រី Nguyen Thi Bich Hue បានអះអាងថាវៀតណាមជានិច្ចកាលផ្តោតការយកចិត្តទុកដាក់ដល់ទំនាក់ទំនងពហុភាគីជាមួយសាធារណរដ្ឋស៊ីប ហើយបានសន្យាថានឹងធ្វើឱ្យអស់ពីសមត្ថភាពដើម្បីរួមចំណែកដល់ការអភិវឌ្ឍដ៏រឹងមាំនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ក៏ដូចជាពង្រីកនិងពង្រីក ទំនាក់ទំនងនេះកាន់តែស៊ីជម្រៅដើម្បីបំរើអត្ថប្រយោជន៍នៃប្រជាជនទាំងពីរផងដែរ។

ចំណែកខ្លួនវិញ លោកប្រធានាធិបតី Nicos Anastasiades បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនថ្មីក្នុងទំនាក់ទំនង វៀតណាម - សាធារណរដ្ឋស៊ីបរៀនាពេលថ្មីៗនេះ។ ទន្ទឹមនឹងនេះលោកបានស្នើឱ្យភាគីទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យដែលមានសក្តានុពលសំខាន់ៗ ដូចជាហិរញ្ញវត្ថុ វិនិយោគ ទេសចរណ៍និងបញ្ហាពាក់ព័ន្ធនឹងសមុទ្រជាដើម។ លោក Nicos Anastasiades ក៏បានសម្តែងការពេញចិត្តចំពោះការរួមវិភាគទានរបស់សហគមន៍វៀតណាមនៅឯប្រទេសម្ចាស់ផ្ទះ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៃសាធារណរដ្ឋស៊ីប ដោយហេតុនេះបានចូលរួមលើកកម្ពស់ការយល់ដឹងនិងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំងពីរផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង
ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន

អានច្រើនបំផុត

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន