យុគសម័យ - ក្នុងរយៈពេលមិនត្រឹមដល់ ៣ ខែ ចាប់តាំងពីប្រជាជនទាំងមូលបានចូលរួម ប្រយុទ្ធប្រឆាំង នឹង“សត្រូវ” កូវីដ១៩ (Covid-19) អ្នកនិពន្ធជាច្រើនពីប្រជាប្រិយរហូតដល់អ្នកជំនាញបានបង្កើតស្នាដៃ រាប់ពាន់ក្រោមទម្រង់សិល្បៈផ្សេងៗដូចជាបទចម្រៀង ចង្វាក់ភ្លេង កំណាព្យ តន្ត្រី គំនូរ ភាពយន្តជាដើម ជាមួយនឹងខ្លឹមសារផ្សេងៗគ្នាដោយឆ្លុះបញ្ចាំងពីទិដ្ឋភាពនៃជីវភាពរស់នៅខាងស្មារតីក្នុងប្រយុទ្ធប្រឆាំងនឹង កូវីដ១៩នៅវៀតណាម។
បទចម្រៀង “Ghen Covy” រីករាលដាលពាសពេញពិភពលោក
បទចម្រៀង “Ghen Covy” រីករាលដាលពាសពេញពិភពលោក
បទចម្រៀង “Ghen Covy” គឺជាគម្រោងដ៏ច្នៃប្រឌិតថ្មីមួយរបស់វិទ្យាស្ថានសុខភាព បរិស្ថាននិងការងារ (នៃក្រសួងសុខាភិបាលវៀតណាម) សហការជាមួយតន្ត្រីករ Khac Hung តារាចម្រៀង Erik និងតារា ចម្រៀង Min ។ ចេញផ្សាយចាប់តាំងពីថ្ងៃទី ២៣ ខែកុម្ភៈ វីដេបម្រៀងតុក្កតារបស់តន្ត្រីករ Khac Hung បានក្លាយជាបាតុភូតតន្រ្តីជាសកល នៅពេលដែលលេចមុខលើបណ្តាញសារព័ត៌មានអន្តរជាតិជាច្រើន នូវបទភ្លេងពិរោះៗពីបទ“Ghen Covy” (ដែលជាស្នាដៃតន្រ្តីដែលនិពន្ធនាឆ្នាំ ២០១៧) និងបាននិពន្ធ ទំនុកច្រៀងថ្មីដើម្បីឱ្យសមស្របនឹងស្ថានភាពប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីឌ១៩ នៅវៀតណាម រួមជាមួយរបាំរាំលាងដៃរបស់អ្នករាំ Quang Dang ដែលបានធ្វើឱ្យបទចម្រៀង“Ghen Covy” នៅលើពិភពលោករាំត្រាប់តាមផងដែរ។
ទាហានជើងទឹកអាមេរិករាំតាមចង្វាក់បទចម្រៀង Ghen CoVy
ប្រព័ន្ធផ្សព្វផ្សាយនៅប្រទេសជប៉ុន កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសសុទ្ធតែបានរាយការណ៍អំពីបទចម្រៀងនេះហើយមានការភ្ញាក់ផ្អើលថាតន្ត្រីវៀតណាមពិតជាទំនើបនិងគួរឱ្យទាក់ទាញបើទោះបីជាវាជាបទចម្រៀងឃោសនាអំពីការងារប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងក៏ដោយ។ នៅក្នុងបទសម្ភាសន៍មួយ តន្រ្តីករ Khac Hung បាននិយាយថាក្រៅពីតន្រ្តីបទ“Ghen Covy” ក៏បានបង្ហាញនូវរូបភាពវិជ្ជមានជាច្រើនអំពីប្រទេសវៀតណាម ដែលប្រជាជន និងរដ្ឋាភិបាលបាន ប្តេជ្ញាចិត្តយ៉ាងខ្ពស់ក្នុងការការពារនិងទប់ស្កាត់នឹងការរីករាលដាលនៃជំងឺដ៏កាចសាហាវនេះ។
វិចិត្រសិល្បៈក៏បានបំផុសគំនិតជាច្រើនផងដែរ
នាពេលថ្មីៗនេះនិស្សិតវៀតណាមសិក្សានៅចក្រភពអង់គ្លេសលោក Tang Quang បានចេញផ្សាយសៀវ ភៅគំនូរព្រាងអំពីជីវិតនៅក្នុងតំបន់ដាក់នៅដាច់ដោយឡែករយៈពេល ១៤ ថ្ងៃនៅសាលាយោធា នៃយោធភូមិភាគទី ៧ ទីក្រុងហូជីមិញជាកន្លែងដែលគាត់ស្នាក់នៅដោយចាប់បង្ខំនៅពេលត្រឡប់មក ប្រទេសវៀតណាមវិញក្នុងបរិបទជំងឺរាតត្បាតកូវីដ១៩បានផ្ទុះឡើង។
គម្របសៀវភៅ "កូនបានមកផ្ទះវិញហើយ"
ខុសគ្នាទាំងស្រុងពីរូបភាពរបស់ មនុស្សជាច្រើនអំពីរបាំងឬបរិយាកាសតានតឹងជាមួយកណ្តឹង ស៊ីរ៉ែនបង្ហាញសញ្ញាដូចជាតំបន់សង្គ្រាម ... ពណ៌ភ្លឺនៅក្នុងគំនូរបាននាំមកនូវរឿងរ៉ាវដ៏កក់ក្តៅនិងស្មោះត្រង់ដោយបង្ហាញពីការថ្លែងអំណរគុណរបស់ អ្នកនិពន្ធចំពោះយុទ្ធជនស្ម័គ្រចិត្ត។
ការចែករំលែករបស់អ្នកនិពន្ធដោយស្មោះត្រង់នៅពេលស្នាក់នៅកន្លែងដាក់នៅដាច់ដោយឡែក
"នៅផ្ទះគឺស្នេហាជាតិ" - ពាក្យស្លោករីកសាយភាយការបណ្តុះគំនិត
ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ប្រៃសណីយ៍វៀតណាមសហការជាមួយក្រសួងសុខាភិបាលវៀតណាមបានបង្កើត រូបភាពឃោសនាជាបន្តបន្ទាប់ដែលបានបោះពុម្ពលើតែមជាមួយគំរូរបស់វេជ្ជបណ្ឌិតនៅខ្សែជួរមុខក្នុងការប្រឆាំងនឹងជំងឺរាតត្បាតឬរូបភាពនៃ បុគ្គលិកពេទ្យបានកាន់ដៃគ្នាដោយមិនចេះរីងស្ងួតដូចជាទាហាន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ១៩ ដែលបង្កើតការចាប់អារម្មណ៍ជាច្រើនសម្រាប់ទស្សនិកជន។ ក្រៅពីនេះមានការអះអាងយ៉ាងមុតមាំថា "នៅផ្ទះគឺជាស្នេហាជាតិ" ។ រូបភាពឃោសនា“ នៅផ្ទះគឺជា ស្នេហាជាតិ” ត្រូវបានកាសែតល្បី The Guardian (ចក្រភពអង់គ្លេស) និង DPA (អាឡឺម៉ង់) ចុះផ្សាយ ដោយចាត់ទុកនេះគឺជាភាពជោគជ័យជាភាសាក្រាហ្វិចក្នុងការការពារនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ១៩។ការឃោសនា។
"នៅផ្ទះគឺស្នេហាជាតិ" - ពាក្យស្លោករីកសាយភាយការបណ្តុះគំនិត
ស៊េរីភាពយន្តផ្សាយតាមរយៈទូរទស្សន៍ "គ្រាដែលមិនអាចបំភ្លេចបានឡើយ"
ខ្សែភាពយន្តនេះគឺជាស្នាដៃរបស់អ្នកដឹកនាំពីររូបគឺលោក Nguyen Danh Dung និងលោក Trinh Le Phong ។ខ្សែភាពយន្តរឿងភាគ ៥០ នេះមានការសំដែងរបស់តួឯកពីដ៏ល្បីៗពីររឿងគឺ“មកផ្ទះវិញកូនជា ទីសំឡាញ់” និង“ ក្មេងស្រីរបស់គ្រួសារគេ” ត្រូវបានចាក់ផ្សាយនាពេលថ្មីៗនេះ។ ខ្សែភាពយន្តនេះឆ្លុះ បញ្ចាំងពីដំណើររឿងនៃជំងឺរាតត្បាតដែលជាប់ទាក់ទងនឹងការផ្លាស់ប្តូរក្នុងជីវភាពរស់នៅក្នុងគ្រួសារមួយ និងបង្កឱ្យមានស្ថានភាពសង្គមគួរឱ្យព្រួយបារម្ភជាច្រើន ប៉ុន្តែក៏មកពីការប្រែប្រួលទាំងនោះក្តីស្រឡាញ់ មនុស្សនិងមនុស្ស រួមទាំងទំនួលខុសត្រូវរបស់ពលរដ្ឋនៅតែក្លាយជាចំណុចច្នៃប្រឌិត ដែលបង្កើតអារម្មណ៍ និងរាលដាលដល់សហគមន៍ផងដែរ។
ស៊េរីភាពយន្តផ្សាយតាមរយៈទូរទស្សន៍ "គ្រាដែលមិនអាចបំភ្លេចបានឡើយ"
"ស្លឹកជ្រុះចុងក្រោយ - អំណាចនៃភពផែនដី" – 1977 Vlog
នាខែកុម្ភះឆ្នាំ ១៩៧៧ 1977 Vlog បានចេញវីដេអូឃ្លីបថ្មីមួយដែលមានចំណងជើងថា"ស្លឹកជ្រុះចុង ក្រោយ - អំណាចនៃភពផែនដី" ដោយផ្តោតលើប្រធានបទក្តៅៗជាច្រើនជាមួយនឹងផ្ទុះឡើងជំងឺរាតត្បាត កូវីដ១៩ ព្រមទាំងបង្ហាញពីការរិះគន់រឿងមិនសប្បាយចិត្តជាច្រើននៅពេលដែកជំងឺឆ្លងផ្ទុះឡើង ក៏ដូចជា លើកសរសើរអ្នកធ្វើការនៅក្នុងជួរមុខប្រឆាំងនឹងការរីករាលដាលនៃជំងឺឆ្លងផងដែរ។
តួសំដែងក្នុង 1977 Vlog
1977 Vlog គឺជាក្រុមអ្នកផលិតខ្សែភាពយន្តវ័យក្មេងដែលបានចាប់ផ្តើមបង្កើតប៉ុស្តិ៍ Youtube របស់ពួក គេដំបូងនៅខែសីហាឆ្នាំ ២០១៩ ហើយបានក្លាយជា“ បាតុភូតនៅលើបណ្តាញសង្គម” យ៉ាងឆាប់រហ័ស ជាមួយនឹងវីដេអូកំប្លែងស - ខ្មៅដែលសម្របខ្លួនពីស្នាដៃអក្សរសាស្ត្រដ៏ល្បីល្បាញផងដែរ។
ជាមួយនឹងវីដេអូដែលបានបើកដំបូងក្នុងការបំផុសគំនិតដ៏មានលក្ខណៈពិសេសនិងទាក់ទាញទស្សនិកជនរបស់ខ្លួន ហើយ 1977 Vlog បានឈ្នះពានរង្វាន់ស្តីពីការផលិតផលកំប្លែងកែច្នៃប្រចាំឆ្នាំនៅក្នុងពិធី ពានរង្វាន់ We Choice Awards ឆ្នាំ ២០១៩ ៕
(បកប្រែដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: thoidai.com.vn)







មតិពីមិត្តអ្នកអាន