Trending now
កិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ានលើកទី ១ ត្រូវបានបើកជាផ្លូវការ
នាថ្ងៃទី ២១ ខែមករា កិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ានលើកទី ១ (ADGMIN1) តាមប្រព័ន្ធវីដេអូត្រូវបានប្រព្រឹត្តិទៅក្រោមការដឹកនាំរបស់រដ្ឋមន្រ្តីក្រសួងផ្សព្វផ្សាយ និងពហុមីឌា ម៉ាឡេស៊ីលោក Saifuddin Abdullah ។
នាថ្ងៃទី ៧ ខែកញ្ញា ចាប់ផ្តើមមានសកម្មភាពក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៣
យុគសម័យ - នាថ្ងៃទី៧ ខកញ្ញា នឹងប្រព្រឹត្តទៅបណ្តាសកម្មភាពក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៣ និងកិច្ចប្រជុំពាក់ព័ន្ធ រួមមាន កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ (SOM) អាស៊ាន និងកិច្ចប្រជុំ SOM គណៈកម្មាធិការអនុសញ្ញាអាស៊ីអាគ្នេយ៍ ដោយគ្មានអាវុធនុយក្លេអ៊ែរ (SEANWFZ) ។
កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចនៃបណ្ដាប្រទេសកម្ពុជា - ឡាវ - មីយ៉ាន់ម៉ា - វៀតណាមលើកទី ១២
យុគសម័យ - នាព្រឹកថ្ងៃទី ២៤ ខែសីហាឆ្នាំ ២០២០ កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចនៃបណ្ដាប្រទេសកម្ពុជា - ឡាវ - មីយ៉ាន់ម៉ា - វៀតណាមលើកទី ១២ (CLMV EMM ១២) បានធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ។ នេះគឺជាព្រឹត្តិការណ៍សំខាន់មួយនៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី ៥២ (AEM ៥២) និងកិច្ចប្រជុំពាក់ព័ន្ធ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ៣០ ខែសីហាឆ្នាំ ២០២០ នៅទីក្រុងហាណូយ។
គណៈប្រតិភូក្រសួងមហាផ្ទៃកម្ពុជាទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានប្រឆាំងបទឧក្រិដ្ឋឆ្លងដែន
គណៈប្រតិភូក្រសួងមហាផ្ទៃកម្ពុជា ទៅចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានស្តីពីការងារឧក្រិដ្ឋ កម្មឆ្លងដែន និងកិច្ចប្រជុំពាក់ព័ន្ធនានា លើកទី១៣ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងបាងកក ប្រទេស ថៃ ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី២៩ ខែវិច្ឆិកានេះ តបតាមការអញ្ជើញរបស់ឯកឧត្តម ប្រាយុទ្ធច័ន្ទអូចា នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិថៃ។
កិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថានអាស៊ាន លើកទី១៥ និងកិច្ចប្រជុំអាស៊ានបូក៣ បញ្ចប់ដោយជោយជ័យ ដោយបានចេញសេចក្តីថ្លែងការណ៍រួម
យុគសម័យ - នាថ្ងៃទី៩ ខែតុលានៅទីក្រុងសៀមរាបនៃព្រះរាជាណាចក្រកម្ពុជា កិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថានអាស៊ាន លើកទី១៥ និងកិច្ចប្រជុំភាគីសន្និសីទអាស៊ាន ស្តីពី ការបំពុលអ័ព្ទផ្សែងឆ្លងដែន កិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថានអាស៊ាន-ជប៉ុន និងកិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថានអាស៊ានបូក៣ ជាមួយ ចិន ជប៉ុន និងកូរ៉េខខាងត្បូង ត្រូវបានបិទបញ្ចប់ដោយជោគជ័យ។
ព័ត៌មានបានអានច្រើន
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅឯរដ្ឋធានី Dili ភារធារីវៀតណាមប្រចាំនៅទីម័រឡេស្តលោក Pham Binh Dam បានមានជំនួបការងារជាមួយនិងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច ព្រមទាំងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍និងបរិស្ថានទីម័រឡេស្តលោក Francisco Kalbuadi Lay ក្នុងគោលបំណងផ្លាស់ប្តូរមតិអំពីបណ្តាវិធានការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីនៅលើវិស័យជាច្រើន ទន្ទឹមនឹងនោះជំរុញការដាក់ឱ្យដំណើរការអនុវត្តបណ្តាកម្មវិធីសហប្រតិបត្តិការជាក់ស្តែងនាពេលខាងមុខ។
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
យុគសម័យ - នាថ្ងៃទី ១៥ ខែកក្កដា នៅទីក្រុងហាណូយ សហភាពយុវជននៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមបានចាត់តាំងសន្និសីទបូកសរុបការងារសហភាពយុវជននិងចលនាយុវជនក្នុងរយៈពេល ៦ ខែដើមឆ្នាំ ព្រមទាំងទិសដៅភារកិច្ចគន្លឹះក្នុងរយៈពេល ៦ ខែចុងឆ្នាំ ២០២៦។ ប្រធានសហភាពបណ្តាអង្គការមិត្តភាពវៀតណាមលោក Phan Anh Son បានអញ្ជើញចូលរួមនិងផ្តល់ការដឹកនាំបញ្ជាដល់សន្និសីទ។
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
យុគសម័យ - នាព្រឹកថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៦ នៅខេត្ត Hung Yen ក្រសួងសុខាភិបាលបានសហការជាមួយនិងគណៈកម្មាធិការប្រជាជនខេត្ត Hung Yen ព្រមទាំងមូលនិធិប្រជាជននៃអង្គការសហប្រជាជាតិ (UNFPA) ប្រចាំនៅវៀតណាមដើម្បីចាត់តាំងពិធីមីទ្ទិញឆ្លើយតបនឹងទិវាប្រជាជនពិភពលោកឆ្នាំ ២០២៦ (ថ្ងៃទី ១១ ខែកក្កដា) ក្រោមប្រធានបទ «រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង»។
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
យុគសម័យ - ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានស្នើឡើងការដាក់ឱ្យដំណើរការអនុវត្តគោលនយោបាយជួយឧបត្ថម្ភអត្រាការប្រាក់កម្ចីសម្រាប់សហគ្រាសវិនិយោគលើការអនុវត្ត ការផ្ទេរប្រគល់និងការផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាតាមរយៈមូលនិធិផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាជាតិ (NATIF)។ យោងតាមនោះ សហគ្រាសនឹងត្រូវបានរដ្ឋជួយឧបត្ថម្ភ ៥០% នៃអត្រាការប្រាក់កម្ចីទៅតាមកិច្ចសន្យាឥណទាន ប៉ុន្តែកម្រិតជួយឧបត្ថម្ភមិនលើសពី ៦%/ឆ្នាំ ជាមួយនិងរយៈពេលជួយឧបត្ថម្ភអតិបរមា ៥ ឆ្នាំ។
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍ Nguyen Tan Cuong អគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសបានទទួលជួបគណៈប្រតិភូសាកលវិទ្យាល័យការពារជាតិចិន ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Ho Cuong Phong ស្នងការនយោបាយនៃសាកលវិទ្យាល័យការពារជាតិចិនធ្វើជាប្រធានគណៈប្រតិភូ។