វៀតណាមត្រូវឆ្លៀតយកឱកាស ដើម្បីកែលំអកិត្យានុភាពរបស់ខ្លួនលើឆាកអន្តរជាតិ

06:25 | 15/06/2020 (បកប្រែដោយឌីណា)

យុគសម័យ - លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam បានសង្កត់ធ្ងន់ថា យើងត្រូវឆ្លៀតយកឱកាសគ្រប់គ្រងជំងឺរាតត្បាតបានល្អ មុនបណ្តាប្រទេសជាច្រើនជុំវិញពិភពលោក។ ដូច្នេះ ប្រទេសវៀតណាមត្រូវឆ្លៀតយកឱកាស ដើម្បីកែលំកិត្យានុភាពរបស់ខ្លួនលើឆាកអន្តរជាតិលើគ្រប់វិស័យ។ ។

លោកឧបនាយករដ្ឋមន្ត្រី Vu Duc Dam បានថ្លែងសន្ទរកថា នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី ១៣ ខែមិថុនា។ ( រូបថត៖ Dang Cong san)

បច្ចុប្បន្ន ប្រទេសវៀតណាមជាប់ចំណាត់ថ្នាក់ ១៥៥ លើ ២១៤ ប្រទេស / ដែនដីកដែលមានចំនួនករណីផ្ទុកជំងឺ Covid-19 និងជាប្រទេសមួយក្នុងចំណោមប្រទេស / ដែនដីចំនួន ៣០ ដែលពុំមានអ្នកស្លាប់ដោយសារជំងឺ Covid-19។ ប្រទេសវៀតណាមមានប្រជាជនវៀតណាមជិត ១០០ លាននាក់ ឈរនៅលំដាប់ទី ១៥ នៅលើពិភពលោក។ “ ជីវិតនិងសកម្មភាពធម្មតារបស់ប្រជាជនវៀតណាមសព្វថ្ងៃគឺជាក្តីសុបិន្តសម្រាប់ប្រទេសជាច្រើនលើពិភពលោក។ ប្រទេសវៀតណាមទទួលបានជោគជ័យ ដោយសារការដឹកនាំរបស់បក្ស រដ្ឋនិងការចូលរួមរបស់ប្រព័ន្ធនយោបាយ។ ការចូលរួមយ៉ាងសកម្មរបស់ក្រុមគ្រូពេទ្យ កងទ័ពប្រជាជន ប៉ូលីស ប្រជាជននិងកម្លាំងមុខងារជាច្រើនទៀត ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ។ ប៉ុន្តែជាពិសេសប្រជាជនវៀតណាមពិតជាអស្ចារ្យណាស់” - លោកឧបនាយករដ្ឋមន្ត្រី Vu Duc Dam បានមានប្រសាសន៍ថា

តាមលោកឧបនាយករដ្ឋមន្ត្រីវៀតណាម Vu Duc Dam ថា វៀតណាមជាប្រទេសមួយដែលដាក់ចេញដំណោះស្រាយប្រកបដោយឆាប់រហ័និងម៉ឹងមាត់ជាងការព្រមានរបស់អង្គការអន្តរជាតិ។ ប្រទេសវៀតណាមក៏ជាប្រទេសដំបូងគេនៅលើពិភពលោកដែលអនុវត្តការផ្តល់ព័ត៌មានអំពីស្ថានភាពសុខភាពជាចាំបាច់សម្រាប់ប្រជាជនទាំងអស់ដែលចូលក្នុងប្រទេសវៀតណាម។ អង្គការអន្តរជាតិនិងមិត្តភក្តិបានវាយតម្លៃថាវិធានការរបស់វៀតណាម​ពិតជាត្រឹមត្រូវណាស់ ឆាប់ដោះស្រាយនិងប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់បំផុត ព្រោះចំណាយសរុបសម្រាប់ការប្រយុទ្ធនឹងជំងឺរាតត្បាតដែលយើងបានប្រើប្រាស់ រហូតមកដល់សព្វថ្ងៃគឺពិតជាទាបណាស់ បើប្រៀបធៀបនឹងប្រទេសជាច្រើននៅលើពិភពលោក។

លោកឧបនាយករដ្ឋមន្ត្រីបានអះអាងថា៖ “ក្នុងរយៈពេលកន្លងមក ប្រជាជនវៀតណាមពិតជាអស្ចារ្យណាស់។ រាល់ពេលដែលប្រទេសប្រឈមនឹងបញ្ហាធំ ៗ ស្មារតីស្នេហាជាតិ ស្មារតីមោទនភាពជាតិរួមជាមួយគុណតម្លៃល្អបំផុតនៃអរិយធម៌រាប់ពាន់ឆ្នាំនឹងភ្លឺស្វាងនិងជួយឱ្យយើងជំនះឧបសគ្គធំ ៗ ហើយឥឡូវនេះសង្គ្រាមប្រឆាំងនឹង “ ជំងឺរាតត្បាត COVID” ។

ជួយព្យាបាលជនបរទេសដែលបង្ហាញសុជីវធម៌របស់ជនជាតិវៀតណាម

និយាយអំពីស្ថានភាពនាពេលខាងមុខនេះ លោកឧបនាយករដ្ឋមន្ត្រី Vu Duc Dam បានមានប្រសាសន៍ថា៖ “ ហានិភ័យនៅតែមានច្រើន។ យើងត្រូវបានបង្ខំឱ្យរឹតបន្តឹង ប៉ុន្តែយើងមិនអាចបិទទ្វារប្រទេសទេ យើងត្រូវតែសម្រេចគោលដៅទាំងពីរ ប៉ុន្តែធានានូវសុវត្ថិភាព”។

លោកឧបនាយករដ្ឋមន្រ្តីបានលើកឡើងនូវចំណុចពីរដែលត្រូវលើកកម្ពស់និងពង្រីកបន្ថែមទៀត បន្ទាប់ពីបង្ការនិងការគ្រប់គ្រងជំងឺរាតត្បាតនេះ។ ជាដំបូងបង្អស់ នៅក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនាពេលថ្មីៗនេះ ការអនុវត្តបច្ចេកវិទ្យាព័ត៌មាន ដើម្បីឆ្លៀតយកប្រយោជន៍ពីឱកាសនៃបដិវត្ត ៤.០ ដែលជាគោលនយោបាយដ៏ធំធេងរបស់បក្សនិងរដ្ឋត្រូវបានបង្ហាញយ៉ាងច្បាស់។ ក្នុងអំឡុងពេលនៃការបង្ការនិងទប់ស្កាត់នឹងការរីករាលដាល ការងាររបស់រដ្ឋាភិបាលនិងរដ្ឋសភាត្រូវបានអនុវត្តជាធម្មតានិងមានប្រសិទ្ធិភាពដោយគ្មានជួបជុំ។ ចំនួនសេវាសាធារណៈតាមអ៊ីនធើណិតកំពុងបម្រើប្រជាជនបានកើនឡើងយ៉ាងខ្លាំង។ ការអនុវត្តន៍បច្ចេកទេសពិនិត្យនិងព្យាបាលករណីផ្ទុកជំងឺ COVID-19 ទទួលបានជោគជ័យផងដែរ ចាប់ពីថ្នាក់ស្រុកប៉ុណ្ណោះទេ​​ ថែមទាំងរួមចំណែកលើកកម្ពស់សកម្មភាពព្យាបាលពីចម្ងាយសំរាប់ជំងឺនេះសម្រាប់ករណីផ្សេងទៀត។

“ប្រសិនបើវៀតណាមបន្តជំរុញលទ្ធផលនិងបទពិសោធន៍ នាពេលកន្លងមក វៀតណាមនឹងទទួលបានលទ្ធផលជាក់លាក់ថែមទៀតក្នុងការអនុវត្តគំរោងអភិវឌ្ឍន៍បច្ចេកវិទ្យាដោយឆ្លៀតយកឱកាសនៃបដិវត្ត ៤.០ ។ ” លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់។

ក្រៅពីនេះយោងតាមលោកឧបនាយករដ្ឋមន្ត្រី វៀតណាមបានបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតប្រកបដោយជោគជ័យ ដោយសារស្មារតីនៃរដ្ឋាភិបាលបានកំណត់ថា “មិនទុកចោលនរណាម្នាក់នៅខាងខ្នងក្រោយ។ ដូច្នេះយើងយកចិត្តទុកដាក់ខ្ពស់ចំពោះជនងាយរងគ្រោះនិងមានគោលនយោបាយជាច្រើន ក្នុងការថែរក្សាប្រជាជនដែលរងគ្រោះដោយសារជំងឺនេះ។

លោកបានមានប្រសាសន៍បន្ថែមថា “កាលពីពេលកន្លងមក ការបង្ការនិងទប់ស្កាត់នឹងការរីករាលដាលជំងឺនេះនាពេលកន្លងមក យើងយកចិត្តទុកដាក់លើកន្លែងលំបាក ជាពិសេសតំបន់ព្រំដែន។ ហេតុដូច្នេះ យើងបានទទួលជ័យជម្នះ។ ឬសូម្បីតែការអនុវត្តគោលនយោបាយល្អនិងប្រកបដោយមនុស្សធម៌បំផុត ដែលបង្ហាញ​ដោយសកម្មភាពដឹកជនជាតិវៀតណាមនៅឯបរទេស ដែលងាយរងគ្រោះបំផុតនិងពិបាកបំផុត ហេតុដូច្នេះ រដ្ឋាភិបាល បក្សបានមានផែនការដឹកមុគេវិលត្រឡប់ទៅវៀតណាមវិញ” ។

និយាយអំពីតម្លៃនៃសកម្មភាពជាក់ស្តែងរបស់វៀតណាម ទាក់ទងនឹងការព្យាបាលអ្នកជម្ងឺបរទេស លោកឧបនាយករដ្ឋមន្ត្រីបានមានប្រសាស​​ន៍​ថា នេះមិនត្រឹមតែបង្ហាញពីសុជីវធម៌របស់គ្រូពេទ្យប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្ហាញពីសីលធម៌ផងដែរ ទំនៀមទម្លាប់ល្អរបស់ប្រជាជនវៀតណាម។ គុណតម្លៃទាំងនោះគួរតែបន្តជំរុញនិងលើកកម្ពស់ ដើម្បីធ្វើឱ្យវៀតណាមកាន់តែទទួលការជឿទុកចិត្តពីសំណាក់មិត្តភក្តិអន្តរជាតិ ./

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦
បង្កើនការសម្របសម្រួលគ្រប់គ្រងជនបរទេសចូលចេញប្រទេសព្រមទាំងស្នាក់នៅក្នុងឯវៀតណាម
អង្គការសហប្រជាជាតិព្រមានអំពីគ្រោះអត់ឃ្លានកើនឡើងនៅឯទ្វីបអាហ្វ្រិក
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង

អានច្រើនបំផុត