យុគសម័យ - នាថ្ងៃទី ១៨ ខែមិថុនា នៅរដ្ឋធានី Brasilia (ប្រទេសប្រេស៊ីល) ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញ សមត្ថភាពវៀតណាមប្រចាំប្រេស៊ីល លោកស្រី Pham Thi Kim Hoa បានអញ្ជើញជូនសារតាំងទៅ ប្រធានាធិបតី ប្រេស៊ីលលោក Jair Bolsonaro ។
ប្រធានាធិបតី ប្រេស៊ីលលោក Jair Bolsonaro (រូបថត៖ vnanet)
ក្នុងពិធីនេះ លោកស្រីឯកអគ្គរដ្ឋទូត Pham Thi Kim Hoa បានពាំនាំនូវពាក្យសួរសុខទុក្ខរបស់អគ្គលេខា បក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ទៅកាន់ប្រធានាធិបតីប្រេស៊ីល និងបានអះអាង ថាវៀតណាមជានិច្ចកាលយកចិត្តទុកដាក់ចំពោះទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការលើគ្រប់ភាគីជាមួយប្រេស៊ីលផងដែរ។ លោកស្រីឯកអគ្គរដ្ឋទូតបានសម្តែងក្តីរីករាយចំពោះការរឹតបន្តឹងទំនាក់ទំនងកាន់ តែខ្លាំងឡើងរវាងប្រេស៊ីលនិងវៀតណាមក្រោយរយៈពេលជាង ៣០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត ជាពិសេសចាប់តាំងពីឆ្នាំ ២០០៧ នៅពេលដែលប្រទេសទាំងពីរបានក្លាយជាដៃគូគ្រប់ជ្រុងជ្រោយ របស់គ្នាទៅវិញទៅមក។ ទោះបីជាជំងឺរាតត្បាតកូវីឌ១៩ (COVID-19) កំពុងវិវត្តន៍ដ៏ស្មុគស្មាញក៏ដោយ ប៉ុន្តែទំហំពាណិជ្ជកម្មរបស់វៀតណាមនិងប្រេស៊ីលនៅតែឈានដល់ ១,៦ ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ៥ ខែដើមឆ្នាំនេះដែលជាប់ចំណាត់ថ្នាក់ទី ២ ក្នុងចំណោមបណ្តាប្រទេសអាស៊ីដែល មានទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រេស៊ីល។
ទន្ទឹមនឹងនេះដែរ លោកស្រីឯកអគ្គរដ្ឋទូត Pham Thi Kim Hoa បានសង្កត់ធ្ងន់ថាក្នុងនាមជាប្រធានអាស៊ាន និងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ វៀតណាមនឹងក្លាយជាស្ពានតភ្ជាប់រវាង ប្រេស៊ីលនិងតំបន់អាស៊ីអាគ្នេយ៍ ហើយប្រទេសទាំងពីរបន្តធ្វើការយ៉ាងជិតស្និទ្ធនិងគាំទ្រគ្នាទៅវិញទៅមក លើវេទិកាពហុ ភាគីនិងតំបន់ផងដែរ។ នាពេលខាងមុខនេះ លោកស្រីឯកអគ្គរដ្ឋទូតជឿជាក់ថាទំនាក់ទំនងរវាងប្រទេសទាំងពីរ នឹងបន្ត អភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ព្រមទាំងបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឲ្យកាន់ តែល្អប្រសើរថែមទៀត ដែលក្នុងនោះមានវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មដូចអ្វីដែលប្រេស៊ីលទទួលស្គាល់វៀតណាម ជាសេដ្ឋកិច្ចទីផ្សារ និងបើកទីផ្សារកសិផលនៃប្រទេសទាំងពីរ និងការចរចា FTA វៀតណាម - Mecosur ជាដើម ។
ប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro បានមានប្រសាសន៍ថាលោកក៏បានកោតសរសើរចំពោះទំនាក់ទំនង ជាមួយវៀតណាម ក៏ដូចជាតួនាទីរបស់វៀតណាមក្នុង តំបន់និងសមិទ្ធិផលដែលវៀតណាមទទួលបានក្នុងរយៈពេល ប៉ុន្មានឆ្នាំកន្លងមកនេះ។ របៀបគ្រប់គ្រងរបស់ប្រទេសវៀតណាមគឺជាគំរូមួយសម្រាប់ប្រទេសប្រេស៊ីលដើម្បីសិក្សាតាមពី ព្រោះអស់រយៈពេលច្រើនឆ្នាំវៀតណាមស្ថិតនៅក្នុងងក្រោមចំណោមប្រទេសដែលមានអត្រាកំណើនខ្ពស់បំផុតនៅទ្វីបនេះផងដែរ។ លោកក៏បានចែករំលែកថាប្រទេសប្រេស៊ីលកំពុងធ្វើកំណែទម្រង់នយោបាយដ៏លំបាកហើយរាល់ ការខិតខំ ប្រឹងប្រែងប្រឆាំងអំពើពុករលួយរបស់វៀតណាមបានធ្វើឱ្យលោកកោតសរសើរនិងចង់រៀនសូត្រតាមផងដែរ៕
(បកប្រែដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: baotintuc.vn)

មតិពីមិត្តអ្នកអាន