ពលរដ្ឋវៀតណាមជាង ៣០០ នាក់នៅប្រទេសម៉ាឡេស៊ីត្រូវបានបញ្ជូនទៅស្រុកកំណើតវិញ

09:38 | 22/07/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - ស្ថានទូតវៀតណាមប្រចាំនៅប្រទេសម៉ាឡេស៊ី បានបញ្ជូនមន្រ្តីដោយផ្ទាល់ទៅអាកាសយានដ្ឋានដើម្បីជួយឧបត្ថម្ភដល់ពលរដ្ឋវៀតណាមក្នុងការបំពេញនីតិវិធីចាំបាច់មុនពេលយន្តហោះហោះទៅស្រុកកំណើតវិញ។

ពលរដ្ឋវៀតណាមជាង ៣០០ នាក់នៅប្រទេសម៉ាឡេស៊ីត្រូវបានបញ្ជូនទៅស្រុកកំណើតវិញ (រូបថត៖ vov.vn)

នាថ្ងៃទី ២១ ខែកក្កដា ស្ថាប័នមានសមត្ថកិច្ចវៀតណាមនិងស្ថានទូតវៀតណាមប្រចាំនៅប្រទេសម៉ាឡេស៊ី ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម (Vietnam Airline) និងក្រុមហ៊ុន Genting (ម៉ាឡេស៊ី) បានសហការគ្នាជាមួយអាជ្ញាធរម៉ាឡេស៊ីដើម្បីដឹកជញ្ជូនពលរដ្ ឋវៀតណាមជាង ៣០០ នាក់ឲ្យលត្រឡប់មកស្រុមកំណើតពីប្រទេសម៉ាឡេស៊ី រួមមាននិយោជិកជនជាតិវៀតណាមបានផុតកំណត់កិច្ចសន្យារបស់ក្រុមហ៊ុន Genting កុមារអាយុក្រោម ១៨ ឆ្នាំ ស្ត្រីមានផ្ទៃពោះមនុស្សចាស់ មនុស្សដែលមកលេងសាច់ញាតិ ការធ្វើដំណើរកំសាន្តទេសចរត្រូវបានជាប់គាំង និង ករណីជួបការលំបាកពិសេសផ្សេងៗទៀត។

ស្ថានទូតវៀតណាមប្រចាំនៅប្រទេស ម៉ាឡេស៊ីបានបញ្ជូនមន្រ្តីដោយផ្ទាល់ទៅអាកាសយានដ្ឋានដើម្បីគាំទ្រដល់ពលរដ្ឋវៀតណាមក្នុងការបំពេញនីតិវិធីចាំបាច់មុនពេលយន្តហោះហោះទៅស្រុកកំណើតវិញ។

ភ្លាមៗបន្ទាប់ពីចុះចតដោយសុវត្ថិភាពនៅអាកាសយានដ្ឋានអន្តរជាតិ Can Tho អ្នកដំណើរទាំងអស់ត្រូវបានពិនិត្យសុខភាពនិងបញ្ជូនទៅកន្លែងដាក់នៅដាច់ដោយឡែកតាមការកំណត់ផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: vov.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អង្គការសហប្រជាជាតិព្រមានអំពីគ្រោះអត់ឃ្លានកើនឡើងនៅឯទ្វីបអាហ្វ្រិក
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង
ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន

អានច្រើនបំផុត