វៀតណាមស្ថិតនៅក្នុងក្រុមប្រទេសដែលមានសន្ទស្សន៍អភិវឌ្ឍន៍មនុស្សនៅកំរិតខ្ពស់

09:21 | 17/12/2020

វៀតណាមទើបតែជាប់ឈ្មោះក្នុងបញ្ជីក្រុមប្រទេសដែលមានសន្ទស្សន៍អភិវឌ្ឍន៍មនុស្សនៅកំរិតខ្ពស់នៅលើពិភពលោក ប៉ុន្តែវឌ្ឍនភាពគួរឱ្យកត់សម្គាល់នេះត្រូវភ្ជាប់ជាមួយនឹងសម្ពាធយ៉ាងខ្លាំងផងដែរ។

វៀតណាមស្ថិតនៅក្នុងក្រុមប្រទេសដែលមានសន្ទស្សន៍អភិវឌ្ឍន៍មនុស្សនៅកំរិតខ្ពស់

នេះគឺជាលទ្ធផលដ៏សែនសំខាន់មួយនៃរបាយការណ៍អភិវឌ្ឍន៍មនុស្សសកលឆ្នាំ ២០២០ ដោយមានចំណងជើងថា “ការអភិវឌ្ឍមនុស្សក្នុងយុគសម័យដែលមនុស្សប៉ះពាល់ដល់ អាកាសធាតុនិងបរិស្ថាន” ដែលត្រូវបានប្រារព្ធធ្វើឡើងដោយអង្គការអភិវឌ្ឍន៍សហប្រជាជាតិ ( UNDP) ប្រចាំនៅវៀតណាម សហការជាមួយក្រសួងផែនការនិងវិនិយោគវៀតណាមនារសៀលថ្ងៃទី ១៦ ខែធ្នូនៅទីក្រុងហាណូយ។

ថ្លែងនៅក្នុងការបើកពិធីប្រកាសរបាយការណ៍ តំណាងស្ថានបេសកកម្មអង្គការ UNDP ប្រចាំនៅវៀតណាម លោកស្រី Caitlin Wiesen បានកោតសរសើរវៀតណាមចំពោះគោលការណ៍អភិវឌ្ឍន៍ ដែលយកមនុស្សជាមជ្ឈភាព និងផ្តល់អាទិភាពក្នុងការអភិវឌ្ឍមនុស្សនិងលើកកម្ពស់សមភាពយែនឌ័រនៅក្នុងយុទ្ធសាស្ត្រនិងផែនការអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច-សង្គមរបស់ប្រទេសជាតិផងដែរ។

ទន្ទឹមនឹងនេះដែរ លោកស្រី Caitlin Wiesen ក៏បានអះអាងថា UNDP បានត្រៀមខ្លួនជាស្រេចដើម្បីសហការជាមួយប្រទេសវៀតណាមក្នុងដំណើរការកសាងគោលមាគ៌ាអភិវឌ្ឍន៍ ដោយគោរពការរួមរស់ជាមួយគ្នារបស់មនុស្សនិងភពផែនដីផងដែរ៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង
ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន

អានច្រើនបំផុត