សន្និសីទពិគ្រោះយោបល់ថ្នាក់ជាតិស្តីពីការអភិវឌ្ឍកម្មវិធីការងារដំណាក់កាលទី ៤ នៃគំនិតផ្តួចផ្តើមសមាហរណកម្មអាស៊ាន

13:59 | 12/05/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - ក្នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៣ ខែឧសភា សន្និសីទពិគ្រោះយោបល់តាមអ៊ិនធឺរណែតថ្នាក់ជាតិស្តីពីការអភិវឌ្ឍកម្មវិធីការងារដំណាក់កាលទី៤នៃគំនិតផ្តួចផ្តើមសមាហរណកម្មអាស៊ាន (IAI) បានធ្វើឡើងក្រោមអធិបតីភាពរបស់ក្រសួងការបរទេសវៀតណាមនិងលេខាធិការដ្ឋានអាស៊ាន។

តំណាងក្រសួងការបរទេសវៀតណាមចូលរួមសន្និសីទ (រូបថត៖ baoquocte)

តំណាងក្រសួងការបរទេសវៀតណាមក្នុងនាមជាអ្នកសម្របសម្រួលជាតិ IAI បានបញ្ជាក់ពីសារសំខាន់នៃគំនិតផ្តួចផ្តើមសមាហរណកម្មអាស៊ានក្នុងគោលដៅបង្រួមគម្លាតអភិវឌ្ឍន៍ កសាងសហគមន៍អាស៊ានដើម្បីអភិវឌ្ឍឱ្យបានស្មើភាពនិងប្រកបដោយនិរន្តរភាព ព្រមទាំងវាយតម្លៃខ្ពស់ចំពោះការរួមចំណែកដ៏វិជ្ជមានរបស់ក្រសួងនិងស្ថាប័ននានារបស់វៀតណាមចំពោះដំណើរការបង្រួមគម្លាតអភិវឌ្ឍន៍ក្នុងអាស៊ាន។

IAI ដំណាក់កាលទី ៤ (ឆ្នាំ២០២១-២០២៥) ត្រូវបានបង្កើតឡើងដោយឈរលើគោលការណ៍នៃការទទួលមរតកនិងអនុវត្តតាមជោគជ័យនៃ IAI ដំណាក់កាលទី ៣ ដែលនឹងបញ្ចប់នៅខែកញ្ញាឆ្នាំនេះស្របពេលជាមួយគ្នានោះដែរពិចារណាលើបញ្ហាប្រឈមនិងនិន្នាការដែលកំពុងលេចចេញនៅក្នុងបណ្តាប្រទេសសមាជិក CLMV ក្នុងដំណាក់កាលបច្ចុប្បន្ន ហើយ IAI ដំណាក់កាលទី ៤ នឹងពិចារណាបន្ថែម ៣ ផ្នែកថ្មីនៃកិច្ចសហប្រតិបត្តិការរួមមានឧស្សាហកម្ម ៤.០ (គាំទ្រដល់ដំណើរការឌីជីថលសម្រាប់អង្គភាពអាជីវកម្ម រដ្ឋាភិបាល និងការអប់រំ); និរន្តរភាព (គាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្រដែលបានអនុម័តដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅឆ្នាំ ២០៣០) និងបញ្ហាយេនឌ័រនិងបញ្ហាសង្គម (លើកកម្ពស់សិទ្ធិមនុស្សតាមរយៈការលើកកម្ពស់សុខមាលភាពការគាំពារសង្គមនិងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី) ដើម្បីបំពេញបន្ថែមនូវវិស័យអាទិភាពចំនួន ៥ ដែលមានស្រាប់ជាយុទ្ធសាស្ត្ររបស់ IAI ។

សន្និសីទពិគ្រោះយោបល់ថ្នាក់តំបន់ត្រូវបានអនុវត្តបន្តវេននៅក្នុងប្រទេសសមាជិក CLMV នីមួយៗដើម្បីសិក្សាអំពីបទពិសោធន៍ក្នុង IAI ដំណាក់កាលទី៣ ដោយកំណត់អាទិភាពនិងការកែសំរួលសមស្របសំរាប់ផែនការ IAI ដំណាក់កាលទី ៤ ។ ការពិគ្រោះយោបល់លើកនេះគឺជា ឱកាសសម្រាប់ក្រសួង / ស្ថាប័នរបស់ប្រទេសវៀតណាមលើកឡើងដោយផ្ទាល់ដើម្បីលើកកម្ពស់អាទិភាពរបស់វៀតណាមនិងលើកកំពស់ប្រសិទ្ធភាពនិងការអនុវត្តជាក់ស្តែងនៃផែនការការងារ IAI សម្រាប់ឆ្នាំ ២០២២-២០២៥ ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: baoquocte.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត