យុគសម័យ - នាថ្ងៃទី ២១ ខែវិច្ឆិកាឆ្នាំ ២០២០ នៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានអញ្ជើញជួបសំដែងការគួរសមជាមួយទីប្រឹក្សាសន្តិសុខជាតិរបស់អាមេរិក លោក Robert O’Brien ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាមក្នុងឱកាសគម្រប់ខួប ២៥ ឆ្នាំនៃទំនាក់ទំនងការទូតរបស់វៀតណាម - សហរដ្ឋអាមេរិក។
នាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀនស្វឹនភុក (Nguyen Xuan Phuc) និង ទីប្រឹក្សាសន្តិសុខជាតិរបស់អាមេរិក លោក Robert O’Brien
នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសម្តែងក្តីរីករាយចំពោះការរីកចម្រើនជាវិជ្ជមាននៃទំនាក់ទំនងវៀតណាម - អាមេរិក ជាពិសេសនៅក្នុងបរិបទដែលប្រទេសទាំងពីរ បានប្រារព្ធខួបលើកទី ២៥ នៃទំនាក់ទំនងការទូត។ ក្រោយរយៈពេល ២៥ ឆ្នាំនៃការបង្កើតទំនាក់ទំនង វៀតណាម - អាមេរិកបានទទួលជោគជ័យលើជំហានអភិវឌ្ឍន៍យ៉ាងស៊ីជម្រៅនិងទូលាយដើម្បីមចំណែកកាន់ដល់សន្តិសុខ សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍នៅក្នុងតំបន់និងជុំវិញពិភពលោកផងដែរ។
លោកនាយករដ្ឋមន្រ្តីក៏បានវាយតម្លៃខ្ពស់ថាសភាសហរដ្ឋអាមេរិកទើបតែអនុម័តលើថវិកា ២០ លានដុល្លារសម្រាប់គម្រោងសម្អាតអាកាសយានដ្ឋាន Bien Hoa ក្នុងឆ្នាំសារពើពន្ធខាងមុខនេះ ព្រមទាំងសង្កត់ធ្ងន់លើការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការស្វែងរកអដ្ឋិធាតុទាហានអាមេរិក ដោយរួមចំណែកក្នុងការពង្រឹងទំនុកចិត្ត បង្កើតមូលដ្ឋានគ្រឹះសម្រាប់ទំនាក់ទំនងទ្វេភាគី និងការអភិវឌ្ឍកាន់តែស៊ីជម្រៅថែមទៀតផងដែរ។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអះអាងថាប្រទេសវៀតណាមចាត់ទុកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាកម្លាំងស្នូលនិងជាកម្លាំងចលករដ៏សំខាន់ក្នុងការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីស្វាគមន៍ និងត្រៀមខ្លួនដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អាជីវកម្មមកពីប្រទេសផ្សេងទៀតផងដែរ ក្នុងនោះមានសហគ្រាសអាមេរិកដែលមកវិនិយោគ ធ្វើអាជិវកម្មនិងផលិតកម្មនៅប្រទេសវៀតណាម ជាពិសេសសហគ្រាសបច្ចេកវិទ្យាខ្ពស់ ច្នៃប្រឌិតថ្មី បង្កើតនិងពង្រឹងទំនាក់ទំនងជាមួយសហគ្រាសវៀតណាមផងដែរ។
ទីប្រឹក្សាសន្តិសុខជាតិអាមេរិកបានវាយតម្លៃខ្ពស់ចំពោះសហគ្រាសវៀតណាម បង្កើនការនាំចូលទំនិញរបស់អាមេរិកសហគ្រាសនៃប្រទេសទាំងពីរ បានចុះហត្ថលេខាលើកិច្ចសន្យាពាណិជ្ជកម្មដែលមានតម្លៃច្រើនក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធថាមពលប្រេងនិងឧស្ម័ន និងការផ្តល់នូវឧបករណ៍ឧស្សាហកម្មយន្តហោះ បច្ចេកវិទ្យាព័ត៌មាន ក៏ដូចជាវិធានការណ៍ដែលបានអនុវត្តដោយរដ្ឋាភិបាលវៀតណាមដោយហេតុនេះរួមចំណែកដល់ការរីកចម្រើនប្រកបដោយសុខដុមរមនានិងប្រកបដោយផលប្រយោជន៍ទៅវិញទៅមកនៅក្នុងទំនាក់ទំនងពាណិជ្ជកម្ម។ ។
ទន្ទឹមនឹងនេះដែរ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc និងទីប្រឹក្សាសន្តិសុខជាតិរបស់អាមេរិកលោក Robert O’Brien បានឯកភាពថា ភាគីទាំងពីរបន្តធ្វើការរួមគ្នាដើម្បីដោះស្រាយរាល់បញ្ហាប្រឈមរួមនាពេលបច្ចុប្បន្ន រួមចំណែកជាវិជ្ជមានដល់សន្តិភាព ស្ថិរភាព វិបុលភាពនិងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់និងពិភពលោក៕
(បកប្រែដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: thoidai.com.vn)

មតិពីមិត្តអ្នកអាន