វៀតណាមជាប្រទេសសមាជិកមានការទទួលខុសត្រូវក្នុង IPU

15:52 | 02/11/2020

កិច្ចប្រជុំនេះប្រព្រឹត្ត ទៅក្នុងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៤ វិច្ឆិកា ដោយមានរបៀបវារៈ សំខាន់បំផុតនោះគឺបោះឆ្នោតជ្រើសតាំងប្រធាន IPU ថ្មី ជំនួសឲ្យលោកស្រី Gabriela Cuevas Barron ដែលបានបញ្ចប់អាណត្តិបេសកកម្មនាខែតុលា ឆ្នាំ២០២០។

គណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំពិសេសតាមប្រព័ន្ធវីដេអូរបស់ក្រុមប្រឹក្សាប្រតិបត្តិការ IPU នាយប់ថ្ងៃទី១ វិច្ឆិកា។ (រូបថត៖ dangcongsan.vn)

នាយប់ថ្ងៃទី១ វិច្ឆិកា គណៈប្រតិភូរដ្ឋសភាវៀតណាមដឹកនាំដោយ ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាលោក Nguyen Van Giau បានអញ្ជើញចូលរួមកិច្ចប្រជុំពិសេសតាមប្រព័ន្ធវីដេអូរបស់ក្រុមប្រឹក្សា ប្រតិបត្តិការនៃសហភាពអន្តរសភាពិភពលោក (IPU)។ កិច្ចប្រជុំនេះប្រព្រឹត្ត ទៅក្នុងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៤ វិច្ឆិកា ដោយមានរបៀបវារៈ សំខាន់បំផុតនោះគឺបោះឆ្នោតជ្រើសតាំងប្រធាន IPU ថ្មី ជំនួសឲ្យលោកស្រី Gabriela Cuevas Barron ដែលបានបញ្ចប់អាណត្តិបេសកកម្មនាខែតុលា ឆ្នាំ២០២០។ កិច្ចប្រជុំនេះមានការចូលរួមរបស់សមាជិកសភាចំនួន៤៥៤ នាក់មកពីគណៈប្រតិភូមិចំនួន១៤៤ ក្នុងនោះមានប្រធានសភាចំនួន៤៦រូប។

គណៈប្រតិភូរដ្ឋសភាវៀតណាមបានចូលរួមយ៉ាងសកម្មនៅកិច្ចប្រជុំ របស់ក្រុមប្រឹក្សាប្រតិបត្តិការ ហើយបង្ហាញតួនាទីជាប្រទេសសមាជិកមាន ការទទួលខុសត្រូវរបស់ IPU ក៏ដូចជាវេទិកាសភាអន្តរជាតិនិងតំបន់ផ្សេងៗ ទៀតផងដែរ។ វៀតណាមបានអះអាងនូវការគាំទ្រដល់ការអភិវឌ្ឍរបស់ IPU អនុវត្តតាមបទបញ្ញត្តិរបស់IPU ព្រមទាំងធានាគោលការណ៍ប្ដូរវេន ដើម្បីផលប្រយោជន៍រួមរបស់សភាសមាជិក IPU ទាំងអស់៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦
បង្កើនការសម្របសម្រួលគ្រប់គ្រងជនបរទេសចូលចេញប្រទេសព្រមទាំងស្នាក់នៅក្នុងឯវៀតណាម
អង្គការសហប្រជាជាតិព្រមានអំពីគ្រោះអត់ឃ្លានកើនឡើងនៅឯទ្វីបអាហ្វ្រិក
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង

អានច្រើនបំផុត