កិច្ចប្រជុំពិគ្រោះយោបល់នយោបាយលើកទី ៧ ថ្នាក់អនុរដ្ឋមន្ត្រីការបរទេសវៀតណាម-វេណេហ្ស៊ុយអេឡា

21:30 | 18/09/2018 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - នាថ្ងៃថ្ងៃទី ១៨ ខែកញ្ញា ក្រសួងការបរទេសវៀតណាមនិងវេណេហ្ស៊ុយអេឡា បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់នយោបាយលើកទី ៧ ថ្នាក់អនុរដ្ឋមន្រ្តីនៅទីក្រុងហាណូយ។

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Quang Vinh និងសមភាគីវេណេហ្សុយអេឡា លោក Ruben Dario Molina (រូបថតៈ VOV)

នៅក្នុងកិច្ចពិគ្រោះយោបល់នេះ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Quang Vinh និងសមភាគីវេណេហ្ស៊ុយអេឡា លោក Ruben Dario Molina បានចែករំលែកគ្នាទៅវិញទៅមកអំពីស្ថានភាពក្នុងប្រទេសរបស់ខ្លួន និងបានពិភាក្សាគ្នាអំពីវិធានការនានា ដើម្បីជំរុញបន្ថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ និងក្រសួងការបរទេសទាំងពីរផងដែរ។

ភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងជាឯកច្ឆន្ទមួយស្តីពីការបន្តផ្លាស់ប្តូរទស្សនកិច្ចនិងកិច្ចប្រជុំទ្វេភាគីខណៈដែលមានការប្តេជ្ញា ចិត្តក្នុងការអនុវត្តរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ព្រមទាំងបង្កើនប្រសិទ្ធភាពនៃភាពជាដៃគូពាណិជ្ជកម្មនិងវិនិយោគទ្វេ ភាគី រួមជាមួយគម្រោងរួមគ្នាក្នុង វិស័យកសិកម្ម ការការពារជាតិ និងវិទ្យាសាស្ត្របច្ចេកវិទ្យា។

ភាគីទាំងពីរបានព្រមព្រៀងរក្សាសកម្មភាពជាទៀងទាត់របស់គណៈកម្មាធិការអន្តររដ្ឋាភិបាល និងកិច្ចពិគ្រោះយោបល់នយោបាយរវាងក្រសួងការបរទេសទាំងពីរ និងបន្តធ្វើការដើម្បីបញ្ចប់ក្របខ័ណ្ឌច្បាប់សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី។ ភាគីទាំងពីរក៏មានគំនិតដូចគ្នាអំពីការសម្របសម្រួលដើម្បីរៀបចំសកម្មភាពរំលឹកខួបលើកទី ៣០ នៃទំនាក់ទំនងការទូតទ្វេភាគីនៅក្នុងឆ្នាំ ២០១៩ ខាងមុខនេះ។

ភាគីទាំងពីរបានពិភាក្សាគ្នាយ៉ាងស៊ីជម្រៅទៅលើបញ្ហាតំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក ហើយបានចែករំលែកទស្សនៈស្តីពីការដោះស្រាយវិវាទរវាងប្រទេសនានាដោយវិធានការសន្តិភាព ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ៕


(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត