ធានាឲ្យបានដាច់ខាតនូវសន្តិសុខនិងសុវត្ថិភាពនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧

23:53 | 07/11/2020

លោកអនុរដ្ឋមន្រ្តី Bui Van Nam បានស្នើឲ្យអនុគណៈកម្មការ ត្រូវគៀរគរកម្លាំងនិងមធ្យោបាយទាំងអស់សំដៅធានាឲ្យបានដាច់ខាតនូវសន្តិសុខ សុវត្ថិភាព រួមចំណែកដល់ការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៧ប្រកបដោយជោគជ័យ។

ទិដ្ឋភាពនៃកិច្ចប្រជុំ។ (រូបថត៖ VOV)

នាថ្ងៃទី៦ វិច្ឆិកា នៅទីក្រុងហាណូយ អនុគណៈកម្មការសន្តិសុខ-សុខា ភិបាលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧ បានបើកកិច្ចប្រជុំលើកទី៧ ដើម្បីវាយតម្លៃចំពោះលទ្ធផលការងារហើយដាក់ឲ្យដំណើរការនូវការងារត្រៀមសំខាន់ៗសម្រាប់កិច្ចប្រជុំនេះ។ ថ្លែងនៅទីនេះ លោកឧត្តមសេនីយ៍ ឯកបម្រុង Bui Van Nam អនុរដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម និងជា ប្រធានអនុគណៈកម្មការ បានសង្កត់ធ្ងន់ថា កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតក្នុងឆ្នាំ២០២០ ដែលវៀតណាមកំពុងជា ប្រធានអាស៊ាន ហេតុដូច្នេះ ការធានាយ៉ាងដាច់ខាតនូវសន្តិសុខនិងសុវត្ថិ ភាពសម្រាប់កិច្ចប្រជុំនេះមានអត្ថន័យនយោបាយដ៏ធំធេង ដោយរួមចំណែក ដល់ការបន្តពង្រឹងឋានៈ តួនាទីរបស់វៀតណាមក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២០ ក៏ដូចជាលើកកំពស់កិត្យានុភាពរបស់វៀតណាមលើឆាកអន្តរ ជាតិផងដែរ។ លោកអនុរដ្ឋមន្រ្តី Bui Van Nam បានស្នើឲ្យអនុគណៈកម្មការ ត្រូវគៀរគរកម្លាំងនិងមធ្យោបាយទាំងអស់សំដៅធានាឲ្យបានដាច់ខាតនូវសន្តិសុខ សុវត្ថិភាព រួមចំណែកដល់ការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៧ប្រកបដោយជោគជ័យ៕

(ប្រភពព័ត៌មាន: vovowolrld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត