ពិព័រណ៍ទំនិញវៀតណាមនៅផ្សារទំនើប AEON ជប៉ុន

19:13 | 12/09/2020 (បកប្រែដោយឌីណា)

យុកសម័យ - យោងតាមអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី ១១-១៣ ខែកញ្ញា ស្ថានទូតវៀតណាមស្ថាប័នតំណាងពាណិជ្ជកម្មវៀតណាមប្រចាំនៅប្រទេសជប៉ុនបានសហការជាមួយក្រុមហ៊ុន AEON គ្រុបរៀបចំពិព័រណ៍ទំនិញវៀតណាម (AEON) ក្នុងនៅប្រព័ន្ធផ្សារទំនើប AEON ចំនួន ៤០ សាខានៅទូទាំងប្រទេសជប៉ុន។

ស្តង់ដាក់តាំងនិងលក់ផ្លែគូលែនវៀតណាមនៅផ្សារទំនើប AEON ជប៉ុន។ (រូបថត៖ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

ការតាំងពិព័រណ៍នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើតលក្ខខណ្ឌងាយស្រួលសម្រាប់អាជីវកម្មវៀតណាមឱ្យមានឱកាសផ្សព្វផ្សាយពាណិជ្ជកម្មទំនិញរបស់ខ្លួនដល់អតិថិជនជប៉ុននិងពង្រីកទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសជប៉ុននិយាយរួមនិងប្រព័ន្ធអ្នកនាំចូល។ ជាពិសេសក្រុមហ៊ុន AEON គ្រុបជប៉ុននិយាយដោយឡែក ជាពិសេសជំរុញការនាំចូលទំនិញវៀតណាមទៅក្នុងប្រព័ន្ធសាខាលក់រាយរបស់ជប៉ុន។

ទន្ទឹមនឹងនេះ នេះក៏ជាព្រឹត្តិការណ៍ ដើម្បីបន្តអនុវត្តគម្រោង “ជំរុញសហគ្រាសវៀតណាមចូលរួមដោយផ្ទាល់ក្នុងប្រព័ន្ធចែកចាយបរទេសរហូតដល់ឆ្នាំ ២០២០” អនុវត្តការប្តេជ្ញាចិត្តក្នុងអនុស្សារណៈយោគយល់ដែលបានចុះហត្ថលេខារវាងក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មនិងក្រុមហ៊ុន AEON ជប៉ុនគ្រុប ដែលមានគោលបំណងនាំចំណូលពីការនាំចេញទំនិញ​របស់វៀតណាមក្នុងប្រព័ន្ធ AEON នឹងស្រេចបាន ៥០០ លានដុល្លារនៅឆ្នាំ ២០២០ និង ១ ពាន់លានដុល្លារនៅឆ្នាំ ២០២៥ ។

ចូលរួមការតាំងពិព័រណ៍និងឧទ្ទេសនាមនូវទំនិញវៀតណាមលើកនេះមានសហគ្រាសវៀតណាមធ្វើអាជីវកម្មក្នុងវិស័យវាយនភណ្ឌ កាត់ដេរ កសិផល និងកែច្នៃម្ហូបអាហារ ទំនិញប្រើប្រាស់ គ្រឿងសង្ហារឹម វត្ថុសិប្បកម្មទំនិញបច្ចេកវិទ្យា ...

នៅថ្ងៃដំបូងនៃការរៀបចំការតាំងពិព័រណ៍នេះបានទាក់ទាញអតិថិជនមួយចំនួនធំឱ្យមកទស្សនានិងស្វែងយល់នូវផលិតផលវៀតណាម នៅផ្សារទំនើបធំជាងគេរបស់ AEON នៅខេត្ត Saitama ប្រទេសជប៉ុន។

ថ្លែងនៅក្នុងជំនួបជាមួយតំណាងក្រុមហ៊ុន AEON គ្រុប លោកឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុនVu Hong Nam បានថ្លែងអំណរគុណដល់សាជីវកម្មជប៉ុនដែលបានសម្របសម្រួលក្នុងការតាំងពិព័រណ៍ទំនិញវៀតណាមប្រកបដោយជោគជ័យ តាំងពីឆ្នាំ ២០១៦ រហូតមកដល់ពេលនេះ ហើយលោកបានស្នើភាគី AEON បន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ទំនិញវៀតណាមចូលរួមក្នុងប្រព័ន្ធផ្គត់ផ្គង់របស់ AEON ថែមទៀត។

លោកឯកអគ្គរដ្ឋទូត Vu Hong Nam ក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុន AEON គ្រុបដែលបាននាំចូលនិងចែកចាយផ្លែគូលែនវៀតណាមហើយបាននិយាយថា ស្ថានទូតវៀតណាមនឹងបន្តធ្វើការជាមួយស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ ដើម្បីជំរុញការបញ្ចប់បែបបទនូវការនាំចេញផ្លែឈើផ្លែមៀនរបស់វៀតណាមទៅកាន់ប្រទេសជប៉ុន ហើយក្នុងទិសដៅផ្ទុយ ប្រជាជនវៀតណាមក៏មានឱកាសទទួលទានផ្លែឃ្វិចជប៉ុនផងដែរ./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អង្គការសហប្រជាជាតិព្រមានអំពីគ្រោះអត់ឃ្លានកើនឡើងនៅឯទ្វីបអាហ្វ្រិក
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង
ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន

អានច្រើនបំផុត