យុគសម័យ - នាថ្ងៃទី ១៤ ខែសីហា នៅស្រុក Tinh Bien ខេត្ត An Giang លោកឧត្តមសេនីយ៍ត្រី Nguyen Hoai Phuong មេបញ្ជាការរងនៃកងទ័ពការពារព្រំដែនវៀតណាម បានពិនិត្យការត្រៀមរៀបចំកម្មវិធីជួបប្រាស្រ័យមិត្តភាពព្រំដែនវៀតណាម - កម្ពុជាឆ្នាំ ២០១៩។
លោកឧត្តមសេនីយ៍ត្រី Nguyen Hoai Phuong ស្តាប់របាយការណ៍ស្តីអំពីកិច្ចការត្រៀមរៀបចំកម្មវិធី (រូបថត៖ Bienphong.com.vn)
ពិនិត្យជាក់ស្តែងនៅនឹងកន្លែងរៀបចំកម្មវិធីនេះ លោកឧត្តមសេនីយ៍ត្រី Nguyen Hoai Phuong បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់កងកម្លាំងនានាក្នុងការអនុវត្តភារកិច្ចនាពេលកន្លងមក។ ទោះបីពេលវេលាមានភាពបន្ទាន់ ការងារមានច្រើន និងតម្រូវការខ្ពស់ ក៏ប៉ុន្តែអង្គភាពទាំងឡាយបានខិតខំប្រឹងប្រែងនិងជំនះរាល់ការលំបាក អនុវត្តយ៉ាងម៉ឹងម៉ាត់តាមការបញ្ជាណែនាំរបស់មេបញ្ជាការដ្ឋានផងដែរ។
រហូតមកដល់ពេលនេះ រាល់កិច្ចការរៀបចំសម្រាប់កម្មវិធីត្រូវបានបញ្ចប់ជាបណ្តើរៗស្របតាមដំណើរការដែលបានដាក់ចេញ។លោកឧត្តមសេនីយ៍ត្រី Nguyen Hoai Phuong បានស្នើឱ្យកងទ័ពព្រំដែនខេត្ត An Giang បន្តខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីបញ្ចប់ការងារត្រៀមរៀបចំកម្មវិថី រួមទាំងបម្រើការជួបប្រាស្រ័យលើកនេះឱ្យបានល្អបំផុតផងដែរ។
គួរជម្រាបថា កម្មវិធីជួបប្រាស្រ័យមិត្តភាពព្រំដែនកម្ពុជា - វៀតណាម ឆ្នាំ ២០១៩ ត្រូវបានរៀបចំឡើងឡើងដោយមេបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន គណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការបក្សខេត្ត An Giang ក្នុងរយៈពេល ២ ថ្ងៃ (ចាប់ពីថ្ងៃទី ២៧ និង ២៨ ខែសីហា) នៅខេត្ត An Giang៕
(យោងតាម bienphong.com.vn បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន