Yasushi Ogura - ជនជាតិជប៉ុនមួយរូបដែលមាននិស្ស័យស្រឡាញ់ជនជាតិ Lo Lo Chai នៅខេត្ត Ha Giang

14:52 | 20/04/2019 (បកប្រែដោយ មិញ អាញ់)

យុគសម័យ - ក្នុងអំឡុងពេល ៥ ឆ្នាំកន្លងមកនេះ ពេលវេលាក្នុងមួយខែតែងតែបានលោក Yasushi Ogura បែងចែកទៅជា ២ ផ្នែក មួយគឺរយៈពេល ១៥ ថ្ងៃ ដែលលោកនៅប្រទេសជប៉ុនដើម្បីថែរក្សាអ្នកម្តាយរបស់លោកនិង ១៥ ថ្ងៃទៀតគឺលោកនៅខេត្ត Ha Giang ភាគខាងជើងនៃប្រទេសវៀតណាម។

លោក Yasushi Ogura ជនជាតិជប៉ុន ឈរនៅមុខហាងកាហ្វេប៉ូលខាងជើង (Cuc Bac) ( រូបថត: Yasushi Ogura)

លោក Yashushi Ogura បានមកដល់ដំបន់ដី Lung Cu ជាលើកដំបូងកាលពីឆ្នាំ២០០២។ មកដល់តំបន់ដីនេះភ្លាម​ លោកហាក់ដូចជាលង់អារម្មណ៍ពីទេសភាពធម្មជាតិដ៏ស្រស់ស្អាត ប្រជាជនគឺរាក់ទាក់រួសរាយ។ ដល់ឆ្នាំ ២០១៥ លោកបានសម្រេចចិត្ត ចំណាយប្រាក់ចំនួន២០០លានដុង ដើម្បីជួយគ្រួសារជនជាតិ Lo Lo មួយ បើកហាងកាហ្វេ ប៉ូលខាងជើង នៅជើងបង្គោលទង់ជាតិ Lung Cu តែម្តង។ ប្រការពិសេសមួយគឺ ផ្ទះសម្រាប់បើកហាងកាហ្វេ ប៉ូលខាងជើង ជាផ្ទះបុរាណចាស់ជាងគេនៅភូមិ Lo Lo Chai ដែលមានអាយុកាលជិត២០០ឆ្នាំ។

ទីលាននិងស្ថាបត្យកម្មរបស់ហាងនេះត្រូវបានតុបតែងដោយរចនាបថបែបប្រពៃណីរបស់ជនជាតិ Lo Lo ជាមួយផ្ទះធ្វើពីដីឥដ្ឋក្រាស់ដំបូលបានប្រក់គ្បឿង។ ហាងនេះមានតុតូចៗពី ៤ ទៅ ៥ ដែលដាក់នៅខាងក្រៅ ទីធ្លានៅជិតរបារដែលគួរអោយស្រឡាញ់។

លោក Yashushi Ogura ថតរូបអនុស្សាវរីយ៍ជាមួយភ្ញៀវទេសចរជប៉ុននៅ Dong Van (រូបថតៈ Yasushi Ogura)

ហាងកាហ្វេប៉ូលខាងជើង បានចាប់ផ្តើមសកម្មភាពជាផ្លូវការនៅខែសីហាឆ្នាំ ២០១៦ ។ "ការបើកហាងកាហ្វេគឺជាមធ្យោបាយមួយសម្រាប់ជួយប្រជាជននៅទីនេះមានការងារធ្វើមានស្ថេរភាព។ ផ្ទះមួយលក់កាហ្វេ ប៉ុន្តែគ្រួសារផ្សេងទៀតអាចបើកសេវាកម្មស្នាក់នៅតាមផ្ទះដើម្បីទទួលភ្ញៀវ។ ក្រៅពីការវិនិយោគ ២០០លានដុងសម្រាប់គ្រួសារដែលបើកហាងកាហ្វេមក ខ្ញុំក៏បានជួយគ្រួសារផ្សេងទៀតចំនួនប្រាក់៩៥ លានដុង ដើម្បីជួសជុលផ្ទះរបស់ខ្លួនសម្រាប់ធ្វើសេវាកម្មស្នាក់នៅតាមផ្ទះរបស់ពួកគេ»។ នេះបើយោងតាមការចែករំលែករបស់លោក Ogura។

លោក Yashushi Ogura មានរយៈពេលជិត ២០ ឆ្នាំ ដែលផ្សាភ្ជាប់និងមានក្តីស្រឡាញ់ពិសេសចំពោះប្រទេសនិងប្រជាជនវៀតណាម។ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ លោកតែងតែធ្វើដំណើរទៅវិញទៅមករវាងវៀតណាមនិងជប៉ុន។ ឥឡូវនេះ អ្នកធ្វើការក្នុងវិស័យទេសចរណ៍នៅខេត្ត Ha Giang សុទ្ធតែស្គាល់ដល់ឈ្មោះរបស់លោក Yashushi ដែរ។

ក្រុមអ្នកយកព័ត៌មាននៃស្ថានីយ៍ទូរទស្សន៍របស់ជប៉ុន កំពុងថតបទយកការណ៍នៅខេត្ត Ha Giang។ ដោយសារមានលោក Yasushi បានជាស្ថាប័នសារព័ត៌មានជាច្រើនរបស់ជប៉ុន បានមានវត្តមាននៅខេត្ត Ha Giang (រូបថតៈ Yasushi Ogura)

ជារៀងរាល់ឆ្នាំ ភ្ញៀវទេសចរមកពីប្រទេសជប៉ុននិងបណ្តាប្រទេសដទៃទៀតនៅជុំវិញពិភពលោកបានមកដល់ ខ្ពង់រាបថ្ម Dong Van កាន់តែច្រើនឡើង។ លោក Ogura សង្ឃឹមថា ទោះបីជាអ្នកណាក័ដោយ ពេលទៅកាន់ខេត្ត Ha Giang ធ្វើសេវាទេសចរណ៍ គឺត្រូវមានការគោរពនិងការពារលក្ខណៈវប្បធម៌ ទំនៀមទម្លាប់ ក៏ដូចជាស្ថាប័ត្យកម្មនៃតំបន់ដីនេះ។ ព្រោះថា នេះជាលក្ខ័ខណ្ណចំបាច់ដើម្បីទាក់ទាញភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ៕

(បកប្រែដោយ មិញ អាញ់)

(បកប្រែដោយ មិញ អាញ់)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

Phu Quoc តភ្ជាប់វប្បធម៌វៀតណាម - កូរ៉េខាងត្បូង តាមរយៈសិល្បៈ និងបទពិសោធន៍
កម្ពុជាត្រូវបានលើកតម្កើងជាគោលដៅទេសចរណ៍ឈានមុខគេនៅអាស៊ីសម្រាប់យុវវ័យជាលើកទីប្រាំជាប់ៗគ្នា
ខេត្ត Tay Ninh ស្វែងរក និងប្រមូលបានអដ្ឋិធាតុយុទ្ធជនពលីចំនួន ១០០ នៅកម្ពុជាក្នុងខែកញ្ញា
ពីសន្តិភាពដល់អភិបាលកិច្ចបច្ចេកវិទ្យា៖ សាររបស់វៀតណាមនៅអង្គការសហប្រជាជាតិ
អាស៊ានពង្រឹងកិច្ចសហប្រតិបត្តិការតាមចាប់ខ្លួន និងធ្វើបត្យាប័នឧក្រិដ្ឋជនតាមដីកាបង្គាប់

អានច្រើនបំផុត

ពិធីបុណ្យនំប៉័ងវៀតណាមឆ្នាំ ២០២៦ តភ្ជាប់ម្ហូបអាហារ វប្បធម៌ និងទីផ្សារជប៉ុន
ប្រទេស អង្គការអន្តរជាតិ និងសហគ្រាសចំនួន ៥០ ចូលរួមពិធីបុណ្យវប្បធម៌ពិភពលោកនៅទីក្រុង Ha Noi
កីឡាករ កីឡាការិនីជិត ១.៧០០ នាក់ ចូលរួមមហាសន្និបាតកាយអប់រំ និងកីឡាខេត្ត Ca Mau លើកទីមួយ
ការធ្វើឱ្យសុក្រឹតនូវយន្តការពិសេស បង្កើតកម្លាំងចលករថ្មីសម្រាប់វិស័យទេសចរណ៍ចាប់ពីឆ្នាំ ២០២៧
Phu Quoc តភ្ជាប់វប្បធម៌វៀតណាម - កូរ៉េខាងត្បូង តាមរយៈសិល្បៈ និងបទពិសោធន៍