ទឹកចិត្តស្រឡាញ់រាប់អានរបស់ប្រជាជនវៀតណាមចំពោះប្រជាជនកម្ពុជានៅបឹងទន្លេសាប

17:13 | 23/12/2018

អញ្ជើញថ្លែងនៅក្នុងពិធីផ្តល់អំណោយសប្បុរសធម៌ លោក Vo Thanh Chat អនុប្រធានគណៈកម្មាធិការទទួលបន្ទុកជនវៀតណាមនៅឯបរទេស ទីក្រុងហូជីមិញបានអះអាងថា៖ បក្ស រដ្ឋនិងប្រជាជនវៀតណាមនិយាយរួម និងទីក្រុងហូជីមិញនិយាយដោយឡែក តែងតែផ្តោតយកចិត្តទុកដាក់ជាពិសេស រួមទាំងចែករំលែកការលំបាកជាមួយប្រជាជនកម្ពុជាដើមកំណើតវៀតណាមនិងប្រជាជនក្រីក្រកម្ពុជាដែលកំពុងរស់នៅបឹងទន្លេសាបផងដែរ។

លោក Vo Thanh Chat អញ្ជើញផ្តល់អំណោយជូនដល់ប្រជាជនកម្ពុជា ដើមកំណើតវៀតណាមនិងប្រជាជនក្រីក្រកម្ពុជា (រូបថតៈ VOV)

គណៈប្រតិភូនៃគណៈកម្មាធិការទទួលបន្ទុកជនវៀតណាមនៅឯកបរទេសនៃទីក្រុងហូជីមិញ កាលពីថ្ងៃទី ២២ ខែធ្នូ បានផ្តល់អំណោយជាង ៥០០ កញ្ចប់ ជូនដល់គ្រួសារកម្ពុជាដើមកំណើតវៀតណាមនិងប្រជាជនក្រីក្រដែលកំពុងរស់នៅឯលំនៅដ្ឋានថ្មី នៃស្រុក បរិបូណ៍ខេត្តកំពង់ឆ្នាំង។ អញ្ជើញថ្លែងនៅក្នុងពិធីផ្តល់អំណោយសប្បុរសធម៌ លោក Vo Thanh Chat អនុប្រធានគណៈកម្មាធិការទទួលបន្ទុកជនវៀតណាមនៅ​ឯបរទេស ទីក្រុងហូជីមិញបានអះអាងថា៖ បក្ស រដ្ឋនិងប្រជាជនវៀតណាមនិយាយរួម និងទីក្រុងហូជីមិញនិយាយដោយឡែក តែងតែផ្តោតយកចិត្តទុកដាក់ជាពិសេស រួមទាំងចែករំលែកការលំបាកជាមួយប្រជាជនកម្ពុជាដើមកំណើត វៀត ណាមនិងប្រជាជនក្រីក្រកម្ពុជាដែលកំពុងរស់នៅបឹងទន្លេសាបផងដែរ។

ទិដ្ឋភាពនៃពិធី (រូបថតៈ VOV)

លោក Vo Thanh Chat បានលើកឡើងថា៖ “យើងខ្ញុំបានដឹងថា រដ្ឋាភិបាលកម្ពុជាបានអនុវត្តគោលនយោបាយផ្លាស់ទីលំនៅរបស់ប្រជាជនលើទន្លេសាប ទៅដីគោកវិញ ហើយជីវភាពជួបការលំបាកខ្លាំងណាស់! ពោលគឺ មិនទាន់មានអគ្គិសនីនិងទឹកក៏ដូចជាការដឹកជញ្ជូន ការធ្វើដំណើរជាដលម។ ដើម្បីរួមចំណែកក្នុងការចែករំលែកនូវការលំបាកជាមួយបងប្អូននៅទីនេះ គណៈប្រតិភូនៃគណៈ កម្មាធិការទទួលបន្ទុកជនវៀតណាមនៅឯកបរទេសនៃទីក្រុងហូជីមិញ បានរៀបចំដំណើរទស្សនកិច្ចសប្បុរសធម៌មួយ ដោយមានអំណោយចំនួន ៥០០ កញ្ចប់ ។ អំណោយនីមួយៗនេះ មានតម្លៃ ៥០ម៉ឺនដុង ដើម្បីចែករំលែកនូវការលំបាកដំបូងជាមួយបងប្អូននៅទីនេះផង។ ថ្វីត្បិតតែអំណោយគឺតិចតួចណាស់ ប៉ុន្តែនេះគឺជាទឹកចិត្តស្រឡាញ់រាប់អានរបស់របស់គណៈកម្មាធិការបក្សនិងប្រជាជនទីក្រុងហូជីមិញ ផងដែរ។

ប្រជាជនក្នុងពិធី (រូបថតៈ VOV)

សូមគូសបញ្ជាក់ថា ខេត្តកំពង់ឆ្នាំងមានប្រជាជនកម្ពុជាដើមកំណើតវៀតណាមប្រហែល ២.៤០០ គ្រួសារ ដែលភាគច្រើនប្រកបមុខរបរនេសាទ។ ចាប់ពីដើមខែតុលាឆ្នាំ ២០១៨ រហូតមកដល់បច្ចុប្បន្ននេះ អាជ្ញាធរខេត្ដកំពង់ឆ្នាំងបានមានវិធានការជាច្រើនដើម្បីជួយ សម្រួលដល់ភូមិអណ្តែតទឹកនៅបឹងទន្លេសាបនិងបញ្ចូនប្រជាជនទៅកាន់ដីគោកដើម្បីស្ថិរភាពជីវភាពរស់នៅប្រចាំថ្ងៃ៕

(ប្រភពព័ត៌មាន: VOV5)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន