យុគសម័យ៖ នៅថ្ងៃទី ១២ ខែមករា កិច្ចប្រជុំឧត្តមមន្ត្រីសេដ្ឋកិច្ចកម្ពុជា - ឡាវ - មីយ៉ាន់ម៉ា - វៀតណាម (CLMV SEOM) លើកទី ១៨ បានរៀបចំឡើង នៅរដ្ឋធានីហាណូយ។ នេះគឺជាកិច្ចប្រជុំ SEOM ដ៏សំខាន់នៃយន្តការសហប្រតិបត្តិការសេដ្ឋកិច្ច CLMV។
ទិដ្ឋភាពរួមនៃកិច្ចប្រជុំឧមត្តមន្ត្រីសេដ្ឋកិច្ច CLMV (រូបថត៖ កាសែត Cong Thuong)
អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមានប្រធាន SEOM នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច CLMV របស់បណ្តាប្រទេស CLMV តំណាងគណៈលេខាធិការអាស៊ានអាស៊ាន តំណាងក្រសួងនិងស្ថានប័នពាក់ព័ន្ធនៃបណ្តាប្រទេស CLMV ដែលមានសមាសភាពក្នុងយន្តការសហប្រតិបត្តិការសេដ្ឋកិច្ច CLMV ។ កិច្ចប្រជុំនេះគ្រប់គ្រងដោយប្រធាន SEOM CLMV មកពីប្រទេសឡាវ ដែលដោយផ្អែកលើយន្តការប្តូរវេន។
កិច្ចប្រជុំ SEOM CLMV លើកទី ១៨ ផ្តោតទៅលើបញ្ហាសំខាន់ៗ រួមមាន៖ ពិភាក្សាពីផែនការអនុវត្តសន្និសីទរដ្ឋមន្រ្តីសេដ្ឋកិច្ច CMLV លើកទី ១១ (ធ្វើឡើងនៅថ្ងៃទី ៥ ខែកញ្ញាឆ្នាំ ២០១៩ នៅទីក្រុងបាងកកនៃប្រទេសថៃ) ); ត្រួតពិនិត្យការអនុវត្តផែនការសកម្មភាព CLMV ក្នុងរយៈពេល២០១៩-២០២០; ពិភាក្សាអំពីបណ្តាជំហាននិងបែបបទចាំបាច់សម្រាប់ដាក់ជូនសន្និសីទកំពូល CLMV តាមរយៈឯកសារ“ ក្របខ័ណ្ឌអភិវឌ្ឍន៍ CLMV” ដែលបានឯកភាពដោយរដ្ឋមន្រ្តីសេដ្ឋកិច្ច CLMV នៅខែកញ្ញា ឆ្នាំ ២០១៩ ។ ពិភាក្សាជាមួយគណៈកម្មាធិការលេខាធិការអាស៊ានស្តីពីការអនុវត្តគំនិតផ្តួចផ្តើមសមាហរណកម្មអាស៊ាន(IAI) ដំណាក់កាលទី ៣ និងបញ្ហាពាក់ព័ន្ធមួយចំនួនទៀត។ ស្នើគណៈកម្មាធិការលេខាធិការអាស៊ានបន្តគាំទ្រនិងជួយឧបត្ថម្ភដល់បណ្តាប្រទេស CLMV ក្នុងការតភ្ជាប់ជាមួយដៃគូអភិវឌ្ឍន៍និងរៀបចំផែនការ ដើម្បីអនុវត្តក្របខ័ណ្ឌអភិវឌ្ឍន៍ CLMV បន្ទាប់ពីបានអនុម័តដោយថ្នាក់ដឹកនាំជាន់ខ្ពស់ នៅឯសន្និសីទកំពូល CLMV នឹងធ្វើឡើង នាពេលខាងមុខនេះ។
តាមគំនិតផ្តួចផ្តើមរបស់ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមនិងក្រសួងពាណិជ្ជកម្មកម្ពុជា សន្និសីទរដ្ឋមន្រ្តីសេដ្ឋកិច្ច CLMV លើកដំបូងបានធ្វើឡើង នៅថ្ងៃទី ២៨ ខែសីហាឆ្នាំ ២០១០ នៅទីក្រុង Da Nang ក្នុងឱកាសនៃសន្និសីទរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី ៤២ ។ សន្និសីទរដ្ឋមន្រ្តីសេដ្ឋកិច្ច CLMV (CLMV EMM) ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ នៅខាងក្រៅសន្និសីទរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន។ តាមនោះសន្និសីទរដ្ឋមន្រ្តីសេដ្ឋកិច្ច CLMV នឹងអនុម័តផែនការសកម្មភាពជាប្រចាំឆ្នាំរបស់បណ្តាប្រទេសសមាជិកនិងដាក់ចេញទិសដៅនូវកិច្ចសហប្រតិបត្តិការ CLMV ក្នុងឆ្នាំខាងមុខនេះ។ កម្មវិធីសកម្មភាពផ្តោតលើវិស័យចំនួន ៣ គឺ សេដ្ឋកិច្ចនិងពាណិជ្ជកម្មការ អភិវឌ្ឍធនធានមនុស្សនិងយន្តការសម្របសម្រួល។
យន្តការសន្និសីទរដ្ឋមន្រ្តីសេដ្ឋកិច្ច CLMV ក៏បានដាក់ចេញគោលដៅ ដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគរវាងបណ្តាប្រទេស CLMV បង្កើនការធ្វើសមាហរណកម្មក្នុងតំបន់ បង្កើនតួនាទីរបស់បណ្តាប្រទេស CLMV ក្នុងខ្សែសង្វាក់ផលិតកម្មនៅក្នុងតំបន់និងលើពិភពលោក ព្រមទាំងកាត់បន្ថយគម្លាតអភិវឌ្ឍន៍រវាងបណ្តាប្រទេស CLMV និងប្រទេសអាស៊ានដទៃទៀត។
កិច្ចប្រជុំឧត្តមមន្ត្រីសេដ្ឋកិច្ច CLMV(CLMV SEOM) ត្រូវបានធ្វើឡើងពីរដងក្នុងមួយឆ្នាំ នៅខាងក្រៅបណ្តាសន្និសីទរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន SEOM ASEAN ដែលទទួលខុសត្រូវក្នុងការត្រួតពិនិត្យឡើងវិញ និងអនុវត្តផែនការសកម្មភាព។ ព្រមទាំងស្នើទិសដៅ និងផែនការសកម្មភាព ក្នុងអំឡុងពេលអនាគតដ៏ខ្លី រាយការណ៍ទៅសន្និសីទរដ្ឋមន្រ្តីសេដ្ឋកិច្ច CLMV ៕(ប្រែសម្រួលដោយឌីណា)

មតិពីមិត្តអ្នកអាន