ជំរុញចំណងមិត្តភាពសមាគិ្គភាពរវាងវៀតណាមនិងបេឡារុស្ស

11:12 | 20/06/2019 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - នាថ្ងៃ ១៩ ខែមិថុនា នៅរដ្ឋធានី Ha Noi សមាគមមិត្តភាពវៀតណាម - បេឡារុស្ស (សមាជិកអង្គការមត្តិភាពវៀតណាម) បានប្រារព្ធពិធីជួបប្រាស្រ័យមិត្តភាព នាឧិកាសខួបអនុស្សាវរីយ៍ ទិវាបុណ្យជាតិរបស់សាធារណរដ្ឋបេឡារុស្ស (ថ្ងៃ ៣ ខែកក្កដា ឆ្នាំ ១៩៤៤ - ថ្ងស ៣ ខែកក្កដា ឆ្នាំ ២០១៩) និង ៧៥ ឆ្នាំ រំដោះសាធារណរដ្ឋបេឡារុស្ស។

ជំរុញចំណងមិត្តភាពសមាគិ្គភាពរវាងវៀតណាមនិងបេឡារុស្ស

ថ្លេងនៅក្នុងព្រឹត្តិការណ៍នេះ​ ប្រធានសមាគមមិត្តភាពវៀតណាម - បេឡារុស្ស លោក​ Nguyen Thai Lai បានសង្តែង​ក្តីរីករាយសប្បាយ ចំពោះសមិទ្ធផល ដែលបេឡារុស្សសម្រេចបានក្នុងដំណាក់ការនៃការខិតខំដើម្បីក្លាយជាប្រទេសមួយដែលរីកចម្រើននិងទំនើប។ លោក Nguyen Thai Lan បានបញ្ជាក់ថា វៀតណាមនិងបេឡារុស្ស មានទំនាក់ទំនងប្រពៃណីដ៏ល្អប្រសើ ហើយប្រជាជនវៀតណាមចងចាំនិងដឹងគុណជានិច្ច ចំពោះប្រទេសបេឡារុស្ស ដោយបង្ហាញស្មារតីសមាគី្គភាពអន្តរជាតិនិងជួយឧបត្ថម្ភ វៀតណាមក្នុងរយៈពេលដ៏លំបាក។

ទំនាក់ទំនងនោះ​កាន់តែពង្រឹងខ្លាំងឡើង ហើយការអភិវឌ្ឍន៍បានបង្ហាញតាមរយៈការផ្លាស់ប្តូរគណៈប្រតិភូ ការផ្លាស់ប្តូរសេដ្ឋកិច្ច វប្បធម៍ ពាណិជ្ជកម្ម​និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើន។ល។

ឯកឧត្តម ឯកអគ្គរដ្ឋទូត សាធារណរដ្ឋបេឡារុស្សប្រចាំនៅវៀតណាម Vladimir Goshin សង្កត់ធ្ងន់ធ្ងរថាឆ្នាំ ២០១៩​ បានកត់សម្គាល់ដោយព្រឹត្តិការណ៍សំខាន់ៗជាច្រើននៅក្នុងប្រវិត្តសាស្រ្តនៃទេំនាក់ទំនងទ្វេភាគ្គីរវាងវៀតណាមនិងបេឡារុស្ស ជាពីសេសក្នុងកិច្ចសហប្រតិបត្តិការវប្បធម៍។

ឯកឧត្តម Vladimir Goshin បានឲ្យដឹងថា ឆ្នាំ២០១៩ ជាឆ្នាំខួបអនុស្សាវរីយ៍ ១០០ ឆ្នាំនៃវិស័យការទូតបរឡារុស្ស (១៩១៩ - ២០១៩)។ ដើម្បីអបអរសាទរចំពោះទិវាពិសេសនេះ ស្ថានទូតបេឡារុស្សនៅវៀតណាមបានអញ្ជើញក្រុមសិល្បៈកុមារ Belarus Rovesnik ដើម្បីសម្តែងនៅវៀតណាម៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦
បង្កើនការសម្របសម្រួលគ្រប់គ្រងជនបរទេសចូលចេញប្រទេសព្រមទាំងស្នាក់នៅក្នុងឯវៀតណាម
អង្គការសហប្រជាជាតិព្រមានអំពីគ្រោះអត់ឃ្លានកើនឡើងនៅឯទ្វីបអាហ្វ្រិក
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ