យុគសម័យ - នាព្រឹកថ្ងៃទី 0១ ខែធ្នូ អត្រាប្តូរប្រាក់ដុល្លារអាមេរិកបន្តមានការធ្លាក់ចុះត្រឹម 1០ ដុង។ រីឯអត្រាប្តូរប្រាក់យ៉ន់ចិន ប្រាក់អឺរ៉ូនិងប្រាក់យេនជប៉នុក៏មានការធ្លាក់ចុះផងដែរ នាពេលព្រឹកនេះ ។
អត្រាប្តូរប្រាក់បរទេស ថ្ងៃទី 0១ ខែធ្នូ ៖អត្រាប្តូរប្រាក់ដុល្លារអាមេរិកមានការធ្លាក់ចុះត្រឹម 10 ដុង អត្រាប្តូរប្រាក់អឺរ៉ូមានការធ្លាក់ចុះយ៉ាងខ្លាំង
អត្រាប្តូរប្រាក់ដុល្លារអាមេរិក
នាព្រឹកថ្ងៃនេះ អត្រាប្តូរប្រាក់ដុល្លារអាមេរិក នៅធនាគារ Vietcombank មានតំលៃសម្រាប់ការទិញចូល 23.020 - 23.050 (ដុង/ ដុល្លារ (ទឹកប្រាក់ - ផ្ទេរប្រាក់)។ តំលៃសម្រាប់ការលក់ចេញ 23.230 ដុង/ ដុល្លារ។ អត្រាប្តូរប្រាក់ដុល្លារអាមេរិកនេះមានការធ្លាក់ចុះត្រឹម 10 ដុងសម្រាប់ការទិញចូលនិងការលក់ចេញ បើសិនជាប្រៀបធៀបនឹងម្សិលមិញ។ អត្រាប្តូរប្រាក់ដុល្លារអាមេរិក នៅធនាគារ BIDV មានតម្លៃពី 23.050 - 23.230 ដុង / ដុល្លារ (ទិញចូល - លក់ចេញ) ។ អត្រាប្តូរប្រាក់នេះមានការធ្លាក់ចុះ 10 ដុងសម្រាប់ការទិញចូលនិងការលក់ចេញទ បើប្រៀបធៀបនឹងម្សិលមិញ។
នៅធនាគារ Techcombank បានបិទប្រកាសអត្រាប្តូរប្រាក់ដុល្លារអាមេរិកមានការធ្លាក់ចុះ 15 ដុង ប្រៀបធៀបនឹងអត្រាប្តូរប្រាក់ដុល្លារអាមេរិកដែលបានបិទប្រកាស នាថ្ងៃទី ៣០ខែវិច្ឆិកា ។ ជាក់ស្តែង នៅធនាគារ Techcombank បានបិទប្រកាសអត្រាប្តូរប្រាក់ដុល្លារអាមេរិកពី 23.026 – 23.226 ដុង / ដុល្លារ (ទិញចូល - លក់ចេញ) ។ ធនាគាររដ្ឋបានទិញចូលប្រាក់ដុល្លារអាមេរិកក្នុងតំលៃ 23.125 ដុង / ដុល្លារនិងលក់ចេញក្នុង 23.797 ដុង / ដុល្លារ។
អត្រាប្តូរប្រាក់កណ្តាលរវាងដុងនិងដុល្លារអាមេរិកត្រូវបានបិទប្រកាសដោយធនាគាររដ្ឋ ក្នុងតំលៃ 23.152 ដុង / ដុល្លារដែលមានការធ្លាក់ចុះត្រឹម 3 ដុង បើសិនជាប្រៀបធៀប នឹងតម្លៃបិទប្រកាស កាលពីថ្ងៃទី ៣០ខែវិច្ឆិកា។
អត្រាប្តូរប្រាក់យ៉ន់ចិន
នាព្រឹកថ្ងៃទី ០១ ខែធ្នូ ធនាគារ Vietinbank បានបិទប្រកាសអត្រាប្តូរប្រាក់យ៉ន់ពី 3.477 - 3.552 ដុង (ទិញចូល - លក់ចេញ) ដែលមានការធ្លាក់ចុះ 3 ដុង បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៅថ្ងៃទី ៣០ ខែវិច្ឆិកា។
ធនាគារ Techcombank បានប្រកាសអត្រាប្តូរប្រាក់យន់ នាថ្ងៃនេះរក្សាក្នុងតំលៃ 3.453 - 3.584 / យ៉ន់ (ទិញចូល - លក់ចេញ) ។ អត្រាប្តូរប្រាក់នេះមានការធ្លាក់ចុះ 3ដុងសម្រាប់ការទិញចូលនិងការលក់ចេញ បើសិនជាប្រៀបធៀបនឹងរយៈពេលដដែល នៅថ្ងៃទី៣០ ខែវិច្ឆិកា។
នៅធានាគារ Vietcombank អត្រាប្តូរប្រាក់យ៉ន់បានទិញចូលក្នុងតំលៃ 3.447,69 ដុង / យ៉ន់ ដោយទឹកប្រាក់និង ក្នុងតំលៃ 3.482,51 ដុង / យ៉ន់ ដោយរបៀបផ្ទេរប្រាក់។ ក្រៅពីនេះការលក់ចេញមានតំលៃ 3.592,22 ដុង / យ៉ន់ ដែលមានការធ្លាក់ចុះត្រឹម 3 ដុងសម្រាប់ការទិញចូលនិងការការលក់ចេញ បើសិនជាប្រៀបធៀបនឹងតម្លៃដែលបានបិទប្រកាស នៅពេលបញ្ចប់ការលក់ដូរ នាថ្ងៃទី ៣០ ខែវិច្ឆិកា។
អត្រាប្រាក់អឺរ៉ូនិងយេនជប៉ុន
នៅក្នុងព្រឹកនេះ អត្រាប្តូរប្រាក់អឺរ៉ូត្រូវបានបិទប្រកាសតំលៃទិញចូលដោយធនាគារ Vietcombank ក្នុងតំលៃ 26.935,44 - 27.207,52 ដុង / អឺរ៉ូ (សាច់ប្រាក់ - ផ្ទេរប្រាក់) និងលក់ចេញក្នុងតម្លៃ 28.309,23 ដុង / អឺរ៉ូ។ អត្រានេះមានការធ្លាក់ចុះត្រឹម 66 ដុងសម្រាប់ការទិញចូលនិងមានការធ្លាក់ចុះត្រឹម 79 ដុងសម្រាប់ការលក់ចេញ បើប្រៀបធៀបទៅនឹងរយៈពេលបញ្ចប់ការលក់ដូរ នៅថ្ងៃទី ៣០ ខែវិច្ឆិកា។ អត្រាប្តូរប្រាក់យេនជប៉ុន នៅធនាគារ Vietcombank មានការធ្លាក់ចុះត្រឹម 1 ដុង បើប្រៀបធៀបនឹងថ្ងៃទី ៣០ ខែវិច្ឆិកា ដែលមានតំលៃពី 214,48 - 225,65 ដុង / យ៉េន (ទិញ - លក់) ។
| ប្រភេទប្រាក | និមិត្តសញ្ញា | អត្រាលក់ | អត្រាទិញ | |
| សាច់ប្រាក់ | ផ្ទេរប្រាក់ | |||
| AUSTRALIAN DOLLAR | AUD | 16,593.87 | 16,761.49 | 17,286.93 |
| CANADIAN DOLLAR | CAD | 17,384.83 | 17,560.44 | 18,110.92 |
| SWISS FRANC | CHF | 24,857.09 | 25,108.17 | 25,895.26 |
| YUAN RENMINBI | CNY | 3,447.69 | 3,482.51 | 3,592.22 |
| DANISH KRONE | DKK | - | 3,646.33 | 3,783.27 |
| EURO | EUR | 26,935.44 | 27,207.52 | 28,309.23 |
| POUND STERLING | GBP | 30,097.68 | 30,401.70 | 31,354.73 |
| HONGKONG DOLLAR | HKD | 2,910.29 | 2,939.69 | 3,031.84 |
| INDIAN RUPEE | INR | - | 311.99 | 324.23 |
| YEN | JPY | 214.48 | 216.65 | 225.65 |
| KOREAN WON | KRW | 18.09 | 20.10 | 22.02 |
| KUWAITI DINAR | KWD | - | 75,585.57 | 78,551.53 |
| MALAYSIAN RINGGIT | MYR | - | 5,619.87 | 5,738.37 |
| NORWEGIAN KRONER | NOK | - | 2,553.77 | 2,660.31 |
| RUSSIAN RUBLE | RUB | - | 302.44 | 337.01 |
| SAUDI RIAL | SAR | - | 6,154.87 | 6,396.38 |
| SWEDISH KRONA | SEK | - | 2,647.57 | 2,758.02 |
| SINGAPORE DOLLAR | SGD | 16,848.62 | 17,018.80 | 17,552.31 |
| THAILAND BAHT | THB | 675.10 | 750.12 | 778.29 |
| US DOLLAR | USD | 23,020.00 | 23,050.00 | 23,230.00 |
(ប្រភពព័ត៌មាន: thoidai.com.vn)

មតិពីមិត្តអ្នកអាន