វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីជំរុញការទទួលយកបាននូវវ៉ាក់សាំងទប់ស្កាត់កូវីដ ១៩ នៅអង្គការសហប្រជាជាតិ

09:46 | 07/10/2020 (ហេង វុធ្ធ)

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្ត និងសកម្មភាពជាក់ស្តែងរបស់អាស៊ានក្នុងការឆ្លើយតបទៅនឹងការរីករាល ដាលនៃជំងឺកូវីដ ១៩ ក្នុងនោះមានការបង្កើតមូលនិធិអាស៊ាន សម្រាប់ការឆ្លើយតបនឹងជំងឺរាតត្បាត។

ទិដ្ឋភាពនៃកិច្ចពិភាក្សារួម (រូបថត៖ TTXVN)

នាថ្ងៃទី ៥ ខែតុលា គណៈកម្មាធិការកិច្ចការសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចំណុះមហាសន្និបាត អង្គការសហប្រជាជាតិបានបើកសម័យប្រជុំពិភាក្សារួមគ្នាមួយក្រោមប្រធានបទ “ការកសាងឡើងវិញឱ្យកាន់តែប្រសើរជាង បន្ទាប់ ពីការរីករាលដាលនៃជំងឺរាតត្បាតកូវីដ ១៩៖ ធានាបាននូវសេដ្ឋកិច្ចពិភពលោកមានយុត្តិធម៌ជាង មានសុខ ដុមរមនាជាងនិងមានការអភិវឌ្ឍប្រកបដោយចីរភាពជាង”។ ក្នុងនាមជាប្រធានគណៈកម្មាធិការអាស៊ាន ២០២០ ប្រចាំទីក្រុងញូវយ៉ក ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្រ្តៃយ៍ វៀត ណាមប្រចាំនៅអង្គការសហប្រជាជាតិ បានតាងនាមបណ្តាប្រទេសអាស៊ាន ផ្តល់មតិស្តីពីទិសដៅឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺកូវីដ ១៩ និង វិធានការណ៍សម្រាប់ជំរុញការសម្រេចគោលដៅអភិវឌ្ឍន៍រយៈពេលវែង។ លោកឯកអគ្គរដ្ឋទូតក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តនិងសកម្មភាពជាក់ស្តែងរបស់អាស៊ានក្នុងការឆ្លើយ តបទៅនឹងការរីករាលដាលនៃជំងឺកូវីដ ១៩ ក្នុងនោះមានការបង្កើតមូលនិធិអាស៊ាន សម្រាប់ការឆ្លើយតប នឹងជំងឺរាតត្បាតនិងការលើកកម្ពស់ការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ ២០៣០ ផងដេរ៕

(ហេង វុធ្ធ)

(ប្រភពព័ត៌មាន: vovworld.vn)

(ហេង វុធ្ធ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦
បង្កើនការសម្របសម្រួលគ្រប់គ្រងជនបរទេសចូលចេញប្រទេសព្រមទាំងស្នាក់នៅក្នុងឯវៀតណាម
អង្គការសហប្រជាជាតិព្រមានអំពីគ្រោះអត់ឃ្លានកើនឡើងនៅឯទ្វីបអាហ្វ្រិក
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង

អានច្រើនបំផុត