Trending now
ការពិគ្រោះយោបល់នយោបាយវៀតណាម - គុយបាថ្នាក់អនុរដ្ឋមន្រ្តីការបរទេសលើកទី ៦
យុគសម័យ - នាថ្ងៃទី ២ ខែមិនា អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son និងអនុរដ្ឋមន្រ្តីទី ១ នៃសាធារណរដ្ឋគុយបា Marcelino Medina Gonzálezបានធ្វើកិច្ចពិគ្រោះយោបល់នយោបាយរបស់អនុរដ្ឋមន្រ្តីការបរទេសលើកទី ៦ ក្នុងទម្រង់តាមប្រព័ន្ធអនឡាញ។
ការពិគ្រោះយោបល់នយោបាយរវាងវៀតណាម និងប៉ូឡូញ
នាថ្ងៃទី ១៩ ខែវិច្ឆិកា អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក To Anh Dung និងអនុរដ្ឋលេខាធិការក្រសួងការបរទេសប៉ូឡូញលោក Marcin Przydac បានដឹកនាំកិច្ចពិគ្រោះយោបល់នយោបាយថ្នាក់អនុរដ្ឋមន្ត្រីរវាងវៀតណាម និងប៉ូឡូញតាមប្រព័ន្ធវីដេអូ។
កិច្ចប្រជុំពិគ្រោះយោបល់ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងអាស៊ាននិងកាណាដា
យុគសម័យ - ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី ៥២ និងសន្និសីទពាក់ព័ន្ធនានា (AEM-52) នាព្រឹកថ្ងៃទី ២៩ ខែសីហា រដ្ឋមន្រ្តីសេដ្ឋកិច្ចនៃបណ្តាប្រទេសសមាជិកអាស៊ាន បានចូលរួមវគ្គពិគ្រោះយោបល់តាមប្រព័ន្ធវីដេអូស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងអាស៊ាននិងកាណាដា។
កិច្ចប្រជុំពិគ្រោះយោបល់នៃគណៈកម្មាធិការសម្របសម្រួលស្តីពីការភ្ជាប់អាស៊ានជាមួយដៃគូសន្ទនា
យុគសម័យ - កិច្ចប្រជុំពិគ្រោះយោបល់នៃគណៈកម្មាធិការសម្របសម្រួលស្តីពីការភ្ជាប់អាស៊ាន (ACCC ) ជាមួយដៃគូសន្ទនា និងដៃគូដទៃទៀតតាមរយៈប្រព័ន្ធវីដេអូត្រូវបានប្រព្រឹត្តិទៅកាលពីថ្ងៃទី២៦ ខែសីហា។
សន្និសីទពិគ្រោះយោបល់ថ្នាក់ជាតិស្តីពីការអភិវឌ្ឍកម្មវិធីការងារដំណាក់កាលទី ៤ នៃគំនិតផ្តួចផ្តើមសមាហរណកម្មអាស៊ាន
យុគសម័យ - ក្នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៣ ខែឧសភា សន្និសីទពិគ្រោះយោបល់តាមអ៊ិនធឺរណែតថ្នាក់ជាតិស្តីពីការអភិវឌ្ឍកម្មវិធីការងារដំណាក់កាលទី៤នៃគំនិតផ្តួចផ្តើមសមាហរណកម្មអាស៊ាន (IAI) បានធ្វើឡើងក្រោមអធិបតីភាពរបស់ក្រសួងការបរទេសវៀតណាមនិងលេខាធិការដ្ឋានអាស៊ាន។
សភាអង់គ្លេសបានអនុម័តលើច្បាប់ដែលបង្ខំឱ្យនាយករដ្ឋមន្ត្រីត្រូវពិគ្រោះយោបល់អំពីការពន្យាពេល Brexit
យុគសម័យ - សភាអង់គ្លេសបានអនុម័តលើច្បាប់មួយ ដែលអនុញ្ញាតឱ្យអ្នកតាក់តែងច្បាប់មានសិទិ្ធស្រាវជ្រាវដោយលំអិត សូម្បីតែផ្លាស់ប្តូរសំណើររបស់នាយករដ្ឋមន្រ្តី លោកស្រី Theresa May ស្តីពីការដែលសហភាពអឺរ៉ុប (EU) បានយល់ព្រមពន្យារពេលចាកចេញពី EU របស់ទីក្រុងឡុង (ដែលត្រូវបានគេស្គាល់ដល់ជា Brexit) ដល់ថ្ងៃទី៣០ខែមិថុនាខាងមុខ។
កិច្ចប្រជុំពិគ្រោះយោបល់នយោបាយលើកទី ៧ ថ្នាក់អនុរដ្ឋមន្ត្រីការបរទេសវៀតណាម-វេណេហ្ស៊ុយអេឡា
យុគសម័យ - នាថ្ងៃថ្ងៃទី ១៨ ខែកញ្ញា ក្រសួងការបរទេសវៀតណាមនិងវេណេហ្ស៊ុយអេឡា បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់នយោបាយលើកទី ៧ ថ្នាក់អនុរដ្ឋមន្រ្តីនៅទីក្រុងហាណូយ។
កិច្ចពិគ្រោះយោបល់សហប្រតិបត្តិការការពារជាតិវៀតណាម - អូស្ត្រាលីលើកទី១២
នៅថ្ងៃទី ១៤ ខែសីហានៅទីក្រុងហាណូយ ឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម បានទទួលជួបលោក Stephen Moore ប្រធាននាយកដ្ឋានគោលនយោបាយអន្តរជាតិនៃក្រសួងការពារជាតិអូស្ត្រាលីដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម ដើម្បីចូលរួមកិច្ចពិគ្រោះយោបល់ សហប្រតិបត្តិការការពារជាតិវៀតណាម-អូស្ត្រាលីលើកទី១២។
ព័ត៌មានបានអានច្រើន
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅឯរដ្ឋធានី Dili ភារធារីវៀតណាមប្រចាំនៅទីម័រឡេស្តលោក Pham Binh Dam បានមានជំនួបការងារជាមួយនិងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច ព្រមទាំងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍និងបរិស្ថានទីម័រឡេស្តលោក Francisco Kalbuadi Lay ក្នុងគោលបំណងផ្លាស់ប្តូរមតិអំពីបណ្តាវិធានការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីនៅលើវិស័យជាច្រើន ទន្ទឹមនឹងនោះជំរុញការដាក់ឱ្យដំណើរការអនុវត្តបណ្តាកម្មវិធីសហប្រតិបត្តិការជាក់ស្តែងនាពេលខាងមុខ។
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
យុគសម័យ - នាថ្ងៃទី ១៥ ខែកក្កដា នៅទីក្រុងហាណូយ សហភាពយុវជននៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមបានចាត់តាំងសន្និសីទបូកសរុបការងារសហភាពយុវជននិងចលនាយុវជនក្នុងរយៈពេល ៦ ខែដើមឆ្នាំ ព្រមទាំងទិសដៅភារកិច្ចគន្លឹះក្នុងរយៈពេល ៦ ខែចុងឆ្នាំ ២០២៦។ ប្រធានសហភាពបណ្តាអង្គការមិត្តភាពវៀតណាមលោក Phan Anh Son បានអញ្ជើញចូលរួមនិងផ្តល់ការដឹកនាំបញ្ជាដល់សន្និសីទ។
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
យុគសម័យ - នាព្រឹកថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៦ នៅខេត្ត Hung Yen ក្រសួងសុខាភិបាលបានសហការជាមួយនិងគណៈកម្មាធិការប្រជាជនខេត្ត Hung Yen ព្រមទាំងមូលនិធិប្រជាជននៃអង្គការសហប្រជាជាតិ (UNFPA) ប្រចាំនៅវៀតណាមដើម្បីចាត់តាំងពិធីមីទ្ទិញឆ្លើយតបនឹងទិវាប្រជាជនពិភពលោកឆ្នាំ ២០២៦ (ថ្ងៃទី ១១ ខែកក្កដា) ក្រោមប្រធានបទ «រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង»។
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
យុគសម័យ - ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានស្នើឡើងការដាក់ឱ្យដំណើរការអនុវត្តគោលនយោបាយជួយឧបត្ថម្ភអត្រាការប្រាក់កម្ចីសម្រាប់សហគ្រាសវិនិយោគលើការអនុវត្ត ការផ្ទេរប្រគល់និងការផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាតាមរយៈមូលនិធិផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាជាតិ (NATIF)។ យោងតាមនោះ សហគ្រាសនឹងត្រូវបានរដ្ឋជួយឧបត្ថម្ភ ៥០% នៃអត្រាការប្រាក់កម្ចីទៅតាមកិច្ចសន្យាឥណទាន ប៉ុន្តែកម្រិតជួយឧបត្ថម្ភមិនលើសពី ៦%/ឆ្នាំ ជាមួយនិងរយៈពេលជួយឧបត្ថម្ភអតិបរមា ៥ ឆ្នាំ។
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍ Nguyen Tan Cuong អគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសបានទទួលជួបគណៈប្រតិភូសាកលវិទ្យាល័យការពារជាតិចិន ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Ho Cuong Phong ស្នងការនយោបាយនៃសាកលវិទ្យាល័យការពារជាតិចិនធ្វើជាប្រធានគណៈប្រតិភូ។