នាថ្ងៃទី ៧ ខែកញ្ញា ចាប់ផ្តើមមានសកម្មភាពក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៣

12:41 | 07/09/2020 (បកប្រែដោយឌីណា)

យុគសម័យ - នាថ្ងៃទី៧ ខកញ្ញា នឹងប្រព្រឹត្តទៅបណ្តាសកម្មភាពក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៣ និងកិច្ចប្រជុំពាក់ព័ន្ធ រួមមាន កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ (SOM) អាស៊ាន និងកិច្ចប្រជុំ SOM គណៈកម្មាធិការអនុសញ្ញាអាស៊ីអាគ្នេយ៍ ដោយគ្មានអាវុធនុយក្លេអ៊ែរ (SEANWFZ) ។

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៣ និង​កិច្ចប្រជុំពាក់ព័ន្ធនឹងប្រព្រឹត្តទៅជាផ្លូវការ ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី​១២ ខែកញ្ញា តាមប្រព័ន្ធ Video Conference។ តំណាង​ប្រធានអាស៊ាន ២០២០ លោក​ឧបនាយករដ្ឋមន្ត្រីនិង​ជា​រដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម Pham Binh Minh នឹងអញ្ជើញជាអធិបតីភាពក្នុង​កិច្ចប្រជុំនេះ។

កិច្ចប្រជុំចង្អៀតរបស់រដ្ឋមន្រ្តីការបរទេសអាស៊ាននៅខែមករាឆ្នាំ ២០២០ នៅខេត្ត Khanh Hoa ។ (រូបថត៖ VOV)

នៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំ AMM លើកទី ៥៣ នឹងមាន​កិច្ចប្រជុំ៖ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៣ គណៈកម្មាធិការអនុសញ្ញាតំបន់អាស៊ីអាគ្នេយ៍ដោយគ្មានអាវុធនុយក្លេអ៊ែរ (SEANWFZ)​ ក្រុមប្រឹក្សា​សម្របសម្រួល​អាស៊ានលើកទី ២៧ រដ្ឋមន្ត្រីការបរទេសអាស៊ាន +១ (PMC) ជាមួយដៃគូសន្ទនាចំនួន ១០ រដ្ឋមន្រ្តីការបរទេសអាស៊ាន​បូក ៣ លើកទី ២១ (APT) រដ្ឋមន្រ្តីការបរទេស​ជាន់ខ្ពស់​អាស៊ីបូព៌ា​លើកទី ១០ ( ARF) សម័យប្រជុំពិសេសលើកទី ២៧ នៃក្រុម​ប្រឹក្សា​សម្របសម្រួលអាស៊ានអំពីការអភិវឌ្ឍអនុតំបន់, កិច្ចពិភាក្សាថ្នាក់រដ្ឋមន្ត្រីអាស៊ានស្តីពីការពង្រឹងតួនាទីរបស់ស្ត្រីក្នុងសន្តិភាពនិងសន្តិសុខប្រកបដោយចីរភាពនិងការសន្ទនារវាងរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្ស។

នៅក្នុងកិច្ចប្រជុំទាំងឡាយដែលបានលើកឡើងខាងលើ រដ្ឋមន្រ្តី​នឹងផ្តោតលើការពិភាក្សាអំពីការវិវត្តស្មុគស្មាញនៃការរីករាលដាល Covid-19 នៅក្នុងតំបន់​និងនៅលើពិភពលោក ហើយ​ដំណោះស្រាយ​ ដើម្បីទប់ទល់នឹងការរាតត្បាត។ រដ្ឋមន្រ្តីក៏នឹងចំណាយពេលវេលាជាច្រើន ដើម្បីពិភាក្សា​អំពីវិធានការណ៍នានាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បី រក្សានិងលើកកម្ពស់សន្តិភាព ស្ថិរភាពនិងសន្តិសុខក្នុងតំបន់​ក្នុងនោះមានការប្តេជ្ញាចិត្តនូវការអនុវត្តសេចក្តីថ្លែងការអំពីការប្រតិបត្តិទៅ​របស់ភាគីនានានៅសមុទ្រខាងកើត ប្រកដោយ​ពេញលេញនិងប្រសិទ្ធភាព ហើយ​ការសំរេចបាននូវក្រម​ប្រតិបត្តិ​នៅសមុទ្រខាងកើត (COC) នាពេលឆាប់ៗ ខាងមុខនេះ​ ន។

ខ្លឹមសារដែលគួរអោយកត់សំគាល់មួយទៀតគឺការបន្តការអនុវត្តយ៉ាងប្រសិទ្ធភាពនៃចក្ខុវិស័យសហគមន៍អាស៊ាន ២០២៥ និងរបៀបវារៈអង្គការសហប្រជាជាតិឆ្នាំ ២០៣០ សំរាប់​ការអភិវឌ្ឍន៍ប្រកបដោយចីរភាព រួមទាំងទិសដៅ​និងគំនិតផ្តួចផ្តើម​ ដើម្បីកសាងអាស៊ានមានភាព​ច្នៃប្រឌិតនិងនិរន្តរភាពលើគ្រប់ជ្រុងជ្រោយក្នុងបរិបទតំបន់និងអន្តរជាតិដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ថែមទាំង ជំរុញការអភិវឌ្ឍយុទ្ធសាស្ត្រ​និងផែនការ​ដើម្បីជួយអាស៊ាន​ចូលរួម​ក្នុងការឆ្លៀតយកផលប្រយោជន៍ពីបដិវត្តឧស្សាហកម្ម ៤.០ នាំមក។

កិច្ចប្រជុំនេះក៏ផ្តោតលើការវាយតម្លៃកិច្ចព្រមព្រៀងអំពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (RCEP) ក្នុងគោលបំណងពង្រឹង​កិច្ចសហប្រតិបត្តិការ ​តភ្ជាប់​ អភិវឌ្ឍន៍អនុតំបន់​និងកសាង​វិធីសាស្រ្ត​ថ្មីក្នុងការកាត់បន្ថយគម្លាតអភិវឌ្ឍន៍។ ក៏ដូចជា​លើកកម្ពស់​អត្តសញ្ញាណ​និងអារម្មណ៍របស់សហគមន៍​តាមរយៈការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការរវាងអង្គការនិងសមាគមប្រជាជន./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មហាសន្និបាតតំណាងសម្ព័ន្ធបណ្តាអង្គការមិត្តភាពខេត្ត Phu Tho អាណត្តិ ២០២៦-២០៣១
ច្រកទ្វារ Huu Nghi Quan អ៊ូអរការជួញដូរពាណិជ្ជកម្ម
សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ

អានច្រើនបំផុត