អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញ ជួបពិភាក្សាការងារតាមទូរស័ព្ទជាមួយលេខាទីមួយបក្សកុម្មុយនិស្តគុយបាលោក Raul Castro

15:18 | 03/12/2020

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានសង្កត់ធ្ងន់ ថា ទំនាក់ទំនងមិត្តភាពពិសេសរវាងបក្សទាំងពីរនិងប្រទេសទាំងពីរ ដែល បានចាក់គ្រឹះដោយលោកប្រធានហូជីមិញនិងលោកអគ្គមគ្គុទេស Fidel Castro គឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបាន ហើយទំនាក់ទំនងនេះ បានក្លាយទៅជានិមិត្តរូបនៃសម័យកាល។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញជួបពិភាក្សាការងារតាមទូរស័ព្ទជាមួយលេខាទីមួយនៃបក្សកុម្មុយនិស្តគុយបាលោក Raul Castro។ (រូបថត៖ TTXVN)

នាថ្ងៃទី២ ធ្នូ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong និងលេខាទីមួយនៃបក្សកុម្មុយនិស្តគុយបាលោក Raul Castro បាន អញ្ជើញជួបពិភាក្សាការងារតាមទូរស័ព្ទស្ដីអំពីស្ថានភាពនៃបក្សទាំងពីរប្រទេសទាំងពីរ ទំនាក់ទំនងមិត្តភាពពិសេសវៀតណាម-គុយបា និងវិធាន ការជំរុញទំនាក់ទំនងទ្វេភាគីក្នុងឱកាសរំលឹកខួបលើកទី៦០ទិវាបង្កើតទំនាក់ទំនងការទូត (២ ធ្នូ ១៩៦០ - ២ ធ្នូ ២០២០)។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានសង្កត់ធ្ងន់ ថា ទំនាក់ទំនងមិត្តភាពពិសេសរវាងបក្សទាំងពីរនិងប្រទេសទាំងពីរ ដែល បានចាក់គ្រឹះដោយលោកប្រធានហូជីមិញនិងលោកអគ្គមគ្គុទេស Fidel Castro គឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបាន ហើយទំនាក់ទំនងនេះ បានក្លាយទៅជានិមិត្តរូបនៃសម័យកាល។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានអះអាងថា បក្ស រដ្ឋ និងប្រជាជនវៀតណាមតែង តែយកចិត្តទុកដាក់ពិសេសហើយមានបំណងចង់ពង្រីកទំនាក់ទំនងមិត្តភាព ពិសេស កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយបក្ស រដ្ឋ និងប្រជាជន គុយបាបងប្អូនឲ្យកាន់តែស៊ីជម្រៅ ដែលក្នុងនោះទំនាក់ទំនងរវាងបក្សទាំង ពីរដើរតួនាទីដ៏សំខាន់ក្នុងការតម្រង់ទិសដៅ។

រីឯខ្លួនវិញ លេខាទីមួយនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្ត គុយបាលោក Raul Castro បានអះអាងថា បក្ស រដ្ឋ និងប្រជាជនគុយបា នឹងធ្វើអស់ពីកម្លាំងកាយចិត្តដើម្បីថែរក្សា ការពារ និងអប់រំជំនាន់អនាគត អំពីទំនាក់ទំនងពិសេសរវាងប្រទេសទាំងពីរ។ លោកជឿជាក់ថា បក្សកុម្មុយនិស្ត វៀតណាមនឹងបន្តអនុវត្តប្រកបដោយជោគជ័យនូវសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតលើកទី១២ រៀបចំប្រកបដោយជោគជ័យនូវមហាសន្និបាត បក្សលើកទី១៣ ឆ្ពោះទៅគោលដៅប្រជាជនសម្បូរធូធារ ប្រទេសជាតិខ្លាំង មាំមួន ប្រជាធិបតេយ្យ សមភាពនិងអារិយ្យធម៌៕

(ប្រភពព័ត៌មាន: vov)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦
បង្កើនការសម្របសម្រួលគ្រប់គ្រងជនបរទេសចូលចេញប្រទេសព្រមទាំងស្នាក់នៅក្នុងឯវៀតណាម
អង្គការសហប្រជាជាតិព្រមានអំពីគ្រោះអត់ឃ្លានកើនឡើងនៅឯទ្វីបអាហ្វ្រិក
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង

អានច្រើនបំផុត