យុគសម័យ - នាព្រឹកថ្ងៃទី ១២ ខែធ្នូ អត្រាប្តូរប្រាក់ដុល្លារអាមេរិកគ្មានការប្រែប្រួលទេ បើសិនជាប្រៀបនឹងអត្រាប្តូរដែលបានបិទប្រកាស នាថ្ងៃ ១១ ខែធ្នូ ។ រីឯអត្រាប្តូរប្រាកយ៉ន់ចិនមានការធ្លាក់ចុះនិងមានការកើនឡើង នៅធនាគារមួយចំនួន ។ ទន្ទឹមនឹងនេះអត្រាប្តូរប្រាក់អឺរ៉ូមានការកើនឡើងខ្លាំងជិត 100 ដុង នាព្រឹកនេះ។
អត្រាប្តូរប្រាក់បរទេស ថ្ងៃទី ១២ ខែធ្នូ ៖អត្រាប្តូរប្រាក់ដុល្លារអាមេរិកគ្មានការប្រែប្រួលទេ អត្រាប្តូរប្រាក់អឺរ៉ូមានការកើនឡើងខ្លាំង
អត្រាប្តូរប្រាក់ដុល្លារអាមេរិក
នាព្រឹកថ្ងៃនេះ អត្រាប្តូរប្រាក់ដុល្លារអាមេរិក នៅធនាគារ Vietcombank មានតំលៃសម្រាប់ការទិញចូល 23.010 - 23.040 ដុង/ ដុល្លារ (ទឹកប្រាក់ - ផ្ទេរប្រាក់)។ តំលៃសម្រាប់ការលក់ចេញ 23.220 ដុង/ ដុល្លារ។ អត្រាប្តូរប្រាក់ដុល្លារអាមេរិកនេះគ្មានការប្រែប្រួលទេ សម្រាប់ការទិញចូលនិងការលក់ចេញ បើសិនជាប្រៀបធៀបនឹងម្សិលមិញ។ អត្រាប្តូរប្រាក់ដុល្លារអាមេរិក នៅធនាគារ BIDV មានតម្លៃពី 23.040 - 23.220 ដុង / ដុល្លារ (ទិញចូល - លក់ចេញ) ។ អត្រាប្តូរប្រាក់នេះគ្មានការប្រែប្រួលទេ បើប្រៀបធៀបនឹងម្សិលមិញ។
នៅធនាគារ Techcombank បានបិទប្រកាសអត្រាប្តូរប្រាក់ដុល្លារអាមេរិកមានការកើនឡើង 1 ដុង សម្រាប់ការទិញចូលនិងការលក់ចេញ បើសិនជាប្រៀបធៀបនឹងអត្រាដុល្លារអាមេរិកដែលបានបិទប្រកាស នាម្សិលមិញ ។ ជាក់ស្តែង នៅធនាគារ Techcombank បានបិទប្រកាសអត្រាប្តូរប្រាក់ដុល្លារអាមេរិកពី 23.020 – 23.220 ដុង / ដុល្លារ (ទិញចូល - លក់ចេញ) ។ ធនាគាររដ្ឋបានទិញចូលប្រាក់ដុល្លារអាមេរិកក្នុងតំលៃ 23.125 ដុង / ដុល្លារនិងលក់ចេញក្នុង 23.790 ដុង / ដុល្លារ។
អត្រាប្តូរប្រាក់កណ្តាលរវាងដុងនិងដុល្លារអាមេរិកត្រូវបានបិទប្រកាសដោយធនាគាររដ្ឋ ក្នុងតំ 23.146 ដុង / ដុល្លារដែលមានការកើនឡើងត្រឹម 6 ដុង បើសិនជាប្រៀបធៀប នឹងតម្លៃបិទប្រកាស បើសិនប្រៀបធៀបនឹងម្សិលមិញ ។
អត្រាប្តូរប្រាក់យ៉ន់ចិន
នាព្រឹកថ្ងៃទី ១២ ខែធ្នូ ធនាគារ Vietinbank បានបិទប្រកាសអត្រាប្តូរប្រាក់យ៉ន់ពី 3.494 - 3.569 ដុង (ទិញចូល - លក់ចេញ) ដែលមានការធ្លាក់ចុះត្រឹម 2 ដុង បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៅថ្ងៃទី ១១ ខែធ្នូ ។ ធនាគារ Techcombank បានប្រកាសអត្រាប្តូរប្រាក់យ៉ន់ចិន នាថ្ងៃនេះរក្សាក្នុងតំលៃ 3.476 - 3.607 ដុង / យ៉ន់ (ទិញចូល - លក់ចេញ)។ អត្រាប្តូរប្រាក់នេះមានការកើនឡើង 3 ដុង សម្រាប់ការទិញចូលនិងការលក់ចេញ បើសិនជាប្រៀបធៀបនឹងរយៈពេលដដែល នៅថ្ងៃទី ១១ ខែធ្នូ។
នៅធានាគារ Vietcombank អត្រាប្តូរប្រាក់យ៉ន់បានទិញចូលក្នុងតំលៃ 3.463,31 ដុង / យ៉ន់ ដោយទឹកប្រាក់និង ក្នុងតំលៃ 3.498,29 ដុង / យ៉ន់ ដោយរបៀបផ្ទេរប្រាក់។ ក្រៅពីនេះការលក់ចេញមានតំលៃ 3.608,50 ដុង / យ៉ន់ ដែលមានការធ្លាក់ចុះត្រឹម 1 ដុង សម្រាប់ការទិញចូលនិងការការលក់ចេញ បើសិនជាប្រៀបធៀបនឹងតម្លៃដែលបានបិទប្រកាស នៅពេលបញ្ចប់ការលក់ដូរ នាថ្ងៃទី ១១ ខែធ្នូ។
អត្រាប្រាក់អឺរ៉ូនិងយេនជប៉ុន
នៅក្នុងព្រឹកនេះ អត្រាប្តូរប្រាក់អឺរ៉ូត្រូវបានបិទប្រកាសតំលៃទិញចូលដោយធនាគារ Vietcombank ក្នុងតំលៃ 27.376,96 - 27.653,50 ដុង / អឺរ៉ូ (សាច់ប្រាក់ - ផ្ទេរប្រាក់) និងលក់ចេញក្នុងតម្លៃ 28.773,28 ដុង / អឺរ៉ូ។ អត្រានេះមានការកើនឡើង 137 ដុងសម្រាប់ការទិញចូលនិងមានការកើនឡើង 90 ដុង សម្រាប់ការលក់ចេញ បើប្រៀបធៀបទៅនឹងរយៈពេលបញ្ចប់ការលក់ដូរ នៅថ្ងៃទី ១១ ខែធ្នូ។ អត្រាប្តូរប្រាក់យេនជប៉ុន នៅធនាគារ Vietcombank មានការប្រែប្រួលបន្តិច បើប្រៀបធៀបនឹងនាថ្ងៃទី ១១ ខែធ្នូ ដែលមានតំលៃពី 214,72 - 225,90ដុង / យ៉េន (ទិញ - លក់) ។
| ប្រភេទប្រាក់ | និមិត្តសញ្ញា | អត្រាលក់ | អត្រាទិញ | |
| សាច់ប្រាក់ | ផ្ទេរប្រាក់ | |||
| AUSTRALIAN DOLLAR | AUD | 16,978.99 | 17,150.50 | 17,688.14 |
| CANADIAN DOLLAR | CAD | 17,697.80 | 17,876.57 | 18,436.97 |
| SWISS FRANC | CHF | 25,460.70 | 25,717.88 | 26,524.09 |
| YUAN RENMINBI | CNY | 3,463.31 | 3,498.29 | 3,608.50 |
| DANISH KRONE | DKK | - | 3,705.41 | 3,844.57 |
| EURO | EUR | 27,376.96 | 27,653.50 | 28,773.28 |
| POUND STERLING | GBP | 29,992.24 | 30,295.19 | 31,244.89 |
| HONGKONG DOLLAR | HKD | 2,909.18 | 2,938.57 | 3,030.69 |
| INDIAN RUPEE | INR | - | 313.04 | 325.32 |
| YEN | JPY | 214.72 | 216.89 | 225.90 |
| KOREAN WON | KRW | 18.42 | 20.47 | 22.43 |
| KUWAITI DINAR | KWD | - | 75,552.89 | 78,517.60 |
| MALAYSIAN RINGGIT | MYR | - | 5,645.15 | 5,764.18 |
| NORWEGIAN KRONER | NOK | - | 2,586.93 | 2,694.85 |
| RUSSIAN RUBLE | RUB | - | 316.03 | 352.15 |
| SAUDI RIAL | SAR | - | 6,152.21 | 6,393.62 |
| SWEDISH KRONA | SEK | - | 2,685.81 | 2,797.86 |
| SINGAPORE DOLLAR | SGD | 16,893.06 | 17,063.69 | 17,598.61 |
| THAILAND BAHT | THB | 680.20 | 755.78 | 784.16 |
| US DOLLAR | USD | 23,010.00 | 23,040.00 | 23,220.00 |
(ប្រភពព័ត៌មាន: Thoi Dai)

មតិពីមិត្តអ្នកអាន