នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc៖ កសាងនិងអភិវឌ្ឍន៍រដ្ឋាភិបាលឌីជីថលគឺជានិន្នាការស្នូលដែលជៀសមិនរួចទេ

09:20 | 20/08/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាព្រឹកថ្ងៃទី ១៩ ខែសីហា ក្រោមការអធិបតីភាពរបស់ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc និងខុទ្ទកាល័យរដ្ឋាភិបាលវៀតណាម បានរៀបចំឡើងពិធីបើកប្រព័ន្ធព័ត៌មានរបាយការណ៍ជាតិ មជ្ឈមណ្ឌលព័ត៌មាន និងស្តាប់ការដឹកនាំនិងការគ្រប់គ្រងរបស់រដ្ឋាភិបាល នាយករដ្ឋមន្ត្រី រួមទាំងប្រកាសសេវាកម្មសាធារណៈតាមអនឡាញទី ១០០០ នៅលើគេហទំព័រផតថលសេវាសាធារណៈជាតិ។

នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc

ការសម្ពោធប្រព័ន្ធនេះគឺដើម្បីបង្ហាញពីការប្តេជ្ញាចិត្តក្នុងការធ្វើកំណែទម្រង់រដ្ឋបាល ជំរុញការអនុវត្តបច្ចេកវិទ្យាព័ត៌មានក្នុងសកម្មភាពគ្រប់គ្រង លុបបំបាត់ការដោះស្រាយការងារដោយប្រព័ន្ធឯកសារលាយលក្ខអក្សរជាបណ្តើរៗ និងផ្លាស់ប្តូររបៀបដឹកនាំនិងប្រតិបត្តិការក្នុងទិសដៅរបស់រដ្ឋាភិបាលដែលគ្មានលាយលក្ខអក្សរផងដែរ។ ហេតុដូចគ្នានេះនាថ្ងៃទី ១៩ ខែសីហា ខុទ្ទកាល័យរដ្ឋាភិបាលបានប្រកាសបញ្ចូលសេវាកម្មសាធារណៈតាមប្រព័ន្ធអនឡាញចំនួន ៣ ដោយបញ្ជាក់ពីសេវាសាធារណៈទី ១០០០ នៅលើវិបផតថលសេវាសាធារណៈជាតិផងដែរ។ ថ្លែងនៅក្នុងពិធីនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថាការកសាងនិងអភិវឌ្ឍន៍រដ្ឋាភិបាលឌីជីថលគឺជានិន្នាការដែលមិនអាចចៀសផុតបានក្នុងគោលបំណងកែលម្អការបើកចំហនិងតម្លាភាពរបស់រដ្ឋាភិបាលនិងលុបបំបាត់អំពើពុករលួយនិងខ្ជះខ្ជាយ។ ឆ្នាំ

ទិដ្ឋភាពនៃពិធីនេះ

២០២០ គឺជាឆ្នាំនៃការផ្លាស់ប្តូរឌីជីថលជាតិដែលជានិន្នាការដ៏ចាំបាច់ដើម្បីលើកកំពស់តម្លាភាពជាសាធារណៈរបស់រដ្ឋាភិបាល ព្រមទាំងប្រឆាំងនឹងអំពើពុករលួយនិងខ្ជះខ្ជាយ។ឆ្នាំ២០២០ជាឆ្នាំចាប់ផ្តើមដំណើរការឆ្ពោះទៅរក“ ផ្លាស់ប្តូរឌីជីថលវៀតណាម” ហេតុនេះហើយវាចាំបាច់ក្នុងការបណ្តុះបណ្តាលនិងបង្កើនសមត្ថភាពបច្ចេកវិទ្យាព័ត៌មាននិងបំពាក់នូវជំនាញឌីជីថលចាំបាច់ដើម្បីធ្វើការផ្លាស់ប្តូរយ៉ាងឆាប់រហ័សរួមទាំងធ្វើឲ្យសម្របខ្លួនទៅនឹងបរិយាកាសការងារតាមអ៊ិនធរណេតផងដែរ។ ទាក់ទងនឹងវិបផតថលសេវាសាធារណៈជាតិ លោកនាយករដ្ឋមន្រ្តីវៀតណាម បានបញ្ជាឲ្យការបញ្ចប់ការធ្វើបញ្ចូលគ្នានូវសេវាសាធារណៈសំខាន់ៗដូចជាការនាំចេញ-នាំចូល ដីធ្លី សំណង់ ធនធានរ៉ែ ពន្ធដារ ការដោះស្រាយការរំលោភរដ្ឋបាល ចំណាយស្នាក់នៅមន្ទីរ និងថ្លៃសិក្សាជាដើមផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: VGP)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អង្គការសហប្រជាជាតិព្រមានអំពីគ្រោះអត់ឃ្លានកើនឡើងនៅឯទ្វីបអាហ្វ្រិក
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង
ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន

អានច្រើនបំផុត