ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិវាយតម្លៃខ្ពស់ចំពោះការចាត់វិធានការដ៏ល្អប្រសើររបស់វៀតណាមក្នងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ (Covid-19)

16:50 | 07/04/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺរាតត្បាតសកលកូវីដ១៩ (Covid-19) នៅវៀតណាមបានទទួលការយកចិត្តទុកដាក់និងការកោតសរសើរយ៉ាងខ្លាំងពីសាធារណជនអន្តរជាតិ។ សារព័ត៌មានតាមអ៊ិនធឺរណែត អង្គការសេដ្ឋកិច្ច និងស្ថានីយ៍ទូរទស្សន៍អន្តរជាតិជាច្រើន បានវាយតម្លៃខ្ពស់ចំពោះគំរូរបស់វៀតណាមក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ ព្រមទាំងធ្វើការវិភាគយ៉ាងស៊ីជម្រៅដើម្បីទាញយកបទពិសោធន៍ល្អៗពីប្រទេសវៀតណាមផងដែរ។

ការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺរាតត្បាតសកលកូវីដ១៩ (Covid-19) នៅវៀតណាមបានទទួលការយកចិត្តទុកដាក់និងការកោតសរសើរយ៉ាងខ្លាំងពីសាធារណជនអន្តរជាតិ (រូបភាព៖ Reuters)

ក្រុមហ៊ុន Sputnik (ប្រទេសរុស្ស៊ី) មានការវាយតម្លៃថា ប្រទេសវៀតណាមបានអនុវត្តការរក្សាគម្លាតសង្គមយ៉ាងសកម្មដើម្បីគ្រប់គ្រងជំងឺឱ្យបានឆាប់ៗ។ អត្ថបទនោះបាននិយាយថាការរីករាលដាលនៃជំងឺនេះបានប្រកាសនៅពេលដែលចំនួនអ្នកឆ្លងនៃ ជម្ងឺកូវីដ១៩ មានលើសពី ២០០ នាក់ ដែលបានបង្ហាញថា "រដ្ឋាភិបាលវៀតណាមបានធ្វើសកម្មភាពនៅពេលត្រឹមត្រូវ" ។ ការធ្វើសេចក្តីសម្រេចចិត្តនៅពេលនេះផ្តល់ពេលវេលាគ្រប់គ្រាន់សម្រាប់ប្រទេសវៀតណាមក្នុងការរៀបចំធនធានក៏ដូចជាជួយប្រជាជននិងអាជ្ញាធរមានសតម្ថកិច្ចមានភាពម្ចាក់ការក្នុងការទប់ស្កាត់នឹងជំងឺដ៏កាចសាហាវនេះតែម្តង។

រីឯនៅមជ្ឈឹមបូព៌ាវិញ គេហទំព័រ Al-Arabiya នៃអេមីរ៉ាតអារ៉ាប់រួម និង Hespress នៃប្រទេសម៉ារ៉ុក បានវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលវៀតណាមក្នុងការខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ។ Al-Arabiya បានទទួលស្គាល់ថាវិធានការរបស់រដ្ឋាភិបាលវៀតណាមត្រូវបានប្រជាជនគាំទ្រនិងសហការយ៉ាងល្អប្រសើរ ហើយ Hespress បានអះអាងថាវៀតណាមមានភាពម្ចាក់ការនិងតម្លាភាពអំពីព័ត៌មានទាក់ទងនឹងជំងឺរាតត្បាតហើយបានជូនដំណឹងទាន់ពេលវេលា ដល់សាធារណជនអំពីស្ថានភាពជំងឺឆ្លង និងវិធានការទប់ស្កាត់ជារៀងរាល់ថ្ងៃ ផងដែរ។

ការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺរាតត្បាតសកលកូវីដ១៩ (Covid-19) នៅវៀតណាមបានទទួលការយកចិត្តទុកដាក់និងការកោតសរសើរយ៉ាងខ្លាំងពីសាធារណជនអន្តរជាតិ (រូបភាព៖ Vietnam.net)

ក្តៅពីនេះ សារព័ត៌មានឥណ្ឌូនេស៊ីជាច្រើនក៏បានចុះផ្សាយព័ត៌មានអំពីប្រសិទ្ធភាពក្នុងការទប់ស្កាត់ជំងឺរាតត្បាត Covid-19 នៅវៀតណាម និងបានផ្តល់ការវិភាគអំពីវិធីសាស្ត្រប្រឆាំងនឹងការរាតត្បាតជំងឺរបស់វៀតណាម ដោយហេតុនេះឥណ្ឌូណេស៊ីអាចដកបទពិសោធន៍ពីរាល់វិធានការរបស់វៀតណាមបានដែរ។ មតិទូទៅរបស់កាសែតឥណ្ឌូណេស៊ីបានគូសបញ្ជាក់ថាវៀតណាមធ្វើបានល្អក្នុងការការពារ និងទប់ស្កាត់ជម្ងឺ Covid-19 សូម្បីតែល្អជាងបណ្តាប្រទេសដែលមានហេដ្ឋារចនាសម្ព័ន្ធសុខភាពល្អប្រសើរដូចជាសិង្ហបុរី ថៃ និងម៉ាឡេស៊ី។ លើសពីនេះកាសែតទាំងនេះក៏បានលើកឡើងពីតួនាទីនៃប្រព័ន្ធនយោបាយវៀតណាមនិងចក្ខុវិស័យរបស់ថ្នាក់ដឹកនាំវៀតណាមក្នុងការដោះស្រាយវិបត្តិសុខភាពពិភពលោកផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: baoquocte.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត

ការបើកជំរុំរដូវក្តៅវៀតណាម ២០២៦៖ ការបណ្តុះនូវក្តីស្រឡាញ់និងមោទនភាពចំពោះស្រុកកំណើត