កិច្ចសន្ទនាគោលនយោបាយការពារជាតិរវាងវៀតណាម-សឹង្ហបុរីលើកទី១១

23:53 | 07/11/2020

ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារសំខាន់នៃការថែរក្សា សន្តិសុខ សេរីភាពខាងនាវាចរណ៍ អាកាសចរណ៍ ការដោះស្រាយជម្លោះ ដោយសន្តិវិធី អនុលោមតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហ ប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS 1982) ក៏ដូចជាការសន្យា នានាក្នុងតំបន់ផងដែរ។

គណៈប្រតិភូក្រសួងការពារប្រទេសវៀតណាមចូលរួមកិច្ចសន្ទនា។ (រូបថត៖ TTXVN)

នាថ្ងៃទី៦ វិច្ឆិកា លោកឧត្តមសេនីយ៍ឯកបម្រុង Nguyen Chi Vinh អនុ រដ្ឋមន្រ្តីក្រសួងការពារប្រទេស វៀតណាម និងលេខាធិការប្រចាំការក្រសួង ការពារជាតិសឹង្ហបុរីលោក Chan Heng Kee បានធ្វើជាសហអធិបតីនៅកិច្ច សន្ទនាគោលនយោបាយការពារជាតិថ្នាក់អនុរដ្ឋមន្រ្តីរវាងវៀត ណាម-សឹង្ហ បុរីលើកទី១១ ដែលបានរៀបចំឡើងនៅទីស្នាក់ការក្រសួងការពារជាតិ សឹង្ហបុរី។ នៅទីនេះ ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារសំខាន់នៃការថែរក្សា សន្តិសុខ សេរីភាពខាងនាវាចរណ៍ អាកាសចរណ៍ ការដោះស្រាយជម្លោះ ដោយសន្តិវិធី អនុលោមតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហ ប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS 1982) ក៏ដូចជាការសន្យា នានាក្នុងតំបន់ផងដែរ។

ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី ប្រទេសទាំងពីរ បានឯកភាពគ្នាលើការថែរក្សានិងរៀបចំប្រកបដោយប្រសិទ្ធភាពនូវយន្ត ការសន្ទនានាបច្ចុប្បន្ន ជាពិសេសគឺកិច្ចសន្ទនាគោលនយោបាយការពារ ជាតិថ្នាក់អនុរដ្ឋមន្រ្តី ហើយរៀបចំការផ្លាស់ប្ដូរបទពិសោធន៍ ជំនាញក្រោម រូបភាពដ៏សមស្របលើវិស័យពេទ្យយោធា ស្វែងរក-ជួយសង្គ្រោះ បណ្ដុះ បណ្ដាល និងកងទ័ពជើងទឹក ជាដើម។

មុននោះ នៅក្នុងជំនួបទទួលគណៈប្រតិភូវៀតណាម រដ្ឋមន្រ្តីក្រសួង ការពារជាតិសឹង្ហបុរីលោក Ng Eng Hen បានអះអាងថា ក្រសួងការពារជាតិ សឹង្ហបុរីនឹងបន្តសហការយ៉ាងស្អិតរមួតហើយគាំទ្រចំពោះ វៀតណាមក្នុងការអនុវត្តតួនាទីជាប្រធានអាស៊ានឆ្នាំ២០២០ប្រកបដោយជោគជ័យ៕

(ប្រភពព័ត៌មាន: vovoworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អង្គការសហប្រជាជាតិព្រមានអំពីគ្រោះអត់ឃ្លានកើនឡើងនៅឯទ្វីបអាហ្វ្រិក
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង
ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន

អានច្រើនបំផុត