គណៈកម្មការកិច្ចការបរទេសរដ្ឋសភាវៀតណាមនិងកម្ពុជា ប្តេជ្ញារួមគ្នាបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទាំងពីរឲ្យកាន់តែប្រសើរឡើង

00:54 | 15/05/2019 (យោងតាម nac.org.kh)

យុគសម័យ - លោក Nguyen Van Giau ប្រធានគណៈកម្មាធិការកិច្ចការបរទេស នៃរដ្ឋសភា សាធារណរដ្ឋសង្គមនិយមវៀតណាម និងលោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មានរដ្ឋសភា នៃព្រះរាជាណាចក្រ កម្ពុជា បានប្តេជ្ញាចិត្តរួមគ្នានៅក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទំាងពីរឲ្យកាន់តែរឹងមាំ និងគ្រប់ជ្រុងជ្រោយបន្ថែមទៀត។

ទិដ្ឋភាពនៃជំនួបពិភាក្សា (រូបថតៈ quochoi.vn)

ការប្តេជ្ញាចិត្តរួមគ្នារវាងប្រធានគណៈកម្មការកិច្ចការបរទេស នៃរដ្ឋសភាប្រទេសទំាងពីរ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាទ្វេភាគីរវាងភាគីទំាងពីរ នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភាវៀតណាម នៃទីក្រុងហាណូយ ខណៈដែល លោក ឈាង វុន បានមកបំពេញទស្សនកិច្ច ផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលដឹកនាំដោយ លោកជំទាវ ឃួន សុដារី អនុប្រធានទី២នៃរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។

រូបថតៈ nac.org.kh

នៅក្នុងជំនួបពិភាក្សាទ្វេភាគីនោះ លោក​ ឈាង វុន បានគូសបញ្ជាក់ថា ដោយមានការអនុញ្ញាតពី សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ឯកឧត្តមសូមស្នើដល់ភាគីរដ្ឋសភាវៀតណាម ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទំាងពីរ លើកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទាំងពីរ។ ជាមួយគ្នានោះ លោកឈាង វុន ក៏បានស្នើភាគីវៀតណាម ពិនិត្យបន្ថែមលើសកម្មភាព ឬខ្លឹមសារណាដែលមានការខ្វះចន្លោះផងដែរ។

រូបថតៈ nac.org.kh

ប្រធានគណៈកម្មការកិច្ចការបរទេស នៃរដ្ឋសភាកម្ពុជា បានស្នើភាគីវៀតណាម យកចិត្តទុកដាក់ដល់ការផ្លាស់ប្តូរ ដំណើរទស្សនកិច្ចគណៈប្រតិភូរដ្ឋសភាប្រទេសទំាងពីរឲ្យបានញឹកញាប់ និងនៅគ្រប់កម្រិត មានកម្រិតថ្នាក់ដឹកនាំជាន់ខ្ពស់ កម្រិតគណៈកម្មការ ជំនាញ ក្រុមមិត្តភាព ក្រុមសមាជិករដ្ឋសភាវ័យក្មេង និក្រុមសមាជិករដ្ឋសភាជាស្រ្តីជាដើម។

រូបថតៈ nac.org.kh

ចំណែកឯលោក Nguyen Van Giau បានគាំទ្រចំពោះការលើកឡើងរបស់ លោក ឈាង វុន ដោយបានគូសបញ្ជាក់បន្ថែមថា ការស្នើពិនិត្យ និងកែសម្រួល ដើម្បីបំពេញបន្ថែមនូវចំនុចខ្វះខាតនៅក្នុងកិច្ចព្រមព្រៀង រវាងរដ្ឋសភាប្រទេសទំាងពីរ នឹងពាំនាំជូនថ្នាក់ដឹកនាំរដ្ឋសភាវៀតណាមពិនិត្យ ពិចារណាបន្ថែម។

រូបថតៈ nac.org.kh

នាឱកាសនេះ លោក Nguyen Van Giau បានអបអរសាទរចំពោះជោគជ័យនៃការរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ លើកទី២៧ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលសភា នៃព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅខេត្តសៀមរាប កាលពីខែមករា ឆ្នាំ២០១៩ កន្លងមកនេះ។ ប្រធានគណៈកម្មការកិច្ចការបរទេសរដ្ឋសភា វៀតណាម ក៏បានស្នើដល់ភាគីកម្ពុជា ថែរក្សា និងជំរុញ និងផ្សព្វផ្សាយពីទំនាក់ទំនងជាប្រពៃណី កិច្ចសហប្រតិបត្តិការដ៏ល្អនៃប្រទេសទាំងពីរដល់ យុវជនជំនាន់ក្រោយឲ្យបានទូលំទូលាយផងដែរ៕

(យោងតាម nac.org.kh)

(យោងតាម nac.org.kh)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦
បង្កើនការសម្របសម្រួលគ្រប់គ្រងជនបរទេសចូលចេញប្រទេសព្រមទាំងស្នាក់នៅក្នុងឯវៀតណាម
អង្គការសហប្រជាជាតិព្រមានអំពីគ្រោះអត់ឃ្លានកើនឡើងនៅឯទ្វីបអាហ្វ្រិក
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង
ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ