យុគសម័យ - បើសិនជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុប (EVFTA) ត្រូវបានចូលជាធរមាននិងអនុវត្តឡើង នឹងជំរុញសកម្មភាពនាំចូលនិងនាំចេញ ក៏ដូចជានាំមកនូវផលប្រយោជន៍ដោយផ្ទាល់ដល់សេវាកម្មឡូជិស្ទីក (logistics) របស់ វៀតណាម។
កិច្ចព្រមព្រៀង EVFTA៖ បង្កើនឱកាសសម្រាប់វិស័យឡូជិស្ទីក (logistics)
បើយោងតាមស្ថិតិពីនាយកដ្ឋាននាំចូល - នាំចេញ (ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម វៀតណាម) បានបង្ហាញថាសហភាពអឺរ៉ុបគឺជាទីផ្សារនាំចេញធំជាងគេទី២របស់វៀតណាម។ ជារៀងរាល់ឆ្នាំ កំពង់ផែសហភាពអឺរ៉ុបអាចដឹកទំនិញបានប្រមាណ ៤ ពាន់លានតោន ក្នុងនោះប្រាក់ចំណេញធំជាងគេគឺមកពីកំពង់ផែសមុទ្រធំៗ ការដឹកជញ្ជូនមានចំនួន ៤៦% នៃតម្លៃទីផ្សារសរុបនៃ ឡូជិស្ទីក និងឃ្លាំងស្តុកទំនិញមាន ១១% និងសេវាកម្មឡូជិស្ទីក ដទៃទៀតមាន ៤៣% ។ ហេតុដូច្នេះយោងតាមអ្នកជំនាញផ្នែកពាណិជ្ជកម្មបានឲ្យដឹងថា ការអនុវត្តកិច្ចព្រមព្រៀង EVFTA មានឱកាសបង្កើនទំហំទីផ្សារនាំចេញ - នាំចូលដែលជា ហេតុធ្វើឱ្យមានតម្រូវការខាងដឹកជញ្ជូនកាន់តែច្រើនឡើងៗ។លើសពីនេះទៅទៀតការនាំចេញរបស់វៀតណាមទៅកាន់សហភាពអឺរ៉ុបនឹងកើនឡើងប្រមាណ ២០% ក្នុងឆ្នាំ ២០២០ ៤២,៧% ក្នុងឆ្នាំ ២០២៥ និង ៤៤,៣៧% នៅឆ្នាំ ២០៣០ ផងដែរ។
ក្នុងទិសដៅផ្ទុយគេរំពឹងថាកំណើននៃការនាំចូលពី EU មកកាន់វៀតណាមបន្ទាប់ពី កិច្ចព្រមព្រៀង EVFTA ក៏នឹងកើនឡើងយ៉ាងឆាប់រហ័សផងដែរ នៅពេលដែលកិច្ចព្រមព្រៀង នេះចូលជាធរមាន។សកម្មភាពនាំចូលនិងនាំចេញកាន់តែសកម្មរវាងភាគីទាំងពីរ ហើយទីផ្សារ ដឹកជញ្ជូនត្រូវបានពង្រីកកាន់តែច្រើនជាពិសេសសេវាកម្មដឹកជញ្ជូនអន្តរជាតិ។
EVFTA នាំមកនូវផលប្រយោជន៍ដោយផ្ទាល់ដល់សេវាកម្មឡូជិស្ទីក (logistics) របស់វៀតណាម (រូបថត៖ vnanet)
ក្រៅពីនោះការប្តេជ្ញារបស់ប្រទេសវៀតណាមក្នុងការលុបបំបាត់ពន្ធលើយានយន្តគ្រឿងម៉ាស៊ីននិងឧបករណ៍បច្ចេកវទ្យាសម្រាប់សកម្មភាពដឹកជញ្ចូនពីសហភាពអឺរ៉ុបគឺជាឱកាសសម្រាប់អាអង្គភាពជីវកម្មជំនាញផ្នែកដឹកជញ្ជូនក្នុងស្រុកអាចទិញផលិតផលសម្រាប់ការប្រើប្រាស់ផលិតកម្មក្នុងស្រុកដោយមានតម្លៃសមរម្យ; សន្សំចំណាយលើផលិតកម្ម កែលំអសមត្ថភាពខាង បច្ចេកវិទ្យា និងបង្កើនសមត្ថភាពអនុវត្តដោយខ្លួនឯងក៏ដូចជាកាត់បន្ថយសេវាកម្មពីការ ជួលនៅខាងក្រៅជាដើម។ទន្ទឹមនឹងនេះវាក៏ជាឱកាសដើម្បីទាក់ទាញការវិនិយោគពីសហភាពអឺរ៉ុបដើម្បីឆ្លៀតយកបទពិសោធន៍ ជំនាញវិជ្ជាជីវៈខាងគ្រប់គ្រង ដើមទុន បណ្តាញ និងដៃគូ នៅពេលធ្វើការជាមួយសហភាពអឺរ៉ុប។
អ្នកជំនាញក៏បានចង្អុលបង្ហាញថាសមត្ថភាពសហគ្រាសឈានចូលទីផ្សារអឺរ៉ុបរបស់វៀតណាម មិនមានច្រើនទេព្រោះថាទីផ្សារសហភាពអឺរ៉ុបមានដៃគូប្រកួតប្រជែខ្លាំង អតិថិជនអឺរ៉ុបមាន ការទាមទារខ្ពស់លើគុណភាព សេវាកម្មនិងឧបសគ្គផ្នែកច្បាប់ដោយប្រយោលផងដែរ។ ម្យ៉ាងវិញទៀតសម្រាប់អតិថិជន សេវាកម្មដឹកជញ្ចូនត្រូវការគុណភាព ភាពជឿជាក់ និងខ្សែ សង្វាក់ផ្គត់ផ្គង់ដែលមានស្ថេរភាពដែលអាចគ្រប់គ្រងបានហើយតម្លៃ គ្រាន់តែជាផ្នែក មួយតែប៉ុណ្ណោះ។ដូច្នេះដើម្បីលើកកម្ពស់ការប្រកួតប្រជែងនៃវិស័យឡូជិស្ទីក ក្នុងការទាញ យកឱកាសភាគច្រើនពីកិច្ចព្រមព្រៀង EVFTA យោងតាមអ្នកជំនាញចាំបាច់ត្រូវបន្តធ្វើឱ្យ ល្អប្រសើរឡើងនូវក្របខ័ណ្ឌច្បាប់ខាងឡូជិស្ទីក ឲ្យបានសមស្របតាម និន្នាការអភិវឌ្ឍន៍ បច្ចុប្បន្នរបស់វៀតណាមផងដែរ៕
(បកប្រែដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: tapchithongtindoingoai.vn)


មតិពីមិត្តអ្នកអាន