កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន (AMM53) បានចេញសេចក្តីថ្លែងការណ៍រួម

15:28 | 12/09/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - អាស៊ានកំពុងពន្លឿនការអនុម័តផែនការសកម្មភាពសម្រាប់រយៈពេលសហប្រតិបត្តិការ ៥ ឆ្នាំខាងមុខជាមួយប្រទេសមួយចំនួនដូចជាកាណាដា ចិន ឥណ្ឌា និងកូរ៉េខាងត្បូង។

ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន - សហរដ្ឋអាមេរិក នាថ្ងៃទី ១០ ខែកញ្ញា (រូបថត៖ tuoitre.vn)

កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៣ (AMM53) បានចេញសេចក្តីថ្លែងការណ៍រួមដោយបញ្ជាក់ពីកិច្ចសហប្រតិបត្តិការរបស់ប្រទេសជាសមាជិកអាស៊ានក្នុងកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ានមួយប្រកបដោយការមូលមតិជាឯកច្ឆន្ទនឹងគ្នា ព្រមទាំងរួមគ្នាទប់ស្កាត់នឹងការរីករាលដាលនៃកូវីដ ១៩ ក៏ដូចជាកិច្ចការស្តារសេដ្ឋកិច្ចឡើងវិញប្រកបដោយចីរភាពនិងដោះស្រាយរាលើបញ្ហាដែលតំបន់កំពុងប្រឈមមុខផងដែរ។ ចំពោះបញ្ហាសន្តិសុខនិងនយោបាយ ប្រទេសអាស៊ានទាំងអស់បានឯកភាពពគ្នាន្លឿនការអនុវត្តផែនការមេដើម្បីសហគមន៍នយោបាយ-សន្តិសុខ (APSC) ឆ្នាំ២០២៥ និងសហការគ្នាដោះស្រាយរាល់ការគំរាមកំហែងខាងសន្តិសុខ ដូចជាអំពើភេរវកម្ម ការជួញដូរគ្រឿងញៀនខុសច្បាប់ រួមទាំងការគ្រប់គ្រងព្រំដែននិងសន្តិសុខជាដើម។ ចំណែកបញ្ហាទំនាក់ទំនងជាមួយដៃគូនានាវិញ ប្រទេសសមាជិកអាស៊ានទាំងអស់ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងតួនាទីស្នូលនិងចំណងសាមគ្គីភាពក្នុងអាស៊ានសម្រាប់កិច្ចសហប្រតិបត្តិការជាមួយដៃគូនៅខាងក្រៅតំបន់នេះតាមរយៈការអនុវត្តយន្តការក្រោមការដឹកនាំរបស់អាស៊ានផងដែរ។ លើសពីនេះទៀត អាស៊ានកំពុងពន្លឿនការអនុម័តលើផែនការសកម្មភាពសម្រាប់រយៈពេល ៥ ឆ្នាំបន្តទៀតនូវកិច្ចសហប្រតិបត្តិការជាមួយប្រទេសមួយចំនួន ដូចជាប្រទេសកាណាដា ចិន ឥណ្ឌា និងកូរ៉េខាងត្បូងជាដើម។

ចំពោះបញ្ហាសមុទ្រខាងកើតវិញ អាស៊ានបានគូសបញ្ជាក់សារជាថ្មីម្តងទៀតនូវសារសំខាន់នៃការរក្សានិងលើកកម្ពស់សន្តិភាព សន្តិសុខ ស្ថិរភាព សុវត្ថិភាពនិងសេរីភាពក្នុងការធ្វើនាវាចរណ៍និងអាកាសចរណ៍លើសមុទ្រខាងកើតដោយទទួលស្គាល់អត្ថប្រយោជន៍នៃសមុទ្រខាងកើតមួយប្រដោយសន្តិភាពនិងវិបុលភាព។ ទន្ទឹមនឹងនេះដែរប្រទេសទាំងអស់ក៏បានសង្កត់ធ្ងន់លើសារសំខាន់នៃការអនុវត្តយ៉ាងពេញលេញនិងមានប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពីប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) រួមទាំងបន្តជំរុញកិច្ចចរចាដោយឆ្ពោះទៅរកការបញ្ចប់ក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (COC) ដ៏មានគុណភាពនិងស្របតាមច្បាប់អន្ដរជាតិផងដែរ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។

ម្យ៉ាងវិញទៀតប្រទេសសមាជិកអាស៊ាន ក៏បានបញ្ជាក់សារជាថ្មីម្តងទៀតនូវភាពចាំបាច់ក្នុងការ​ពង្រឹង​ជំនឿ​ទុកចិត្តគ្នាវិញទៅមកនិងមានភាពអត់ធ្មត់លើសកម្មភាពនានាដែលធ្វើឱ្យស្ថានភាពតំបន់កាន់តែស្មុគស្មាញផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vovworld.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦
បង្កើនការសម្របសម្រួលគ្រប់គ្រងជនបរទេសចូលចេញប្រទេសព្រមទាំងស្នាក់នៅក្នុងឯវៀតណាម
អង្គការសហប្រជាជាតិព្រមានអំពីគ្រោះអត់ឃ្លានកើនឡើងនៅឯទ្វីបអាហ្វ្រិក
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង

អានច្រើនបំផុត