កម្ពុជាចាប់ផ្ដើមបើកជើងហោះហើរត្រង់ពីភ្នំពេញ ទៅទីក្រុងដាណាំង ប្រទេសវៀតណាម នាចុងខែនេះ

08:23 | 18/10/2019 (ហេង វុធ្ធី)

នៅថ្ងៃទី ២៧ ខែតុលាក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាអង្គរអ៊ែរ នឹងចាប់ផ្ដើមបើកជើងហោះហើរត្រង់ពីរាជធានីភ្នំពេញ ទៅទីក្រុងដាណាំង ប្រទេសវៀតណាម

អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងដាណាំងលោក Dang Viet Dung ទទួលជួបលោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តីនៃព្រះរាជាណាកម្ពុជា (រូប​ថត៖ baogiaothong.vn)

នាថ្ងៃទី ១៦ ខែតុលា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅទីក្រុងដាណាំង។

អនុប្រធាននៃគណៈកម្មាធិការប្រជាជនទីក្រុងដាណាំង លោក Dang Viet Dung បានទទួលជួបលោកជំទាវ ម៉ែន សំអន នៅ Furama Resort ទីក្រុងដាណាំង។ នៅក្នុងជំនួប លោក Dang Viet Dung បានបញ្ជាក់ថា ទំនាក់ទំនងរវាងទីក្រុងដាណាំង និងកម្ពុជាគឺជាទំនាក់ទំនងយូរអង្វែង និងជ្រាលជ្រៅ។

ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា Cambodia Angkor Air (​រូបថត៖ danangfantasticity.com)

យោងតាមលោក Dang Viet Dung ឲ្យ​ដឹង​ថា ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា អង្គរ អ៊ែរ នឹងចាប់ផ្ដើមបើកជើងហោះហើរត្រង់ពីរាជធានីភ្នំពេញទៅទីក្រុងដាណាំង នាថ្ងៃទី២៧ តុលានេះ។ ការបើក​ជើងហោះហើរថ្មីនេះត្រូវបានរំពឹងថានឹងជួយសម្រួលដល់ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងកម្ពុជា និងទីក្រុងដាណាំងក៏ដូចជាបង្កើនសេវាកម្មដឹកភ្ញៀវទេសចរវាងកម្ពុជា និងទីក្រុងដាណាំងផងដែរ។ លោកអនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងដាណាំង រំពឹងថា រដ្ឋាភិបាលកម្ពុជានឹងបន្តគាំទ្រ និងជួយសម្រួលដល់ការជំរុញ និងអភិវឌ្ឍន៍សេដ្ឋកិច្ចរវាងមូលដ្ឋានទាំងពីរ៕

(ប្រភព៖ kh.qdnd.vn)

(ហេង វុធ្ធី)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦
បង្កើនការសម្របសម្រួលគ្រប់គ្រងជនបរទេសចូលចេញប្រទេសព្រមទាំងស្នាក់នៅក្នុងឯវៀតណាម

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ