ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅវិទ្យាស្ថានការពារជាតិ

15:43 | 17/05/2019 (យោងតាមការសែត bien phong.vn បកប្រែដោយសំណាង)

យុគសម័យ- នាព្រឹកថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០១៩ នៅវិទ្យាស្ថានការពារជាតិ លោកឧត្តមសេនីយ៌ត្រី Trinh Hoang Hiep នាយកវិទ្យាស្ថានការពារជាតិ អញ្ជើញជាអធិបតី ពិធីទទួលបដិសណ្ឋារកិច្ច លោកឧត្តមសេនីយ៌ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។

ថ្លែងមតិនៅជំនួប លោកឧត្តមសេនីយ៌ត្រី Trinh Hoang Hiep នាយកវិទ្យាស្ថានការពារជាតិ បានជនព័ត៌មានខ្លះអំពីតួនាទី ភារកិច្ច និងបណ្តាសមិទ្ធផលដែលវិទ្យាស្ថានទទួលបានក្នុងរយៈពេល៥៦ ឆ្នាំនៃការកសាងនិងអភិវឌ្ឍន៍ ព្រមទាំងរាយការណ៌អំពីការបណ្តុះបណ្តាលសិក្ខាកាមយោធាកម្ពុជា ដែលកំពុងសិក្សានៅវិទ្យាស្ថា​នការពារជាតិ នាបណ្តាឆ្នាំកន្លងមក។

លោកឧត្តមសេនីយ៌ត្រី Trinh Hoang Hiep នាយកវិទ្យាស្ថានការពារជាតិ បានជូនផ្កាចំពោះឧត្តមសេនីយ៌ឯក ហ៊ុន ម៉ាណែត ក្នុងឱកាសមកទស្សនា និងធ្វើការនៅវិទ្យាស្ថានការពារជាតិ

ក្រុមការងារនៃបញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជា បានទស្សនាហេដ្ឋារចនាសម្ព័ន្ធ ឧបករណ៌បណ្តុះបណ្តាល និងបណ្តាបន្ទប់ជំនាញ ទស្សនាការសម្តែងក្បាច់គុណ ជួបប្រាស័យទាក់ទង និងលើកទឹកចិត្តមន្រ្តី និងសិក្ខាកាមកម្ពុជា ដែលកំពុងសិក្សានៅវិទ្យាស្ថានការពារជាតិ។

តាងនាមឲ្យគណៈប្រតិភូ លោកឧត្តមសេនីយ៌ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះវិទ្យាស្ថានការពារជាតិវៀតណាម ដែលបានទទួលបដិសណ្ឋារកិច្ចក៏កក់ក្តៅបំផុត និងពោរពេញដោយភាពសិ្នទ្ធស្នាលនៃចំណងមិត្តភាព និងចែករំលែកនូបទពិសោធន៍ជាក់ស្តែង ក្នុងការអប់រំ បណ្តុះបណ្តាលជាមួយគណៈប្រតិភូកម្ពុជា។ ទន្ទឹមជាមួយគ្នានោះ លោកក៏បានជូនព័ត៌មានអំពីបណ្តាសមិទ្ធផលដែលលេចធ្លោដែលបក្ស រដ្ឋ កងយោធពលខេមរភូមិន្ទ ទទួលបានក្នុងរយៈពេលកន្លងមក។

លោកឧត្តមសេនីយ៌ឯក ហ៊ុន ម៉ាណែត អញ្ជើញនជូនវត្ថុអនុស្សាវរីយ៌ដល់វិទ្យាស្ថានការពារជាតិ

ជាការឆ្លើយតប លោកឧត្តមសេនីយ៌ឯក ហ៊ុន ម៉ាណែត បានវាយតំលៃខ្ពស់ការជួយឧបត្ថម្ភរបស់វិទ្យាស្ថានការពារជាតិ ក្នុងការបណ្តុះបណ្តាល ជួរកម្មភិបាលសំរាប់ជនកងយោធពលខេមរភូមិន្ទ និងស្នើសុំវិទ្យាស្ថានការពារជាតិ បន្តការយកចិត្តទុកដាក់ ជួយបង្កលក្ខណៈងាយស្រួលសំរាប់ឲ្យបណ្តាសិក្ខាកាមថ្មីរបស់កម្ពុជា មកសិក្សា ស្រាវជ្រាវនៅវិទ្យាស្ថាន ក្នុងបណ្តាឆ្នាំបន្តទៀតផងដែរ៕


គណៈប្រតិភូបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ទស្សនាការសម្តែងក្បាច់គុណនៅវិទ្យាស្ថានការពារជាតិ



(យោងតាមការសែត bien phong.vn បកប្រែដោយសំណាង)

(យោងតាមការសែត bien phong.vn បកប្រែដោយសំណាង)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦
បង្កើនការសម្របសម្រួលគ្រប់គ្រងជនបរទេសចូលចេញប្រទេសព្រមទាំងស្នាក់នៅក្នុងឯវៀតណាម
អង្គការសហប្រជាជាតិព្រមានអំពីគ្រោះអត់ឃ្លានកើនឡើងនៅឯទ្វីបអាហ្វ្រិក
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ