Trending now
សកម្មភាពខែមីនា “ពណ៌ខៀវដែលខ្ញុំស្រលាញ់” នៅភូមិវប្បធម៌ និងទេសចរណ៍ជនជាតិវៀតណាម
យុគសម័យ - ក្នុងខែមីនា សកម្មភាពនៅភូមិវប្បធម៌ និងទេសចរណ៍ជនជាតិវៀតណាម ក្រោមប្រធានបទ "ពណ៌ខៀវ ដែលខ្ញុំស្រឡាញ់" ជាមួយសកម្មភាពសម្បូរបែប និងមានការទាក់ទាញជាច្រើន។
វៀតណាមពង្រីកប្រពៃណីនិងបំផុសការស្រឡាញ់គ្នាទៅវិញទៅមក ដើម្បីធ្វើឱ្យកម្លាំងនៃ សាមគ្គីភាព និងមេត្តាធម៌អាចរីកសាយភាយ ដោយឥតឈប់ឈរ
នាយប់ថ្ងៃទី ១៦ ខែមករា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅកម្មវិធី “កម្លាំងមនុស្សធម៌ ឆ្នាំ២០២១” ដែល ត្រូវបានរៀបចំឡើងដោយសមាគមកាកបាទក្រហមមជ្ឈិមរបស់វៀតណាម និង មជ្ឈមណ្ឌលផ្សព្វផ្សាយព័ត៌មាននៃកាសែត Xay Dung ។
ទឹកចិត្តយុវនារីស្រឡាញ់សិល្បៈខ្មែរ
ដោយទឹកចិត្តស្រឡាញ់សិល្បៈខ្មែរ ថាច់ធីរី (ធារី) នៅភូមិបៀងដុងB ឃុំវិញត្រាច់ដុង ក្រុងបាកលីវ ខេត្តបាកលីវ បានស្វះស្វែងរៀនសូត្រ ផ្នែកសិល្បៈនៅខេត្តនានា ដែលមានក្រុមសិល្បៈខ្មែរ។ ពេលក្រេបជញ្ជក់បានចំណេះដឹង ធារីក៏វិលមកស្រុកជួយបង្ហាត់បង្រៀនដល់កូនចៅជនរួមជាតិខ្មែរ។
ស្រឡាញ់ទីក្រុងហាណូយតាមរយៈគំនូរ
ទីក្រុងហាណូយជាមួយនឹងវប្បធម៌រាប់ពាន់ឆ្នាំ បានបង្កប់នូវប្រវត្តិសាស្រ្តនិងវប្បធម៌ដោយឡែករបស់ខ្លួន។ ដើម្បីបង្ហាញនូវសេចក្តីស្រឡាញ់ចំពោះតំបន់ដីនេះមនុស្សម្នាក់ៗ តែងតែមានវិធីផ្សេងៗគ្នា។ សម្រាប់សមាជិកក្រុម Urban Sketchers Hanoi (ក្រុមវិចិត្រករទីក្រុងហាណូយ) ពួកគេបានរក្សានូវរូបភាពទីក្រុងដ៏ស្រស់ស្អាតនិងគួរអោយចាប់ចិត្តនៃទីក្រុងហាណូយទាំងពីបុរាណកាលក៏ដូចជាបច្ចុប្បន្នកាល តាមរយៈគំនូរពោរពេញទៅដោយអារម្មណ៍។
Yasushi Ogura - ជនជាតិជប៉ុនមួយរូបដែលមាននិស្ស័យស្រឡាញ់ជនជាតិ Lo Lo Chai នៅខេត្ត Ha Giang
យុគសម័យ - ក្នុងអំឡុងពេល ៥ ឆ្នាំកន្លងមកនេះ ពេលវេលាក្នុងមួយខែតែងតែបានលោក Yasushi Ogura បែងចែកទៅជា ២ ផ្នែក មួយគឺរយៈពេល ១៥ ថ្ងៃ ដែលលោកនៅប្រទេសជប៉ុនដើម្បីថែរក្សាអ្នកម្តាយរបស់លោកនិង ១៥ ថ្ងៃទៀតគឺលោកនៅខេត្ត Ha Giang ភាគខាងជើងនៃប្រទេសវៀតណាម។
ទឹកចិត្តស្រឡាញ់រាប់អានរបស់ប្រជាជនវៀតណាមចំពោះប្រជាជនកម្ពុជានៅបឹងទន្លេសាប
អញ្ជើញថ្លែងនៅក្នុងពិធីផ្តល់អំណោយសប្បុរសធម៌ លោក Vo Thanh Chat អនុប្រធានគណៈកម្មាធិការទទួលបន្ទុកជនវៀតណាមនៅឯបរទេស ទីក្រុងហូជីមិញបានអះអាងថា៖ បក្ស រដ្ឋនិងប្រជាជនវៀតណាមនិយាយរួម និងទីក្រុងហូជីមិញនិយាយដោយឡែក តែងតែផ្តោតយកចិត្តទុកដាក់ជាពិសេស រួមទាំងចែករំលែកការលំបាកជាមួយប្រជាជនកម្ពុជាដើមកំណើតវៀតណាមនិងប្រជាជនក្រីក្រកម្ពុជាដែលកំពុងរស់នៅបឹងទន្លេសាបផងដែរ។
ក្រុមសប្បុរសធម៌ចែករំលែកក្ដីស្រឡាញ់ជាមួយអ្នកជំងឺក្រីក្រ
ជារៀងរាល់បីថ្ងៃម្តងក្នុងមួយសប្តាហ៍ ពោលគឺថ្ងៃអង្គា សៅរ៍និងថ្ងៃអាទិត្យ ក្រុមអ្នកស្ម័គ្រចិត្តសរទរដូវនិងមិត្តភក្តិរបស់ពួកគេ តែងមមាញឹកក្នុងការចម្អិននិងចែកចាយបបរដោយឥតគិតថ្លៃជូនដល់អ្នកជំងឺក្រីក្រនៅក្នុងមន្ទីរពេទ្យ ចំនួន ៦ នៅរដ្ឋធានីហាណូយ។ ចានបបរក្តៅៗបានផ្តល់ជូនអ្នកជំងឺមិនត្រឹមតែជាការបំប៉ន់អាហាររូបត្ថម្ភប៉ុណ្ណោះទេ ថែមទាំងបង្កប់ក្នុងនោះនូវអត្ថន័យនៃក្តីស្រឡាញ់និងចែករំលែកជាមួយជីវិតរបស់អ្នកជំងឺដែលមានស្ថានភាពលំបាក ក៏ដូចជាជួយផ្តល់នូវកម្លាំងចិត្តដើម្បីឲ្យអ្នកជំងឺទាំងនោះ តាំងចិត្តដើម្បីយកឈ្នះជំងឺទាំងឡាយ។
ព័ត៌មានបានអានច្រើន
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅឯរដ្ឋធានី Dili ភារធារីវៀតណាមប្រចាំនៅទីម័រឡេស្តលោក Pham Binh Dam បានមានជំនួបការងារជាមួយនិងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច ព្រមទាំងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍និងបរិស្ថានទីម័រឡេស្តលោក Francisco Kalbuadi Lay ក្នុងគោលបំណងផ្លាស់ប្តូរមតិអំពីបណ្តាវិធានការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីនៅលើវិស័យជាច្រើន ទន្ទឹមនឹងនោះជំរុញការដាក់ឱ្យដំណើរការអនុវត្តបណ្តាកម្មវិធីសហប្រតិបត្តិការជាក់ស្តែងនាពេលខាងមុខ។
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
យុគសម័យ - នាព្រឹកថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៦ នៅខេត្ត Hung Yen ក្រសួងសុខាភិបាលបានសហការជាមួយនិងគណៈកម្មាធិការប្រជាជនខេត្ត Hung Yen ព្រមទាំងមូលនិធិប្រជាជននៃអង្គការសហប្រជាជាតិ (UNFPA) ប្រចាំនៅវៀតណាមដើម្បីចាត់តាំងពិធីមីទ្ទិញឆ្លើយតបនឹងទិវាប្រជាជនពិភពលោកឆ្នាំ ២០២៦ (ថ្ងៃទី ១១ ខែកក្កដា) ក្រោមប្រធានបទ «រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង»។
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
យុគសម័យ - នាថ្ងៃទី ១៥ ខែកក្កដា នៅទីក្រុងហាណូយ សហភាពយុវជននៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមបានចាត់តាំងសន្និសីទបូកសរុបការងារសហភាពយុវជននិងចលនាយុវជនក្នុងរយៈពេល ៦ ខែដើមឆ្នាំ ព្រមទាំងទិសដៅភារកិច្ចគន្លឹះក្នុងរយៈពេល ៦ ខែចុងឆ្នាំ ២០២៦។ ប្រធានសហភាពបណ្តាអង្គការមិត្តភាពវៀតណាមលោក Phan Anh Son បានអញ្ជើញចូលរួមនិងផ្តល់ការដឹកនាំបញ្ជាដល់សន្និសីទ។
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
យុគសម័យ - ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានស្នើឡើងការដាក់ឱ្យដំណើរការអនុវត្តគោលនយោបាយជួយឧបត្ថម្ភអត្រាការប្រាក់កម្ចីសម្រាប់សហគ្រាសវិនិយោគលើការអនុវត្ត ការផ្ទេរប្រគល់និងការផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាតាមរយៈមូលនិធិផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាជាតិ (NATIF)។ យោងតាមនោះ សហគ្រាសនឹងត្រូវបានរដ្ឋជួយឧបត្ថម្ភ ៥០% នៃអត្រាការប្រាក់កម្ចីទៅតាមកិច្ចសន្យាឥណទាន ប៉ុន្តែកម្រិតជួយឧបត្ថម្ភមិនលើសពី ៦%/ឆ្នាំ ជាមួយនិងរយៈពេលជួយឧបត្ថម្ភអតិបរមា ៥ ឆ្នាំ។
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
យុគសម័យ - ថ្ងៃទី ១៨ ខែកក្កដា មជ្ឈមណ្ឌលជម្រុញកិច្ចសហប្រតិបត្តិការវប្បធម៌ អប់រំវៀតណាម - ជប៉ុន VJCE បានចេញមុខជាផ្លូវការនូវការិយាល័យតំណាងនៅឯរាជធានី Hanoi បើកចេញនូវដំណាក់កាលថ្មីនៅក្នុងសកម្មភាពតភ្ជាប់ការអប់រំ វប្បធម៌ព្រមទាំងការផ្លាស់ប្តូរប្រជាជនរវាងវៀតណាមនិងជប៉ុន។