៦ ខែដំបូងនៃការចូលរួមក្នុងក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ៖ វៀតណាមបានមានការចូលរួមវិភាគទានវិជ្ជមានជាច្រើន

15:32 | 01/07/2020 (បកប្រែដោយឌីណា)

យុគសម័យ - នៅក្នុងសន្និសីទកាសែត នារសៀលថ្ងៃទី ៣០ ខែមិថុនា ក្រោមប្រធានបទ“ វៀតណាមចូលរួមក្នុងក្រុមប្រឹក្សាសន្តិសុខ (អង្គការសហប្រជាជាតិ)៖ អនុវត្តកិច្ចការបរទេសពហុភាគីក្នុងស្ថានភាពថ្មី” លោក Do Hung Viet ប្រធានដេប៉ាតេម៉ង់អង្គការអន្តរជាតិនៃក្រសួងការបរទេសបានមានប្រសាសន៍ថា“ នៅក្នុងស្ថានភាពស្មុគស្មាញនិងបញ្ហាប្រឈមជាច្រើន វៀតណាមបានបញ្ចប់បេសកកម្មដែលដាក់ចេញ ប្រកបដោយជោគជ័យ "។

លោកក៏បានប្រសាសន៍ថា “ អាចវាយតម្លៃបានថា ក្នុងរយៈពេល ៦ ខែ​ដើម​ឆ្នាំនេះនឹងបង្កើតលក្ខខណ្ឌអំណោយផលល្អជាង បង្កើតសន្ទុះ​សម្រាប់​វៀតណាម​ចូលរួមកាន់តែល្អប្រសើរ​នាពេលខាងមុខ”

“លទ្ធផលនេះគឺដោយសារគោលនយោបាយការទូតដ៏អស្ចារ្យ​របស់បក្ស ទន្ទឹមនឹងនេះដែរ ដោយសារការដឹកនាំដ៏ជិតស្និទ្ធ​របស់រដ្ឋាភិបាល​យន្តការសម្របសម្រួលអន្តរក្រសួងដែលមានប្រសិទ្ធិភាពនិងជិតស្និទ្ធ ការត្រៀមរៀបចំយ៉ាងល្អនិងព័ត៌មាននិងសកម្មភាពឃោសនារបស់បណ្តាញផ្សព្វផ្សាយ។ "

លោកលោក Do Hung Viet ប្រធានដេប៉ាតេម៉ង់​អង្គការអន្តរជាតិ​នៃក្រសួងការបរទេស​ថ្លែងនៅក្នុងសន្និសីទនេះ។ (រូបថត៖ Phuong Anh)

ជំងឺរាតត្បាត COVID-19 បានជះឥទ្ធិពលយ៉ាងខ្លាំងដល់គ្រប់ផ្នែក នៃជីវិតអន្តរជាតិនៅលើពិភពលោក។

បន្ទាប់ពីរយៈពេល ៣ ខែ​នៃ ការបិទទីស្នាក់ការកណ្តាល​របស់​អង្គការ សហប្រជាជាតិជាបណ្តោះអាសន្ន ដោយសារផលប៉ះពាល់នៃជំងឺរាតត្បាត COVID-19 ក្រុមប្រឹក្សាសន្តិសុខបានសម្របខ្លួនទៅនឹងស្ថានភាព “ ធម្មតាតាមបែបថ្មី” តាមរយៈជួបជុំ តាមអ៊ីនធើណិតនិង អនុវត្តវិធានការណ៍​បណ្តោះអាសន្ន​មួយ​ចំនួន​លើយន្តការពិគ្រោះយោបល់ ការចរចារ​និងការបោះឆ្នោតពីចម្ងាយ។

ក្នុងនាមជាសមាជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ ប្រទេសវៀតណាម​ចូលរួមក្នុងស្មារតីឯករាជ្យ ស្វ័យភាព​ សកម្ម​ ការទទួលខុសត្រូវ​និង​តុល្យភាព​បង្ហាញយ៉ាងច្បាស់នូវការគាំទ្ររបស់ខ្លួនចំពោះ​ការអនុលោម​តាមធម្មនុញ្ញនិងគោលការណ៍របស់អង្គការសហប្រជាជាតិ និងមូលដ្ឋាន​គ្រឹះនៃច្បាប់​អន្ដរជាតិ​​ គាំទ្រការស្វែងរកដំណោះស្រាយ​ចំពោះជម្លោះ​ក្នុង​តំបន់និងអន្តរជាតិ តាមរយៈការចរចានិងការចរចាដោយសន្តិវិធី។

ទន្ទឹមនឹងនេះ បណ្តាប្រទេសនានា​បានវាយតម្លៃខ្ពស់​ចំពោះកិច្ចខិត​ខំប្រឹង​ប្រែង​និងបទពិសោធន៍របស់វៀតណាម​ក្នុងដំណើរការកសាង​និងអភិវឌ្ឍន៍​ប្រទេសជាតិ ​ការធ្វើសមាហរណកម្មអន្តរជាតិនិងតំបន់។

លោកអនុរដ្ឋមន្រ្តីក្រសួងព័ត៌មាននិងសារគមនាគមន៍ Hoang Vinh Bao បានថ្លែងសុន្ទរកថា ក្នុងពិធីបើកសន្និសីទនេះ។ (រូបថត៖ Phuong Anh)

ក្នុងនាមជាប្រធានក្រុមប្រឹក្សាសន្តិសុខ ចាប់ពីខែមករា ឆ្នាំ ២០២០ ប្រទេស​វៀតណាមបានអញ្ជើញធ្វើជាអធិបតីនិងអនុវត្តការងារទៀងទាត់និងមិនទៀង​ទាត់ជាច្រើន។ ជាពិសេស ​វៀតណាមបានមានគំនិតផ្តួចផ្តើមអំពី​ការ​រៀបចំ​​ព្រឹត្តិការណ៍សំខាន់ចំនួន ២ ដើម្បីទាក់ទាញចំណាប់អារម្មណ៍​របស់អង្គការ​សហប្រជាជាតិ សហគមន៍អន្តរជាតិ​ និង​បង្កើតចំណាប់​អារម្មណ៍​​ចំពោះ​ប្រទេសវៀតណាម នៅក្រុមប្រឹក្សាសន្តិសុខ​នៃអង្គការសហប្រជាជាតិ។

ក្នុងតួនាទីជាអ្នកសម្របសម្រួលនៃក្រុមសមាជិកមិនមែនអចិន្រ្តៃយ៍ (E 10) របស់អង្គការសហប្រជាជាតិ ក្នុងខែឧសភា ឆ្នាំ ២០២០ ប្រទេសវៀតណាម​បានដើរតួនាទីយ៉ាងសកម្មក្នុងការរៀបចំកិច្ចប្រជុំ តាមប្រព័ន្ធវីដេអូ​រវាង E10 និងអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (បានពន្យារពេល ដោយសារជំងឺ COVID-19) អញ្ជើញធ្វើជាអធិបតីក្នុង​សេចក្តីថ្លែងការណ៍ E10 នៅក្នុងសម័យប្រជុំបបើកទូលាយអំពី​របៀបធ្វើការដែលគឺជាចំណុច​នៃទំនាក់​ទំនងរវាង E10 ជាមួយលេខាធិការដ្ឋាននៃអង្គការសហប្រជាជាតិ​ស្តីពីការតែងតាំងបេសកជនពិសេស នៃអគ្គលេខាធិការ​របស់​អង្គការសហប្រជាជាតិ​​ស្តីពី​ប្រទេសលីប៊ី។

វៀតណាមក៏បានជំរុញកិច្ចសហប្រតិបត្តិការជាមួយឥណ្ឌូនេស៊ីយ៉ាងសកម្មផងដែរ ដើម្បី​នេះគឺជាលើកដំបូងដែល​ប្រទេសសមាជិកទាំងពីរនៃ ASEAN គឺជា​សមាជិក​មិនអចិន្រ្តៃ​យ៍​នៃ​ក្រុមប្រឹក្សាសន្តិសុខ​បានថ្លែងសុន្ទរកថារួម ​នៅ​ក្រុមប្រឹក្សា​សន្តិសុខ ដោយរួមចំណែកលើកកម្ពស់តួនាទី​ កិច្ចសហប្រតិបត្តិការ​និង​ការវត្តមានរបស់អាស៊ាន​នៅក្នុងក្រុមប្រឹក្សា​សន្តិសុខនៃអង្គការ​សហប្រជាជាតិ​./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មហាសន្និបាតតំណាងសម្ព័ន្ធបណ្តាអង្គការមិត្តភាពខេត្ត Phu Tho អាណត្តិ ២០២៦-២០៣១
ច្រកទ្វារ Huu Nghi Quan អ៊ូអរការជួញដូរពាណិជ្ជកម្ម
សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
ទីក្រុង​ Can Tho ស្វែងរកចម្លើយដោះស្រាយដើម្បីឱ្យទេសចរណ៍លោតផ្លោះនៅក្នុងលំហរអភិវឌ្ឍន៍ថ្មី
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង