ពិធីបើកវគ្គបំប៉នចំណេះដឹងស្តីពីព័ត៌មានកិច្ចការបរទេសជាមួយកម្ពុជាក្នុងឆ្នាំ ២០១៩ នៅទីក្រុងហាណូយ

21:46 | 10/09/2019 (ហេង វុធ្ធី)

យុគសម័យ - សិក្ខាកាមចូលរួមវគ្គសិក្សាគឺជាមន្រ្តីទទួលបន្ទុកផ្នែកព័ត៌មានកិច្ចការបរទេសពីមន្ទីរ ស្ថាប័ន ស្រុក ក្រុងនានានៅទីក្រុងហាណូយ រូមទាំងអ្នកយកព័ត៌មានជំនាញខាងកិច្ចការបរទេសចំណុះនៅបណ្តាស្ថាប័នសារព័ត៌មានហាណូយ។

សិក្ខាកាមដែលចូលរួមពិធីបើកវគ្គបំប៉នចំណេះដឹងស្តីពីព័ត៌មានកិច្ចការបរទេសជាមួយកម្ពុជាក្នុងឆ្នាំ ២០១៩ (រូបថត៖ phapluatxahoi.vn)

នាព្រឹកថ្ងៃទី ១០ ខែកញ្ញា នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍ នៃមន្ទីរព័ត៌មាននិងគមនាគមន៍ហាណូយបាប្រព្រឹត្តទៅវគ្គបំប៉នចំណេះដឹងស្តីពីកិច្ចការបរទេសជាមួយកម្ពុជានៅឆ្នាំ ២០១៩ ។ វគ្គបណ្តុះបណ្តាលចំណេះដឹងខាងកិច្ចការព័ត៌មានបរទេសជាមួយកម្ពុជាក្នុងឆ្នាំ ២០១៩ ត្រូវបានធ្វើឡើងក្នុងរយៈពេល ២ ថ្ងៃ (ពីថ្ងៃទី ១០ ដល់ ១១ ខែកញ្ញា) នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍នៃមន្ទីរព័ត៌មាននិងគមនាគមន៍ហាណូយ។

គួរបញ្ជាក់ថាវៀតណាមនិងកម្ពុជាគឺជាប្រទេសជិតខាងនឹងគ្នា ដែលមានភូមិសាស្ត្រ ប្រវត្តិសាស្រ្តនិងវប្បធម៌ស្រដៀងគ្នា។ ប្រទេសទាំងពីរបានសហការនិងជួយគ្នាទៅវិញទៅមកក្នុងការតស៊ូប្រយុទ្ធរំដោះជាតិ ក៏ដូចជាក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិផងដែរ។ ចំណងមិត្តភាពរវាង វៀតណាមនិងកម្ពុជាតែងតែត្រូវបានពូនជ្រុំដោយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ព្រមទាំងបានក្លាយទៅជាទ្រព្យដ៏មានតម្លៃដោយមិនអាចកាត់ថ្លៃបានសម្រាប់ប្រជាជនទាំងពីរ ក៏ដូចជាមានសារៈ សំខាន់ៗចំពោះស្ថិរភាព និងអភិវឌ្ឍប្រទេសរៀងៗខ្លួនផងដែរ។ វៀតណាមនិងកម្ពុជាបានអះអាងយ៉ាងខ្ជាប់ខ្ជួននូវការប្តេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហាព្រំដែនដោយឈរលើមូលដ្ឋាននៃការគោរពច្បាប់អន្តរជាតិ តាមរយៈការចរចារដោយសន្តិវិធី គោរពឯករាជ្យនិងអធិបតេយ្យភាពរបស់គ្នាទៅវិញទៅមកផងដែរ៕

(ហេង វុធ្ធី)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង
ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន

អានច្រើនបំផុត

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន