ពិធីបុណ្យនំប៉័ងវៀតណាមឆ្នាំ ២០២៦ តភ្ជាប់ម្ហូបអាហារ វប្បធម៌ និងទីផ្សារជប៉ុន

16:05 | 28/09/2026 វ៉ាន់ណាំ

យុគសម័យ - ក្នុងរយៈពេលពីរថ្ងៃទី ២៦ និងទី ២៧ ខែកញ្ញា ឆ្នាំ ២០២៦ ពិធីបុណ្យនំប៉័ងវៀតណាមឆ្នាំ ២០២៦ ត្រូវបានរៀបចំឡើងជាលើកដំបូងនៅសួនឧទ្យានកណ្តាល Shinjuku ទីក្រុង Tokyo (ជប៉ុន) ដោយណែនាំម្ហូបអាហារ វប្បធម៌ និងផលិតផលវៀតណាមជាច្រើនដល់ប្រជាជនជប៉ុន សហគមន៍អន្តរជាតិ និងភ្ញៀវទេសចរ។

នំប៉័ងសាច់ជ្រូកអាំង, ផ្លែស្រកានាគ Phan Thiet, ទឹកត្រី Phu Quoc... នាំវៀតណាមចូលទៅក្នុងចំណាត់ថ្នាក់ម្ហូបដ៏ទាក់ទាញបំផុតទាំង ២០ នៅលើពិភពលោក ទិវានំបុ័ងវៀតណាម (ថ្ងៃទី ២៤ ខែមីនា) ប្រការអ្វីដែលគួរឱ្យចាប់អារម្មណ៍ដែលអ្នកប្រហែលជាមិនដឹង

លំហនៃពិធីបុណ្យត្រូវបានរៀបចំឡើងមិនត្រឹមតែដើម្បីណែនាំមុខម្ហូបពិសេសៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្សព្វផ្សាយគ្រឿងផ្សំ កសិផល និងផលិតផលនានារបស់វៀតណាមផងដែរ។

អ្នកប្រើប្រាស់ជប៉ុន សហគមន៍ជនជាតិវៀតណាមដែលកំពុងរស់នៅប្រទេសជប៉ុន ជនបរទេស និងភ្ញៀវទេសចរ មានឱកាសទទួលទានមុខម្ហូបដ៏ស៊ាំធ្លាប់ជាច្រើនរបស់វៀតណាម ដូចជា នំប៉័ង ហ្វឺ បាយកកុះ Sai Gon ប៊ុនចា ព្រមទាំងមុខម្ហូបប្រពៃណីជាច្រើនផ្សេងទៀត។

ពីនំប៉័ងរហូតដល់លំហផ្លាស់ប្តូរវប្បធម៌

សកម្មភាពមួយក្នុងចំណោមសកម្មភាពគួរឱ្យកត់សម្គាល់ក្នុងក្របខ័ណ្ឌពិធីបុណ្យ គឺការប្រកួត «Family Ao Dai» សម្រាប់ក្រុមគ្រួសារដែលមានសមាជិកចាប់ពីពីរនាក់ឡើងទៅ។

សកម្មភាពនេះមានគោលបំណងណែនាំអាវផាយវៀតណាម ព្រមទាំងបង្កើតលំហផ្លាស់ប្តូររវាងក្រុមគ្រួសារវៀតណាម និងជប៉ុន។ បណ្តាគ្រួសារដែលបានចូលរួម ត្រូវបានអ្នកថតរូបថតរូបទុកជាអនុស្សាវរីយ៍ និងមានឱកាសទទួលបានរង្វាន់ពីគណៈកម្មការរៀបចំ។

ប្រតិភូវៀតណាម និងជប៉ុនអញ្ជើញចូលរួមពិធីបើក។
ប្រតិភូវៀតណាម និងជប៉ុនអញ្ជើញចូលរួមពិធីបើក។

ទន្ទឹមនឹងសកម្មភាពស្តីពីអាវផាយ នៅលើវេទិកានៃពិធីបុណ្យក៏មានកម្មវិធីផ្លាស់ប្តូរវប្បធម៌វៀតណាម - ជប៉ុន ផងដែរ។

សិល្បករជប៉ុនមួយចំនួនដូចជា Ito Gaku, Bybe Romance រួមជាមួយក្រុមរបាំ និងសិល្បករក្នុងសហគមន៍ជនជាតិវៀតណាមបានចូលរួមសម្តែង។

ក្នុងរយៈពេលពីរថ្ងៃនៃការប្រព្រឹត្តទៅនៃពិធីបុណ្យ ទស្សនិកជនបានទស្សនាការសម្តែងតន្ត្រី របាំ និងការសម្តែងរបាំម៉ុងសាយ តាមរយៈនោះបានពង្រីកបន្ថែមនូវលំហណែនាំវប្បធម៌វៀតណាមនៅក្បែរសកម្មភាពម្ហូបអាហារ។

ពិធីបុណ្យនេះមានស្តង់ជិត ៤០ ស្តង់ ក្នុងនោះមានស្តង់ម្ហូបអាហារប្រមាណ ៣០ ស្តង់។ បណ្តាស្តង់បានណែនាំនំប៉័ង កាហ្វេតម្រង (phin) និងមុខម្ហូបវៀតណាមមួយចំនួនជូនសាធារណជនដែលបានមកចូលរួម។

ភ្ញៀវទេសចរក៏អាចចូលរួមក្នុងសកម្មភាពអន្តរកម្មជាច្រើនដូចជា «ល្បែងឡូតូ នំប៉័ង» កម្មវិធី Stamp Rally និងការប្រកួតរូបថតនៅលើ Instagram ផងដែរ។

សកម្មភាពទាំងនេះបានរួមចំណែកបង្កើតបរិយាកាសផ្លាស់ប្តូរពេញមួយកំឡុងពេលពិធីបុណ្យ ព្រមទាំងជួយឱ្យអ្នកចូលរួមបានឈានទៅជិតវប្បធម៌វៀតណាមតាមរយៈទម្រង់ផ្សេងៗគ្នាជាច្រើន។

បើកបន្ថែមបណ្តាញណែនាំផលិតផលវៀតណាម

ដោយមានការចូលរួមពីប្រជាជនជប៉ុន ជនជាតិវៀតណាមនៅជប៉ុន សហគមន៍អន្តរជាតិ និងភ្ញៀវទេសចរ ពិធីបុណ្យនំប៉័ងវៀតណាមលើកទីមួយនៅ Tokyo នៅបានបង្កើតបន្ថែមលំហដើម្បីណែនាំផលិតផលវៀតណាមទៅកាន់ទីផ្សារជប៉ុន។

ក្រៅពីមុខម្ហូបនានាដែលត្រូវបានបម្រើជូនដោយផ្ទាល់នៅឯពិធីបុណ្យ ក្រុមផលិតផលដូចជា កសិផល អាហារកែច្នៃ គ្រឿងទេស ភេសជ្ជៈ និងទំនិញប្រើប្រាស់របស់វៀតណាម ក៏មានឱកាសបន្ថែមដើម្បីឈានទៅដល់អ្នកប្រើប្រាស់ផងដែរ។

តាមរយៈម្ហូបអាហារ អ្នកចូលរួមអាចស្វែងយល់កាន់តែច្បាស់អំពីប្រភពវត្ថុធាតុដើម ផលិតផលកសិកម្ម ក៏ដូចជាបណ្តាសហគ្រាសវៀតណាមដែលនៅពីក្រោយមុខម្ហូប និងផលិតផលដែលត្រូវបានណែនាំ។

ការរួមបញ្ចូលគ្នារវាងការផ្សព្វផ្សាយវប្បធម៌ និងការណែនាំផលិតផល ក៏បានបង្កលក្ខណៈងាយស្រួលក្នុងការតភ្ជាប់រវាងសកម្មភាពផ្លាស់ប្តូរប្រជាជននិងប្រជាជន ជាមួយការជំរុញពាណិជ្ជកម្មផងដែរ។

ស្តង់នំប៉័ងមួយនៅឯពិធីបុណ្យ។
ស្តង់នំប៉័ងមួយនៅឯពិធីបុណ្យ។

តាមរយៈនោះ ផលិតផលវៀតណាមទទួលបានឱកាសបន្ថែមដើម្បីឱ្យគេស្គាល់កាន់តែច្រើននៅជប៉ុន ព្រមទាំងពង្រីកលទ្ធភាពសហប្រតិបត្តិការ ការប្រើប្រាស់ និងការនាំចេញទៅកាន់ទីផ្សារនេះ។

ពិធីបុណ្យនេះក៏បានរួមចំណែកបង្កើនការផ្លាស់ប្តូរ និងការយល់ដឹងរវាងប្រជាជនវៀតណាម និងជប៉ុន តាមរយៈលំហដ៏ជិតស្និទ្ធ និងងាយស្រួលឈានទៅដល់ ពីម្ហូបអាហារ និងវប្បធម៌។

ចាប់ពីនំប៉័ង ហ្វឺ បាយកកុះ Sai Gon ប៊ុនចា រហូតដល់អាវផាយ តន្ត្រី និងសកម្មភាពសហគមន៍នានា ពិធីបុណ្យនំប៉័ងវៀតណាមឆ្នាំ ២០២៦ នៅ Tokyo បានបង្កើតបន្ថែមបណ្តាញមួយដើម្បីឱ្យរូបភាព ផលិតផល និងវប្បធម៌វៀតណាម ឈានទៅកាន់តែជិតស្និទ្ធជាមួយសាធារណជនជប៉ុន៕

ឯកសារជាង ២៥០ បង្ហាញឡើងវិញនូវបណ្តាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រឆ្នាំ ១៩៤៦ ផ្សារភ្ជាប់ជាមួយលោកប្រធាន Ho Chi Minh ឯកសារជាង ២៥០ បង្ហាញឡើងវិញនូវបណ្តាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រឆ្នាំ ១៩៤៦ ផ្សារភ្ជាប់ជាមួយលោកប្រធាន Ho Chi Minh
យុគសម័យ - ពិព័រណ៍ប្រធានបទនៅ Hue បានឧទ្ទេសនាមនូវឯកសារ រូបភាព និងវត្ថុតាងដ៏មានតម្លៃជាង ២៥០ ដោយបង្ហាញឡើងវិញនូវស្នាដៃដ៏សំខាន់ៗរបស់លោកប្រធាន Ho Chi Minh ក្នុងឆ្នាំ ១៩៤៦ ដែលជាឆ្នាំដំបូងនៃរដ្ឋអំណាចបដិវត្តន៍ នៅពេលដែលប្រទេសជាតិត្រូវប្រឈមមុខនឹងការលំបាក និងការសាកល្បងរាប់មិនអស់។
កីឡាករ កីឡាការិនីជិត ១.៧០០ នាក់ ចូលរួមមហាសន្និបាតកាយអប់រំ និងកីឡាខេត្ត Ca Mau លើកទីមួយ កីឡាករ កីឡាការិនីជិត ១.៧០០ នាក់ ចូលរួមមហាសន្និបាតកាយអប់រំ និងកីឡាខេត្ត Ca Mau លើកទីមួយ
យុគសម័យ - នៅថ្ងៃទី ២០ ខែកញ្ញា មហាសន្និបាតកាយអប់រំ និងកីឡាខេត្ត Ca Mau លើកទីមួយ ឆ្នាំ ២០២៦ បានបើកឡើងនៅសាលប្រកួតកីឡាពហុបំណងខេត្ត Ca Mau ដោយទាក់ទាញកីឡាករ កីឡាការិនីជិត ១.៧០០ នាក់ ចូលរួមប្រកួតប្រជែងលើ ១៩ វិញ្ញាសា ក្រោមប្រធានបទ «មានសុខភាពល្អដើម្បីរួមចំណែក - សាមគ្គីភាពដើម្បីការអភិវឌ្ឍ»។

វ៉ាន់ណាំ

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិធីបុណ្យនំប៉័ងវៀតណាមឆ្នាំ ២០២៦ តភ្ជាប់ម្ហូបអាហារ វប្បធម៌ និងទីផ្សារជប៉ុន
World Vision រួមជាមួយ Nhu Xuan បង្កើតមូលដ្ឋានគ្រឹះដើម្បីឱ្យសហគមន៍បន្តការអភិវឌ្ឍ
យុវជនវៀតណាម - កម្ពុជា ឆ្ពោះទៅកាន់សកម្មភាពនានាដើម្បីរំឭកខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូត
ពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ បង្កើនធនធានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពពីសមុទ្រ
អាជ្ញាធរមូលដ្ឋានកំពុង​ប្រគល់អដ្ឋិធាតុយុទ្ធជនពលី ដើម្បីបម្រើការធ្វើកោសល្យវិច័យ ADN

អានច្រើនបំផុត

ខេត្ត Dak Lak កសាងគំរូផ្សព្វផ្សាយធ្វើសមាហរណកម្មវប្បធម៌ ទេសចរណ៍ និងការវិនិយោគ
ប្រទេស អង្គការអន្តរជាតិ និងសហគ្រាសចំនួន ៥០ ចូលរួមពិធីបុណ្យវប្បធម៌ពិភពលោកនៅទីក្រុង Ha Noi
កីឡាករ កីឡាការិនីជិត ១.៧០០ នាក់ ចូលរួមមហាសន្និបាតកាយអប់រំ និងកីឡាខេត្ត Ca Mau លើកទីមួយ
ពិធីបុណ្យនំប៉័ងវៀតណាមឆ្នាំ ២០២៦ តភ្ជាប់ម្ហូបអាហារ វប្បធម៌ និងទីផ្សារជប៉ុន