ពូនជ្រុំចំណងសាមគ្គីភាពនិងមិត្តភាពយ៉ាងស្អិតល្មួតរវាងប្រជាជនវៀតណាម -ឡាវ - កម្ពុជា

06:32 | 11/04/2019 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មី​ប្រពៃណីខ្មៃរនិងពិធីបុណ្យចូលឆ្នាំថ្មី Bunpimay របស់ប្រជាជនឡាវ នាយប់ថ្ងៃទី១០ខែមេសា គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានរៀបចំពិធីជប់លៀង សម្រាប់និស្សិតឡាវនិងកម្ពុជាជាង ៥០០ នាក់ដែលកំពុងសិក្សានៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម)។

ថ្នាក់ដឹកនាំទីក្រុងហូជីមិញអញ្ជើញថតរូបអនុស្សាវរីយ៍ជាមួយនិស្សិតវៀតណាម-ឡាវនិងកម្ពុជា (រូបថតៈ hcmcpv.org.vn )

អញ្ជើញចូលរួមក្នុងពិធីមានវត្តមានអគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងហូជីមិញ លោក Im Hen; អគ្គកុងស៊ុលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំនៅទីក្រុងហូជីមិញលោក Phaphim Keomixay និង សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស និងជា លេខាអចិន្ត្រៃយ៍រងនៃគណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក Tran Luu Quang។

តាងនាមឱ្យបក្សភាគ រដ្ឋអំណាចនិងប្រជាជនទីក្រុងហូជីមិញ លេខាអចិន្ត្រៃយ៍រងនៃគណៈកម្មាធិការបក្សទីក្រុងហូជីមិញ Tran Luu Quang បានជូនពរឆ្នាំ ជួបតែសេចក្តីសុខ ចម្រូងចម្រើន ដល់និស្សិតឡាវនិងកម្ពុជាដែលកំពុងសិក្សានៅទីក្រុងហូជីមិញ ព្រមទាំងសង្ឃឹមថាសិស្សានុសិស្សទាំងអស់ នឹងទទួលចូលឆ្នាំថ្មីក្នុងបរិយាកាសប្រកបដោយភាពកក់ក្តៅនិងសប្បាយរីករាយក្នុងឱកាសបុណ្យតេតប្រពៃណីរបស់ប្រទេសទាំងពីរ។

ពិធីបុណ្យយកអំបោះដើម្បីអបអរឆ្នាំបុណ្យចូលឆ្នាំថ្មីនៃប្រទេសឡាវនិងកម្ពុជា

លេខាអចិន្ត្រៃយ៍រងនៃគណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក Tran Luu Quang បានសង្កត់ធ្ងន់ថា: ចំណងមិត្តភាពនិងសាមគ្គីភាពរវាងប្រជាជនទាំងបីវៀតណាមឡាវនិងកម្ពុជា បានរួមចំណែកដល់ការកសាងនិងការពារប្រទេសរបស់ប្រទេសនីមួយៗ ទាំងក្នុងប្រវត្តិសាស្ត្រ បច្ចុប្បន្នកាលនិងថ្ងៃអនាគត។ លោករូបនេះបានជឿជាក់ថា និស្សិតកម្ពុជានិងឡាវ គឺជាកត្តាវិជ្ជមានដែលរួមចំណែកក្នុងការរឹតបន្តឹងសាមគ្គីភាព មិត្តភាពនិងមនោសញ្ចេតនាស្អិតល្មួតរវាងប្រជាជននៃប្រទេសទាំងបី។ និស្សិតឡាវនិងកម្ពុជានឹងបន្តជាអ្នកពូនជ្រុំទំនាក់ទំនងល្អរវាងប្រទេសទាំងបី រួមចំណែកក្នុងការកសាងប្រទេសជាតិសម្បូររុងរឿងដោយនាំគ្នាឆ្ពោះទៅគោលដៅកសាងសហគមន៍អាស៊ានដោយសន្តិភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍។

តំណាងនិស្សិតឡាវនិងកម្ពុជាដែលកំពុងសិក្សានៅទីក្រុងហូជីមិញនេះ និស្សិតឡាវ Vhannaty Sengchan បានថ្លែងអំណរគុណយ៉ាងស្មោះបំផុត ចំពោះគណៈកម្មាធិការបក្ស អាជ្ញាធរនិងប្រជាជនទីក្រុងហីជីមិញដែលបានយកចិត្តទុកដាក់គាំទ្រនិងបង្កលក្ខណៈងាយស្រួល ដើម្បីនិស្សិតឡាវនិងកម្ពុជានឹងនរចិត្តក្នុងការសិក្សា ការរស់នៅនិងទំនាក់ទំនងសង្គមនៅទីក្រុងហូជីមិញ។ និស្សិត Vhannaty Sengchan ក៏បានសន្យាថានឹងព្យាយាមសិក្សានិងអនុវត្តល្អប្រសើរជាងមុនដើម្បីបន្តកសាងចំណងសាមគ្គីភាព មិត្តភាពនិងការស្រឡាញ់របស់ប្រជាជននៃប្រទេសទាំងបី សក្តិសមជាមួយការស្រឡាញ់រាប់អាននិងការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំទីក្រុងហូជីមិញ៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦
បង្កើនការសម្របសម្រួលគ្រប់គ្រងជនបរទេសចូលចេញប្រទេសព្រមទាំងស្នាក់នៅក្នុងឯវៀតណាម

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ