ស្ថានអគ្គកុងស៊ុលកូរ៉េខាងត្បូងប្រចាំនៅទីក្រុង Da Nang បានប្រគល់អំណោយចំនួន ២០០ កញ្ចប់ ដើម្បីជួយគាំទ្រដល់ការការពារនិងទប់ស្កាត់ជំងឺ Covid-19

14:55 | 21/10/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាថ្ងៃទី ១៩ ខែតុលាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមសាខាទីក្រុង Da Nang លោក Dang Thi Kim Lien បានរៀបចំពិធីជួបសំណេះសំណាលជាមួយលោក Ahn Min-Sik អគ្គកុងស៊ុលកូរ៉េប្រចាំនៅ Da Nang និងទទួលបានអំណោយ ២០០ កញ្ចប់ពីអគ្គកុងស៊ុលកូរ៉េខាងត្បូងប្រចាំនៅទីក្រុង Da Nang ដើម្បីគាំទ្រទីក្រុងនេះបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ។

ស្ថានអគ្គកុងស៊ុលកូរ៉េខាងត្បូងប្រចាំនៅទីក្រុង Da Nang បានប្រគល់អំណោយចំនួន ២០០ កញ្ចប់ ដើម្បីជួយគាំទ្រដល់ការការពារនិងទប់ស្កាត់ជំងឺ Covid-19

ថ្លែងនៅឯកិច្ចប្រជុំអគ្គកុងស៊ុល លោក Ahn Min-Sik បានចែករំលែកថា កិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងមិត្តភាពកូរ៉េខាងត្បូង - វៀតណាមមានការរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទាំងផ្នែកផ្លាស់ប្តូរវប្បធម៌និងពាណិជ្ជកម្ម វិនិយោគ ជាពិសេសទីក្រុង Da Nang គឺជាទិសដៅមួយដែលអ្នកទេសចរកូរ៉េខាងត្បូងពេញចិត្តធ្វើដំណើរកំសាន្តបំផុតផងដែររ។ វាយតម្លៃលើទំនាក់ទំនងវៀតណាមនិងកូរ៉េខាងត្បូងទាក់ទងនឹងការងារប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ លោកអគ្គកុងស៊ុល Ahn Min-Sik បានកោតសរសើរថាប្រទេសទាំងពីរបានចាត់វិធានការបានយ៉ាងល្អនិងមានប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ក្នុងរយៈពេលកន្លងមក ព្រមទាំងសំដែងក្តីសង្ឃឹមថា ជើងហោះហើរពីប្រទេសកូរ៉េខាងតត្បូងមកកាន់វៀតណាម ឬពីកូរ៉េខាងត្បូងទៅកាន់ទីក្រុង Da Nang ត្រូវបានភ្ជាប់ឡើងវិញក្នុងរយៈពេលដ៏ខ្លីបំផុតដើម្បីស្វាគមន៍ភ្ញៀវទេសចរអ្នកវិនិយោគិនកូរ៉េខាងត្បូងមកកាន់ទីក្រុង Da Nang និងផ្ទុយមកវិញផងដែរ។

ដោយមានបំណងចង់ចូលរួមចំណែកក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត Covid-19 នៅក្នុងទីក្រុងអគ្គកុងស៊ុលកូរ៉េខាងត្បូងប្រចាំនៅទីក្រុង Da Nang បានប្រគល់អំណោយចំនួន ២០០ កញ្ចប់ រួមទាំងស្បៀងអាហារនិងរបស់របរចាំបាច់ដែលមានតម្លៃសរុប ១០០ លានដុងផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត