យុគសម័យ - ប្រធានរដ្ឋសភាវៀតណាម បានជឿជាក់ថា“ វៀតណាមនឹងបំពេញនូវទំនួលខុសត្រូវក្នុង នាមជាប្រទេសម្ចាស់ផ្ទះនៅឆ្នាំនេះដោយនាំមកនូវជោគជ័យនិងឋានៈថ្មីទៅកាន់រដ្ឋសភាវៀតណាមដោយផ្សារភ្ជាប់ប្រជាជនវៀតណាមជាមួយសហគមន៍អាស៊ានផងដែរ” ។
ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan
នាព្រឹកថ្ងៃទី ៥ ខែសីហា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ប្រធានមហាសន្និបាតអន្តរសភាអាស៊ានលើកទី ៤១ និងជាប្រធានគណកម្មធិការបញ្ជាណែនាំ ថ្នាក់ជាតិ បានអញ្ជើញធ្វើអធិបតីក្នុងសម័យប្រជុំលើកទី ២ នៃគណកម្មាធិការបញ្ជាណែនាំថ្នាក់ជាតិ និងគណៈចាត់តាំង AIPA លើកទី ៤១។ នៅក្នុងសម័យប្រជុំនេះ សមា ជិកនៃគណកម្មាធិការបញ្ជាណែនាំ បានធ្វើការពិភាក្សាគ្នាអំពីការងារ ត្រៀមរៀបចំសម័យបើកកិច្ចប្រជុំ AIPA ក៏ដូចជារាល់សកម្មភាពសំខាន់ៗ ផ្សេងៗទៀត ដូចជាពិធីបើកសម័យប្រជុំពេញអង្គលើកទី ១ នៃគណកម្មាធិការសេដ្ឋកិច្ច គណកម្មាធិការ សង្គម សម័យបិទបញ្ចប់និងពិធីប្រគល់តំណែងប្រធាន AIPA ជាដើម។
អញ្ជើញថ្លែងនៅក្នុងពិធីនេះ លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា “យើងចាំបាច់ត្រូវសម្របសម្រួលយ៉ាងជិត ស្និទ្ធជា មួយក្រសួងការបរទេស គណកម្មធិការកិច្ចការបរទេសមជ្ឈឹមបក្ស ដើម្បីត្រៀមរៀបចំឲ្យបានហ្មត់ចត់ និងសមស្របនឹងស្ថានភាពថ្មីនៅលើពិភពលោកក៏ដូចជាក្នុងតំបន់។ ទន្ទឹមនឹងនេះ យើងគប្បីខិតខំប្រឹង ប្រែងឆ្លៀតយកលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ ដូចជាយន្តការសហប្រតិបត្តិការរវាង AIPA និងអាស៊ាន។ ដោយផ្អែកលើមូលដ្ឋាននេះ ជាមួយនឹងស្ថានភាពថ្មី យើងត្រូវខិតខំប្រឹងប្រែងបញ្ជាក់ពី តួនាទីភាពជាអ្នកដឹកនាំដ់ម្បីឆ្លើយតបនឹងជំងឺរាតត្បាតនិងបង្កើនការស្រុះចិត្តគំនិតពីបណ្ដាប្រទេស ផងដែរ”។
ទិដ្ឋភាពនៃកិច្ចប្រជុំនេះ
ប្រធានរដ្ឋសភាវៀតណាមក៏បានសង្កត់ធ្ងន់ថាដោយសារតែកិច្ចប្រជុំទាំងនេះនឹងធ្វើឡើងតាមប្រព័ន្ធអនឡាញហេតុដូច្នេះត្រូវត្រៀមខ្លួនរៀបចំឲ្យបានល្អចាប់ពីផ្នែកបច្ចេកទេសរហូតដល់ដំណើរការរៀបចំពិធីបើកបិទ និងពិធីផ្សេងៗទៀតផងដែរ។ លោកស្រី Nguyen Thi Kim Ngan បានសង្ឃឹមថា «រួមជាមួយនឹងស្មារតីដ៏សកម្មនិងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព យើងនឹងនឹងពិភាក្សាលើបញ្ហាអំពី របៀបអនុវត្តឲ្យបានល្អនូវតួនាទីរបស់ខ្លួននៅឆ្នាំនេះក្នុងនាមជាប្រធានអាស៊ាន ប្រធាន AIPA41 និង សមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងបរិបទនៃស្ថានភាពជំងឺរាតត្បាត កំពុងវិវត្តន៍យ៉ាងស្មុគស្មាញនៅតាមប្រទេសជាច្រើននៅលើពិភពលោក។ ជឿជាក់ថាយើងនឹងបំពេញ ទំនួលខុសត្រូវក្នុងនាមជាប្រទេសម្ចាស់ផ្ទះនៅឆ្នាំនេះដោយបន្សល់ទុកនូវចំណាប់អារម្មណ៍ល្អប្រពៃនៅក្នុងដួងចិត្តរបស់មិត្តភក្តិអន្តរជាតិ និងក្នុងតំបន់ដោយនាំមកនូវជោគជ័យនិងឋានៈថ្មីដល់រដ្ឋសភាវៀតណាមព្រមទាំងតភ្ជាប់ទំនាក់ទំនងរវាងប្រជាជនវៀតណាមនិងសហគមន៍អាស៊ានផង ដែរ”៕
(បកប្រែដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: congly.vn)


មតិពីមិត្តអ្នកអាន