សិក្ខាសាលាឯកទេសរវាងរដ្ឋសភាវៀតណាមនិងឡាវអំពីការអនុវត្តតួនាទីជាអ្នកឃ្លាំមើលការអប់រំវិជ្ជាជីវៈនិងពិនិត្យមើលពាក្យបណ្ដឹងតវ៉ានិងបណ្ដឹងបរិហារ

08:18 | 28/09/2019 ((ប្រភព៖ VOV5))

អញ្ជើញថ្លែងនៅសិក្ខាសាលា ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថាវៀតណាមជានិច្ចកាលកំណត់គោលនយោបាយ ស្ដីពីការងារធ្វើ ជាគោលនយោបាយសំខាន់មួយក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក្នុងស្រុក។

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan (ខាងឆ្វេង) និងសមភាគីឡាវលោកស្រី Pany Yathotou នៅសិក្ខាសាលា (រូបថត៖ TTXVN)

អនុវត្តកិច្ចព្រមព្រៀងសហប្រតិបតិ្តការរវាងរដ្ឋសភាវៀតណាមនិងឡាវ នា ព្រឹកថ្ងៃទី២៧ ខែកញ្ញា នៅរដ្ឋធានីវៀងច័ន្ទ ប្រធានរដ្ឋសភាឡាវលោកស្រី Pany Yathotou និងសមភាគីវៀតណាមលោកស្រី Nguyen Thi Kim Ngan បាន អញ្ជើញធ្វើជាសហអធិបតីនៅក្នុងសិក្ខាសាលាឯកទេសអំពី “គោលនយោបាយ ច្បាប់ ស្ដីពីការអប់រំវិជ្ជាជីវៈនិងដោះស្រាយការងារធ្វើ” និង “កិច្ចសហការដោះ ស្រាយពាក្យបណ្ដឹងតវ៉ានិងបណ្ដឹងបរិហាររវាងបណ្ដាស្ថាប័នរបស់រដ្ឋសភានិង រដ្ឋាភិបាលជាមួយក្រសួង ស្ថាប័នទាក់ទិននានា”។

អញ្ជើញថ្លែងនៅសិក្ខាសាលា ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថាវៀតណាមជានិច្ចកាលកំណត់គោលនយោបាយ ស្ដីពីការងារធ្វើ ជាគោលនយោបាយសំខាន់មួយក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក្នុងស្រុក។ នាបច្ចុប្បន្ន ទន្ទឹមនឹងការអនុវត្តដោយព្រមៗគ្នានូវគោលនយោបាយ ស្ដីពីការងារធ្វើនិងការអប់រំវិជ្ជាជីវៈតាមបទបញ្ញត្តិនៃច្បាប់នោះ គឺវៀតណាមក៏ កំពុងជំរុញខ្លាំងនូវការងារកែទម្រង់រដ្ឋបាល ហើយបង្កើនលក្ខណៈប្រជាធិបតេយ្យ បើកចំហ តម្លាភាពក្នុងគោលនយោបាយចំពោះនិយោជិកនិងនិយោជក់សំដៅ ឆ្លើយតបនឹងសំណូមពរក្នុងការអភិវឌ្ឍរបស់ប្រទេសជាតិផងដែរ៕

((ប្រភព៖ VOV5))

((ប្រភព៖ VOV5))

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦
បង្កើនការសម្របសម្រួលគ្រប់គ្រងជនបរទេសចូលចេញប្រទេសព្រមទាំងស្នាក់នៅក្នុងឯវៀតណាម
អង្គការសហប្រជាជាតិព្រមានអំពីគ្រោះអត់ឃ្លានកើនឡើងនៅឯទ្វីបអាហ្វ្រិក
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ