ប្រធានសម្ព័ន្ធសមាគមបណ្តាអង្គការមិត្តភាពវៀតណាមអញ្ជើញទទួលជួបជាមួយសាស្ត្រាចារ្យ Ahn Kyon Hwan

00:54 | 14/05/2019 (ប្រែសម្រូលដោយស្រីពេជ្រ)

យុគសម័យ - សាស្ត្រាចារ្យ លោក Ahn Kyong Hwan មានការរួមចំណែកដ៏ធំធេងក្នុងការជំរុញទំនាក់ទំនងមិត្តភាពរវាងវៀតណាមជាមួយកូរ៉េខាងត្បូង ហើយលោកបានចំណាយពេលវេលាជាច្រើននៃជីវិតរបស់ខ្លួនដើម្បីផ្សព្វផ្សាយវប្បធម៌វៀតណាមទៅកាន់ប្រជាជនកូរ៉េខាងត្បូងតាមរយៈការបកប្រែនូវវណ្ណកម្មអក្សរសាស្ត្រល្បីឈ្មោះរបស់វៀតណាមទៅជាភាសាកូរ៉េខាងត្បូង ក្នុងនោះមានវណ្ណកម្ម “ទិលានុលេខក្នុងពន្ធនាគារ” របស់លោកប្រធានហូជីមិញ។

លោកស្រីប្រធាន Nguyen Phuong Nga និងលោកសាស្ត្រាចារ្យ Ahn Kyong Hwan (រូបថតៈ TV)

នាព្រឹកថ្ងៃទី២០ខែកុម្ភៈ ប្រធានសម្ព័ន្ធសមាគមបណ្តាអង្គការមិត្តភាពវៀតណាម លោកស្រី Nguyen Phuong Nga បានអញ្ជើញជួបសំណេះសំណាលជាមួយសាស្ត្រាចារ្យ Ahn Kyong Hwan ប្រធានសមាគមស្រាវជ្រាវវៀតណាមវិទ្យានៅកូរ៉េខាងត្បូង។

ក្នុងជំនួបនេះ លោកស្រី Nguyen Phuong Nga បានសម្តែងនូវក្តីសប្បាយរីករាយ ដែលបានជួបសំណេះសំណាលជាមួយលោកសាស្រ្តាចារ្យ Ahn Kyong Hwan ដែលលោកតែងតែផ្តល់សេចក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅដល់ប្រទេសជាតិ ប្រជាជននិងវប្បធម៌វៀតណាម។

លោកស្រី Nguyen Phuong Nga បានវាយតំលៃខ្ពស់ ចំពោះរាល់ការរួមចំណែកយ៉ាងសកម្មរបស់សមាគមស្រាវជ្រាវវៀតណាមវិទ្យានៅកូរ៉េខាងត្បូង ក៏ដូចជាលោកសាស្ត្រាចារ្យ Ahn Kyong Hwan ក្នុងការជំរុញការជួបប្រាស្រ័យទាក់ទងនិងការយោគយល់គ្នារវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ។

ទន្ទឹមជាមួយគ្នានោះ លោកស្រី Nguyen Phuong Nga ក៏បានចែករំលែកជាមួយលោកសាស្ត្រាចារ្យនូវអនុស្សវរីយ៍នៃដំណើរទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូងមុននេះ និងសម្តែងក្តីសប្បាយរីករាយចំពោះសមិទ្ធិសេដ្ឋកិច្ច-សង្គមរបស់កូរ៉េខាងត្បូង។ វៀតណាមអាចរៀនសូត្រពីកូរ៉េខាងត្បូងនូវបទពិសោធន៍ ជាពិសេសក្នុងវិស័យអភិវឌ្ឍន៍ឧស្សាហកម្មនិងផ្សព្វផ្សាយវប្បធម៌ជនជាតិ។

លោកសាស្រ្តាចារ្យ Ahn Kyong Hwan បានថ្លែងអំណរគុណ ចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅរបស់លោកស្រីប្រធាន ហើយលោកក៏បានចែករំលែកនូវអនុស្សាវរីយ៍ដ៏គួរឱ្យចាប់អារម្មណ៍របស់លោកក្នុងអំឡុងពេលនៅវៀតណាម។ ក៏ដោយសារមានក្តីស្រឡាញ់ចំពោះវៀតណាម ដូច្នេះលោកក៏មានបំណងបកប្រែវណ្ណកម្មអក្សរសាស្ត្រ វប្បធម៌ល្បីឈ្មោះរបស់វៀតណាមទៅជាភាសាកូរ៉េខាងត្បូង។ នោះជាវណ្ណកម្ម “រឿងនាង Kieu” “ទិលានុលេខក្នុងពន្ធនាគារ” “ពេលវេលាដែលមិនអាចបំភ្លេចបានឡើយ” និង “ទិលានុលេខរបស់វេជ្ជបណ្ឌិត Dang Thuy Tram” ជាដើម។

សាស្ត្រាចារ្យ លោក Ahn Kyong Hwan បានប្រគល់ជូនលោកស្រី Nguyen Phuong Nga នូវវណ្ណកម្មដែលលោកបានបកប្រែ (រូបថតៈ TV)

ក្នុងជំនួបនេះ លោកស្រី Nguyen Phuong Nga និងលោកសាស្ត្រាចារ្យ Ahn Kyong Hwan ក៏បានពិភាក្សាអំពីសកម្មភាពសំខាន់ៗ សមិទ្ធផលក៏ដូចជាការលំបាកក្នុងការប្រតិបត្តិសកម្មភាពរបស់សម្ព័ន្ធសមាគមមិត្តភាពវៀតណាម - កូរ៉េខាងត្បូង សមាគមមិត្តភាពវៀតណាម-កូរ៉េខាងត្បូង និងសមាគមស្រាវជ្រាវវៀតណាមវិទ្យានៅកូរ៉េខាងត្បូង។ ភាគីទាំងពីរបានបង្ហាញនូវទំនុកចិត្តរបស់ខ្លួនថា នៅឆ្នាំ ២០១៩ បណ្តាអង្គការមិត្តភាពនៃប្រទេសទាំងពីរ វៀតណាមនិងកូរ៉េខាងត្បូងនឹងបន្តអភិវឌ្ឍនិងរួមចំណែកបន្ថែមទៀតដល់សាមគ្គីភាពនិងមិត្តភាពរវាងប្រជាជាតិទាំងពីរ។

ក្នុងឱកាសនេះ សាស្ត្រាចារ្យ Ahn Kyong Hwan ក៏បានផ្តល់ជូនលោកស្រីប្រធាន Nguyen Phuong Nga នូវស្នាដៃពីរដែលលោកបានបកប្រែថា “រឿងនាង Kieu” របស់អ្នកអក្សរសាស្ត្រ Nguyen Du និង“ទិលានុលេខក្នុងពន្ធនាគារ” របស់លោកប្រធានហូជីមិញ៕

​ដោយសារតែការរួមចំណែកដ៏ធំធេងក្នុងបណ្តាសកម្មភាពជួបប្រាស្រ័យមិត្តភាពប្រជាជនវៀត ណាម - កូរ៉េខាងត្បូងនិងការផ្សព្វផ្សាយវប្បធម៌វៀតណាមនោះ សាស្ត្រាចារ្យ Ahn Kyong Hwan ត្រូវបានប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan តាងនាមបក្ស រដ្ឋ និងរដ្ឋសភាវៀតណាមប្រគល់ជូននូវគ្រឿងឥស្សិរយយសមិត្តភាពរបស់វៀតណាម នាខែធ្នូឆ្នាំ២០១៨និងទទួលបានកិត្តនាមជាពលរដ្ឋកិត្តិយសរបស់ទីក្រុងហាណូយនិងទីក្រុងហូជីមិញផងដែរ។

(ប្រែសម្រូលដោយស្រីពេជ្រ)

(ប្រែសម្រូលដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ទីក្រុង​ Can Tho ស្វែងរកចម្លើយដោះស្រាយដើម្បីឱ្យទេសចរណ៍លោតផ្លោះនៅក្នុងលំហរអភិវឌ្ឍន៍ថ្មី
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង