តាមរបាយការណ៍ពី អង្គការ JETRO ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងជប៉ុន កាលពីឆ្នាំ២០១៩ កន្លងទៅនេះ សម្រេចបានប្រមាណ ២,៣ពាន់លានដុល្លារអាមេរិក ក្នុងនោះ កម្ពុជានាំចេញទៅជប៉ុនមានជាង ១,៧ពាន់លានដុល្លារអាមេរិក កើនឡើងជាង៧ភាគរយ ធៀបនឹងឆ្នាំ២០១៨ ខណៈដែលជប៉ុននាំចូលមកកម្ពុជាវិញ មានជាង ៥៦០លានដុល្លារអាមេរិក កើនឡើងជាង ៣៣ភាគរយ។ ក្នុងខែមករាឆ្នាំ ២០២០ នេះកម្ពុជាសម្រេចការនាំចេញទំនិញទៅកាន់ជប៉ុនក្នុងតម្លៃទឹកប្រាក់សរុបប្រមាណ ជិត ១៥០លានដុល្លារអាមេរិក កើនឡើងជាង ៤ ភាគរយ ធៀបនឹងឆ្នាំ២០១៩ខណៈ ជប៉ុននាំចូលទំនិញមកកម្ពុជាវិញមានទំហំទឹកប្រាក់ប្រមាណ ៣៣លានដុល្លារ។
នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe និង សម្តេចតេជោ ហុ៊ន សែន។
អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន ហៅកាត់ថា JETRO បានឲ្យដឹងថា ក្នុងខែមករាឆ្នាំ ២០២០ នេះកម្ពុជាសម្រេចការនាំចេញទំនិញទៅកាន់ជប៉ុនក្នុងតម្លៃទឹកប្រាក់សរុបប្រមាណ ជិត ១៥០លានដុល្លារអាមេរិក កើនឡើងជាង ៤ ភាគរយ ធៀបនឹងឆ្នាំ២០១៩ខណៈ ជប៉ុននាំចូលទំនិញមកកម្ពុជាវិញមានទំហំទឹកប្រាក់ប្រមាណ ៣៣លានដុល្លារ។
តាមរបាយការណ៍ពី អង្គការ JETRO ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងជប៉ុន កាលពីឆ្នាំ២០១៩ កន្លងទៅនេះ សម្រេចបានប្រមាណ ២,៣ពាន់លានដុល្លារអាមេរិក ក្នុងនោះ កម្ពុជានាំចេញទៅជប៉ុនមានជាង ១,៧ពាន់លានដុល្លារអាមេរិក កើនឡើងជាង៧ភាគរយ ធៀបនឹងឆ្នាំ២០១៨ ខណៈដែលជប៉ុននាំចូលមកកម្ពុជាវិញ មានជាង ៥៦០លានដុល្លារអាមេរិក កើនឡើងជាង ៣៣ភាគរយ។
បាយការណ៍ពីធនាគារជាតិនៃកម្ពុជា បង្ហាញថា ក្នុងឆ្នាំ២០១៩ ផលិតផលសំខាន់ៗ ៥ ប្រភេទដែលកម្ពុជានាំចេញទៅទីផ្សារអន្តរជាតិដែលគិតជាភាគរយនៃការនាំចេញសរុប ក្នុងនោះសម្លៀកបំពាក់ ៥៦,៦ភាគរយ ផលិតផលវាយនភ័ណ្ឌជិត ៩ភាគរយ ស្បែកជើង ជាង ៨,៧ភាគរយ អង្ករជាង ២,៨ភាគរយ និងទោចក្រយាន ២,៨ភាគរយ។គួរបញ្ជាក់ថា ប្រទេសដៃគូរពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជាកាលពីឆ្នាំ២០១៩ ចំពោះការនាំចេញទៅសហគមអឺរ៉ុប មានទំហំជាង ២៩,៦ភាគរយ ជប៉ុន ៧,៧ភាគរយ អាឡឺម៉ង ៧,២ភាគរយ ចិនជិត ៧ភាគរយ និងអាមេរិកជាង ៦,៦ភាគរយ៕
(សរុបដោយវិច្ឆិកា)
មតិពីមិត្តអ្នកអាន