កិច្ចប្រជុំពិគ្រោះយោបល់នៃ​គណៈកម្មាធិការ​សម្របសម្រួលស្តីពីការភ្ជាប់​អាស៊ាន​ជាមួយ​ដៃគូ​សន្ទនា

11:42 | 28/08/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - កិច្ចប្រជុំពិគ្រោះយោបល់នៃគណៈកម្មាធិការសម្របសម្រួលស្តីពីការភ្ជាប់អាស៊ាន (ACCC ) ជាមួយដៃគូសន្ទនា និងដៃគូដទៃទៀតតាមរយៈប្រព័ន្ធវីដេអូត្រូវបានប្រព្រឹត្តិទៅកាលពីថ្ងៃទី២៦ ខែសីហា។

កិច្ចប្រជុំពិគ្រោះយោបល់នៃ​គណៈកម្មាធិការ​សម្របសម្រួលស្តីពីការភ្ជាប់​អាស៊ាន​ជាមួយ​ដៃគូ​សន្ទនាតាមរយៈប្រព័ន្ធវិដឹអូ

ឯកអគ្គរដ្ឋទូត លោក Tran Duc Binh ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអាស៊ានបានដឹកនាំកិច្ចប្រជុំនេះ ក្នុងនាមជាប្រធាន គណៈកម្មាធិការសម្របសម្រួលការតភ្ជាប់អាស៊ាន។ ប្រទេសជាដៃគូវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពវិជ្ជមានក្នុងការអនុវត្តផែនការមេភ្ជាប់អាស៊ាន ឆ្នាំ២០២៥ (MPAC 2015) ទោះបីជាគម្រោងជាច្រើនប្រឈមនឹងការលំបាកក្នុងបរិបទប្រទេសដោយសារជំងឺ Covid-19 ក៏ដោយ។

ជាពិសេសគំនិតផ្តួចផ្តើម ១២/១៥ លើវិស័យយុទ្ធសាស្ត្រទាំង ៥ របស់ MPAC ២០២៥ រួមមានហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព ការច្នៃប្រឌិតឌីជីថល ភស្ដុភារអន្តរដឹកជញ្ជូន ផែនការធ្វើឱ្យប្រសើរនូវការតម្រង់ទិ និងចលនាប្រជាជនកំពុងត្រូវបានអនុវត្តជាបណ្តើរៗ។ គំនិតផ្តួចផ្តើមចំនួន ៣ ដែលនៅសល់នៅក្នុងវិស័យយុទ្ធសាស្ត្ររួមមាន “ការច្នៃប្រឌិតឌីជីថល” និង“ចលនាប្រជាជន” គឺកំពុងស្ថិតនៅក្នុងដំណាក់កាលនៃការរៀបចំគម្រោងផងដែរ។

គួរកត់សម្គាល់ថានៅក្នុងយុទ្ធសាស្ត្រហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព គម្រោងនានាក្នុងបញ្ជី ហេដ្ឋារចនាសម្ព័ន្ធសក្តានុពលរបស់អាស៊ាន នៅតែបន្តត្រូវបានជម្រុញតាមរយៈកម្មវិធីកសាងសមត្ថភាពនិងគាំទ្រដល់ខាងបច្ចេកទេស។ ការកសាងបណ្តាញទីក្រុង ដើម្បីអនុវត្តយុទ្ធសាស្ត្រនិរន្តរភាព នគរូបនីយកម្មអាស៊ាន (ASUS) ក៏ទទួលបានលទ្ធផលវិជ្ជមានជាច្រើនផងដែរ។

នៅក្នុងកិច្ចប្រជុំនេះដែរ ឯកអគ្គរដ្ឋទូត និងជាប្រធានស្ថានបេសកកម្មនៃបណ្ដាប្រទេសដៃគូរបស់អាស៊ានដូចជា៖ សហរដ្ឋអាមេរិក ចិន ជប៉ុន កូរ៉េខាងត្បូង អូស្រ្តាលី អាល្លឺម៉ង់ កាណាដា នូវែលសេឡង់ ន័រវែស បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាននារយៈពេលកន្លងទៅក្នុងការជំរុញ ការតភ្ជាប់រវាងអាស៊ាន និងតំបន់។ ទន្ទឹមនឹងនេះ ឯកអគ្គរដ្ឋទូតទាំងឡាយ ក៏បានអះអាងថានឹងបន្តជួយឧបត្ថម្ភអាស៊ានអនុវត្តន៍គម្រោងនានាក្នុងក្របខ័ណ្ឌ ផែនការមេតភ្ជាប់អាស៊ាន (MPAC) ២០២៥ ក៏ដូចជាការតភ្ជាប់ជាទូទៅ សំដៅពង្រឹងការស្ដារ និងអភិវឌ្ឍន៍សេដ្ឋកិ្ចក្នុងតំបន់ផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: baoquocte.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត