វៀតណាម - កម្ពុជា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ

07:01 | 01/10/2019

យុគសម័យ - នារសៀលថ្ងៃទី ៣០ ខែ កញ្ញា នៅទីស្នាក់ការនៃក្រសួងការពារប្រទេស ឧត្តមសេនីយ៍ឯកបំរុង Nguyen Phuong Nam អគ្គមេបញ្ជាការរងនៃអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម បានទទួលជួបលោក នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ប្រធានមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពកម្ពុជានិងសមាជិកនៃគណៈប្រតិភូដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

ឧត្តមសេនីយ៍ឯកបំរុង លោក Nguyen Phuong Nam និងលោក នាយឧត្តមសេនីយ៍ សែម សុវណ្ណនី នៅឯកិច្ចប្រជុំ (រូបថតៈ qdnd)

នៅក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ឯកបំរុង Nguyen Phuong Nam បានសង្កត់ធ្ងន់ថា ចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងកម្ពុជា មានការអភិវឌ្ឍយ៉ាងល្អប្រសើរលើគ្រប់វិស័យ ក្នុងនោះមានវិស័យការពារជាតិនិងសន្តិសុខតែម្តង។ រដ្ឋាភិបាល ប្រជាជននិងកងទ័ពប្រជាជនវៀតណាម តែងតែយកចិត្តទុកដាក់និងអភិវឌ្ឍសាមគ្គីភាពនិងមិត្តភាពជាមួយរដ្ឋាភិបាល ប្រជាជននិងកងយោធពលខេមរភូមិន្ទ។ លើសពីនេះទៅទៀត វៀតណាមនឹងប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីការពារពង្រឹងនិងពង្រីកទំនាក់ទំនងសាមគ្គីភាពរវាងប្រទេសទាំងពីរវៀតណាម - កម្ពុជាដោយឥតឈប់ឈរ។

ក្នុងបណ្តាវិស័យសហប្រតិបត្តិការ កិច្ចសហប្រតិបត្តិការការពារជាតិគឺជាសសរស្តម្ភសំខាន់មួយក្នុងទំនាក់ទំនងទ្វេភាគី។ តាមរយៈកិច្ចសហប្រតិបត្តិការការពារជាតិទាំងនេះ គឺដើម្បីពង្រឹងសន្តិសុខនិងនយោបាយ ក៏ដូចជាកសាងកងទ័ពនៃប្រទេសនីមួយៗកាន់តែរឹងមាំដើម្បីការពារសន្តិសុខនិងបូរណភាពទឹកដីរបស់ប្រទេសរៀងៗខ្លួន។

ថ្នាក់ដឹកនាំនៃអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាមជានិច្ចកាលគាំទ្រនិងបង្កលក្ខណៈងាយស្រួលបំផុតសម្រាប់កងរក្សាសន្តិភាពអង្គការសហប្រជាជាតិនៃភាគីទាំងពីរ បន្តសហការគ្នាឱ្យបានល្អនាពេលខាងមុខ ស្របតាមមុខងារនិងភារកិច្ចរៀងៗខ្លួន បម្រើបុព្វហេតុសន្តិសុខនិងការពារជាតិនៃប្រទេសទាំងពីរ។

អញ្ជើញជាការឆ្លើយតប លោក នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំនៃអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាមដែលបានចំណាយពេលវេលាទទួលស្វាគមន៍រូបលោក និងគណៈប្រតិភូ ដោយបញ្ជាក់លើបាវចនា “អ្នកជិតខាងល្អប្រសើរ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង” និងបន្តអនុវត្តផែនការរបស់ប្រទេសទាំងពីរប្រកបដោយប្រសិទ្ធភាព ដើម្បីពង្រឹងនិងអភិវឌ្ឍទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយ។

លោក នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានសង្កត់ធ្ងន់ថា នេះជាលើកទីមួយហើយដែលភ្នាក់ងារគ្រប់គ្រងកម្លាំងរក្សាសន្តិភាពនៃប្រទេសទាំងពីរ បានផ្លាស់ប្តូរគណៈប្រតិភូជាផ្លូវការដើម្បីផ្លាស់ប្តូរបទពិសោធន៍ក្នុងវិស័យរក្សាសន្តិភាព។ លោកសង្ឃឹមថា តាមរយៈការផ្លាស់ប្តូររវាងទីភ្នាក់ងារទាំងពីរនេះ ប្រទេសកម្ពុជានឹងទទួលបានបទពិសោធន៍ដែលមានប្រយោជន៍ក្នុងការអនុវត្តការងារថែរក្សាសន្តិភាពនាពេលខាងមុខជាក់ជាពុំខាន៕

(ដោយស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង
ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន

អានច្រើនបំផុត

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន